តឺតៗ~~~
សម្លេងទូរស័ព្ទក៏បានរោទ៍ឡើងធ្វើអោយអ្នកដែលកំពុងតែដេកលក់យ៉ាងស្កប់ស្កល់អោយភ្ញាក់ពីការគេង កម្លោះតូចដែលមានឈ្មោះថា គីម ថេយ៉ុង មានមុខមាត់ស្អាតដូចជាមនុស្សស្រីនោះបានឈោងយកទូរស័ព្ទដែលនៅជិតក្បែរគ្រែរបស់ខ្លួនយកមកលើកនិយាយទាំងទឹកមុខក្រញូវមនុស្សកំពុងតែគេងយល់សប្ដិល្អផងតេមករំខាន់ ពេលនេះម៉ោង8ព្រឹកហើយ យប់មិញគេទៅPartyនៅ club ដាក់រាងជ្រុលបន្តិចទើបគេស្មានេះហើយនៅមិនទាន់អស់ងងុយ។
" ហុឹម..អាឡូអ្នកណាគេនិង" ថេយ៍ ក្រហឹមដើមកបន្តិចទើបលើកនិយាយទាំងមនុស្សមិនទាន់អស់ងងុយ
" ន៎ែ..នាងថេស្មាណាឯងងើបហា៎" Anna នាងជាមិត្តរបស់ថេយ៍កាលពីនៅរៀន តែពេលនេះនាងនៅប្រទេស Londonដើម្បីទៅរៀនបន្ត Annaគេតែងតែcallទៅថេយ៍រាល់ថ្ងៃទោះជាគេរវល់យ៉ាងណាក៏ដោយក៏គេនៅតែcallទៅថេយ៍ដែល
" ឯងCallមកយើងធ្វើអីយើងងងុយណាស់មានអីក៏ឆាប់និយាយមកយើងត្រូវការដេក" ថេយ៍និយាយទាំងស្ងាប់តិចៗ
" យើងគ្មានអីច្រើនទេគ្រាន់តែមកប្រាប់ឯងថាស្អែកយើងត្រឡប់ទៅកូរ៉េ វិញហើយ" Anna
" មែនហេ៎.. ចាំយើងទៅទទួលឯងណា៎ តែប៉ុន្និងសិនបានហើយ" ថេយ៍ និយាយទាំងរំភើបពេលដែលឮថាមិត្តខ្លួនត្រលប់មកវិញ គេបែកនាងយូរហើយក៏ចង់ជួបនាងដែលនិយាយហើយក៏ចុចបិទរួចក៏ទុកទូរស័ព្ទនៅកន្លែងដើមវិញ ថេយ៍រៀបនិងបិទភ្នែកគេងម្ដងទៀតទៅហើយតែក៏ឮសម្លេងទូរស័ព្ទរបស់គេរោទ៍ម្ដងទៀត
តឺតៗ~~~(បាច់ដេកទេ)
" ហុឹម...អ្នកណាគេទៀតហើយវើយ" ថេយ៍ និយាយទាំងមុខមើលមិនយល់ហើយក៏ឈោងយកទូរស័ព្ទមកនិយាយម្ដងទៀត
" ហា៎ជុង.. អាឡូជុងមានអ្វីមែនទេ" ថេយ៍ លើកទូរស័ព្ទមកក៏ឃើញថាលេខនេះជាលេខរបស់សង្សារខ្លួនទើបគេលើកនិយាយទាំងញញឹម
" អាឡូថេយ៍ យ៉ាងមិចហើយអូនមិនអីទេឬ" ជុងគុក ដែលជាសង្សារបស់ថេយ៍សួរទាំងបារម្មណ៍ព្រោះយប់មិញនេះហើយដែលគេជូនរាងតូចមកផ្ទះព្រោះរាងតូចស្រវឹងខ្លាំងណាស់បើកឡានទៅវិញមិនបានទើបខ្លួនគេជូនទៅ បើលនិយាយពីទំនាក់ទំនងវិញ ពួកគេទាក់ទងគ្នាបាន1ខែហើយ
YOU ARE READING
SHORTS NOVEL
Actionប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only