ភាគ: 4
"តោះអ្នកប្រុសតូចឆាប់ទៅៗ"ដោយឃើញទឹកមុខរបស់នាយតូចមិនសូវល្អបែបនេះទើបគេប្រញាប់ជូននាយតូចទៅ ពេលកំពុងដើរនាយតូចក៏ចោទជាសំណួរទៅកាន់នាងភ្លាម
"បងហេតុអីពួកគេមើលមកខ្ញុំដូចជាមនុស្សចំម្លែកបែបនេះ?"ថេហ្យុងសួរទៅនាងទាំងទឹកមុខឆ្ងល់សម្លឹងទៅកាន់នាង មើលទៅអ្នកនៅទីនេះប្លែកៗសម្លឹងមកគេដូចជាសត្វចម្លែកយ៉ាងចឹង
"គ្មានអីទេណាអ្នកប្រុសពួកគេគ្រាន់តែមើលអ្នកប្រុសធម្មតាតា៎"នាងនិយាយដូចជារឿងធម្មតាព្រោះកុំអោយនាយតូចពិបាកចិត្តឬគិតអ្វីផ្ដេសផ្ដាស
"ប៉ុន្តែពួកនាងមើលមកខ្ញុំដូចជាសត្រូវរបស់គេចឹង ឬពីមុនមកខ្ញុំធ្លាប់ធ្វើអ្វីលើពួកគេមែនទេ?"នាយតូចនៅតែមិនអស់ចិត្តនិងរឿងមួយនេះ គេនៅតែចោទសួរទៅកាន់ការីតា
"អឺ អ្នកប្រុសនៅអង្គុយទីនេះសិនទៅណាខ្ញុំទៅយកនំមកអោយអ្នកប្រុស"នាងសុខចិត្តមិនឡើយតបសំណួររបស់នាយតូចដោយជ្រើសយកការគេចវេសពីសំណួរមួយនេះ នាងដាក់ឲថេហ្យុងអង្គុយលើបង់នោះទើបដើរញ៉ាប់ជើងចូលទៅភូមិគ្រឹះបាត់ទុកអោយនាយតូចអង្គុយម្នាក់ឯងនៅសួនច្បារមួយនោះ
" ថេហ្យុង"អង្គុយសុខៗក៏លឺសំម្លេងចំម្លែកមួយនៅជ្រុងម្ខាងហៅគេទើបគេងាករកមើលថាអ្នកណាតែក៏ឃើញមនុស្សម្នាក់ទៀតមានរូបរាងនិងមុខមាត់ដូចជាគេដើរតម្រង់មកកាន់ថេហ្យុង
"ឯ...ឯងជាអ្នកណា?? ហេតុអីមុខដូចជាយើងម្លេស?"នាយតតូចភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញអ្នកម្ខាងទៀតមានរូបរាងដូចជាគេ
"ខ្ញុំ គីមថេហ្គី ម្ចាស់រាងកាយដែលឯងកំពុងតែនៅនោះ"ថេអុីន
"ហេតុអីក៏ខ្ញុំមកទីនេះ? ធ្វើមិចទើបខ្ញុំអាចត្រឡប់ទៅកន្លែងខ្ញុំបានទៅ?"នាយតូចសួរកាន់អ្នកម្ខាងទៀតទាំងទឹកមុខស្រពាប់ស្រពោន
"ឯងទៅមិនទាន់បានទេ ខ្ញុំចង់ឲឯងជួយខ្ញុំរឿងមួយ"ថេអុីន
"ឯងចង់ឲខ្ញុំជួយរឿងអ្វី?"ថេហ្យុងចោទសួរទៅកាន់គេទាំងជ្រួញចិញ្ចើមចូលគ្នា
"ឯងត្រូវលុបលាងកំហុសរបស់ខ្ញុំ ធ្វើអំពើរល្អ ជាពិសេសអ្នកនៅក្នុងភូមិគ្រឹះនេះអោយគេគិតថាអ្នកប្រុសថេហ្គីក៏ជាមនុស្សល្អ ជាមនុស្សដែលមានចិត្តទន់ភ្លន់មិនអាក្រក់ដូចពីមុនឡើយ"ថេអុីន តបទាំងស្នាមញញឹមតិចៗទៅកាន់គេ
أنت تقرأ
SHORTS NOVEL
حركة (أكشن)ប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only