សេ្នហាដែលបងមានចំពោះអូន

202 17 11
                                    



      ស្រលាញ់គ្នាតែពីរនាក់ ហេតុអ្វីក៏ទុកអោយបងរង់ចាំអូនតែម្នាក់ឯង?ចាំទាំងទឹកភ្នែក ទាំងបេះដូងឈឺផ្សារដើម្បីពាក្យថាវិលត្រឡប់មកសាងស្នេហ៍ជាថ្មី។បងមិនបានបន្ទោសគេដែលបំបែកបំបាក់ពួកយើងនោះទេព្រោះបងទុកចិត្តអូន សង្ឃឹមថាអូននឹងវិលត្រឡប់មករកបងវិញ ប៉ុន្តែបងបែរជាទទួលបាននូវទឹកភ្នែកនិងភាពឈឺចាប់គ្រាំគ្រាត្រឡប់មកវិញ។ហេតុអ្វីក៏អូនក្បត់សន្យា?ឯណាសន្យាដែលអូនធ្លាប់និយាយថាស្មោះតែបងម្នាក់?សន្យាដែលអូននិយាយថានឹងត្រឡប់មកផ្ដើមស្នេហ៍ជាថ្មី?អូនអាក្រក់ណាស់...អូនកុហកបង...ពាក្យថារង់ចាំ ត្រឹមតែជាពាក្យពីរម៉ាត់យ៉ាងខ្លីសម្រាប់អូន ប៉ុន្តែបងទេទើបជាអ្នករងគ្រោះ ទ្រាំចាំអូនតែម្នាក់ឯងស្ទើរតែក្លាយទៅជាមនុស្សឆ្គួត។ប៉ុន្តែលិទ្ធផលគឺជាការឈឺចាប់ដែលដក់ជាប់ក្នុងទ្រូងលុះដល់ថ្ងៃស្លាប់...ស្នេហាដែលបងមានចំពោះអូន វាគ្មានតម្លៃសម្រាប់អូនទេមែនទេ?

    ស្រលាញ់មនុស្សម្នាក់ មិនបានគិតអំពីការឈឺចាប់ក្រោយពេលដែលបែកបាក់ ក្រោយពេលដែលគេក្បត់ខ្លួន ដឹងត្រឹមថាគេរង់ចាំមនុស្សម្នាក់នោះរហូតដល់ដង្ហើមចុងក្រោយ។គ្រប់ការរង់ចាំមិនមែនសុទ្ធតែទទួលបានការតបស្នងនោះទេ ព្រោះគេម្នាក់នោះអាចនឹងកំពុងតែព្យាយាមបំភ្លេចយើងម្ដងបន្តិចៗហើយ រហូតដល់គេមានអ្នកថ្មី បំភ្លេចយើងដែលជាអ្នកចាស់មិនអាសូរដល់បេះដូងដែលគ្រាំគ្រានិងរង់គ្រោះមួយនេះទេ។ស្រលាញ់ខ្លាំង ឈឺខ្លាំង ស្អប់ក៏ខ្លាំង ហើយក៏រឹតតែឆ្អែត។ក្ដីស្រលាញ់ដែលមានចំពោះមនុស្សម្នាក់នោះទាំងអំបាលមាណ ប្រែទៅជារីកស្ងួត អស់ភាពអត់ធ្មត់ ទោះបីជាគេម្នាក់នោះត្រឡប់មកវិញទោះនៅស្រលាញ់ក៏មិនអាចបកក្រោយនោះដែរ។

    ហេតុអីក៏អូនទើបតែនិយាយពាក្យពាក្យសុំទោសនៅពេលនេះ?នៅពេលដែលបងឆ្អែត!ពេលដែលលែងស្រលាញ់អូនដូចមុន!អូនធ្វើបាបបងមកច្រើនហើយ អូនមិនអាណិតដល់បុរសកម្សត់នេះបន្តិចទេឬ?ការឈឺចាប់ទាំងប៉ុន្មានដែលបងធ្លាប់មាន បងនឹងសងវាទៅអូនទាំងអស់។ស្នេហាដែលបងមានចំពោះអូនប្រែទៅជាល្អក់កករ លែងល្អដូចមុន វាប្រែទៅជាភាពឆ្អែតចិត្ត ព្រោះបងទទួលយកនូវការឈឺចាប់បន្តលែងបានហើយ។គ្រប់យ៉ាងហួសហើយ...។

SHORT NOVEL HOBI BOTTOM❤️Where stories live. Discover now