«បើខ្ញុំប្រាប់បងច្បាស់ជាស្អប់ពួកខ្ញុំដូចអ្នកឯងទៀតជាមិនខាន😔»ដោយសារតែជួបរឿងដដែលៗពេកធ្វើអោយហូប៊ីខ្លាចនឹងប្រាប់ពីទំនាក់ទំនងរវាងគេនិងថេយ៉ុងទៅនណាម្នាក់ណាស់។
«រឿងឯងនឹងអ្នកកម្លោះនោះជាគូរសេ្នហ៍មែនទេ? បើជារឿងនេះឯងមិនបាច់ភ័យខ្លាចថា បងនឹងស្អប់ខ្ពើមពួកឯងទេ ព្រោះបងក៏មានដៃគូរជាមនុស្សប្រុសដូចគ្នាដែរ» ដូយ៉ុន គេមើលដឹងតាំងពីដំបូងថាពីរនាក់នេះច្បាស់ជាមួយទំនាក់ទំនងជាមួយគ្នា ព្រោះតាមមើលកាយវិការដូចជា បារម្ភពីគ្នាខ្លាំងណាស់។ គេក៏មានដៃគូរជាបុរស ចឹងហើយគេយល់អារម្មណ៍កាយតូចច្បាស់ កាលដំបូងៗគេក៏មិនហ៊ានប្រាប់អ្នកដទៃ ពីទំនាក់ទំនងជាមួយដៃគូររបស់គេដែរ ព្រោះខ្លាចមានគេស្អប់ ខ្ពើម តែយូរៗទៅគេក៏សុាំចង់អ្នកថាអីថាទៅ សំខាន់ពួកគេទាំងពីរស្រឡាញ់គ្នាយល់ចិត្តគ្នា។
«បងមិនស្អប់ខ្ពើមពួកខ្ញុំទេមែនទេ?» ទោះជាដឹងច្បាស់ហើយក៏ឮពេញត្រចៀកថា នាយ មិនស្អប់ តែគេចង់សួរម្តងទៀត អោយច្បាស់ក្នុងចិត្ត។
«ប្រាកដ ហើយអាល្អិត ហើយកុំពិបាកចិត្តអី ពេលនេះសង្សារឯងបានដល់ដៃពេទ្យហើយ» ដូយ៉ុន សើច អង្អែលក្បាលគេបន្តិច ពីរនាក់គេ នេះដូចជាមាននិស្ស័យជាមួយ ដូយ៉ុនដល់ហើយ ប៉ះដូយ៉ុន ជាមនុស្សល្អហើយឃើញពីរនាក់ក្មេងៗនេះស្លូតបូតទៀត គេរឹតតែពេញចិត្តក្នុងការជួយ។
«ខ្ញុំអរគុណ បងហើយដែលអាណិតពួកខ្ញុំទាំងពីរ» ហូប៊ី ក្រោកឈរអោនក្បាលអរគុណនាយ ពេលនេះគេមិនមានអ្វីក្រៅពីពាក្យអរគុណទេ។
«មិនអីទេ អា៎!!មែនហើយ បងបានប្រាប់ ប្រពន្ធបងអោយយកអាហារខ្លះមកអោយពួកឯង បន្តិចទៀតគេមកដល់ហើយ» ដូយ៉ុន ប្រាប់ព្រោះមិញនេះគេបានខលប្រាប់ ប្រពន្ធរបស់គេអោយរៀបចំអាហារខ្លះអោយ គូរសង្សារនេះព្រោះមើលទៅពួកគេក៏មិនទាន់មានអីចូលពោះដែរ។ ហូប៊ីនឹងថេយ៉ុង ពិតជាមានសំណាងណាស់ដែរ បានមកជួបមនុស្សល្អដូចជា ដូយ៉ុន។
«រំខានពួកបងហើយ»
«មិនអីទេ អូ៎!នោះគេមកហើយ» ដូយ៉ុន ងាកក្រោយពេលឮសម្លេងប្រពន្ធហៅ។