តាមសេ្នហ៍អូន/The end

162 10 2
                                    

«ប៉ាម៉ាក់ពួកកូនទៅត្រឡប់វិញហើយណាព្រោះល្ងាចណាស់ទៅហើយ» បន្ទាប់ពីនៅនិយាយលេងជាមួយឪពុកម្តាយពេញមួយថ្ងៃហើយ ពួកគេក៏ដល់ម៉ោងដែរត្រូវត្រឡប់ទៅវិញណាមួយមេឃក៏ចាប់ងងឹតបន្តើរៗហើយ។

«ចា៎កូនត្រឡប់ទៅវិញដោយ សុវត្ថិភាពណា» លោកស្រីគីម ចូលទៅអោបកូនប្រុសនឹងកូនប្រសារ ចិត្តចង់ឃាត់អោយពួកគេនៅគេងជាមួយគាត់មួយ យប់ តែក៏មិនចង់រំខាន ព្រោះពួកគេទើបស្រឡាញ់គ្នាបែបនេះប្រហែលជាត្រូវការពេលវេលា ផ្អែមល្ហែមជាមួយគ្នា។

«អា៎!!មែនហើយប្រុស ថេយ៍មកនេះម៉ាក់មានរឿងចង់ប្រាប់កូន!» លោកស្រីគីម ចាប់ឃាត់ដំណើរពួកគេ ពេលប្តីប្រពន្ធមួយគូរនេះ រៀបនឹងចេញទៅ។ គាត់ទើបនឹកឃើញថាមានរបស់អោយកូននឹងណា។

«ម៉ាក់មានការអ្វីមែនទេ?» ថេយ៉ុង ដើរបក ក្រោយវិញ ហើយក៏សួរទៅម្តាយ ទាំងឆ្ងល់់។

«នេះយករបស់នេះទៅផឹកទៅណា ម៉ាក់ ឮពេទ្យប្រាប់ថាល្អណាស់ ផឹកតែពីរដង ធ្វើតែបីដងដឹងតែមានតែម្តង» លោកស្រី គីម ចាប់ដៃកូនប្រុសទៅនិយាយកន្លែងផ្សេង ព្រោះមិនចង់បែកការ។ ដែរហៅភ្លាមៗក៏ព្រោះតែរឿងនេះឯង ចង់ដឹងអត់ថាគាត់អោយថ្នាំអ្វីទៅថេយ៉ុង?។

«ម៉ាក់មិនចាំបាច់មានរបស់ជំនួយទេ កូនប្រុសម៉ាក់ខ្លាំងណាស់ណា!» ថេយ៉ុង ហួសចិត្តពេលឃើញម្តាយ ហុច ថ្នាំបង្កើតមេជីវិតអោយគេ នេះគាត់ចង់បានចៅដល់ថ្នាក់នឹងឬ? ឬក៏គាត់គិតថាគេនេះ អសមត្ថភាពមិនអាចបង្កើតចៅអោយគាត់មែនទេ បានជារករបស់ជំនួយមកអោយគេនោះ។

«ម៉ាក់ដឹងថាឯងខ្លាំងតែម៉ាក់ចង់បានភ្លោះ ចឹងឯងផឹកវាទៅណា!» លោកស្រីគីម និយាយយកចិត្តកូនប្រុស ត្រូវហើយគាត់ចង់បានចៅភ្លោះចឹងហើយទើបគាត់ខំទៅរកពេទ្យរកថ្នាំមកអោយនឹងណា។

«អូខេៗ!ខ្ញុំនឹងខំប្រឹងយកចៅភ្លោះអោយម៉ាក់អោយបាន!» ថេយ៉ុង ងក់ក្បាលយល់ព្រមជាមួយម្តាយ គេសម្រេចចិត្តហើយថាគេនឹងខំប្រឹងតែយប់ទាំងថ្ងៃដើម្បីបានចៅភ្លោះអោយម្តាយរបស់គេ។ (មានចឹងទៀត🥹)

«បានហើយ ទៅវិញទៅ កូនប្រសារម៉ាក់ចាំ!» ពេលអស់កិច្ចការគាត់ក៏ដេញគេអោយទៅរកកូនប្រសារគាត់វិញ! អីយ៉ា!ម៉ាក់ដូចជាស្រឡាញ់កូនប្រសារខ្លាំងណាស់ហើយមើលទៅ!។

SHORT NOVEL HOBI BOTTOM❤️Where stories live. Discover now