ឆ្លងពេលវេលា

433 22 0
                                    

ភាគទី1

នៅសារមន្ទីរមួយមានកូនសិស្សនិងលោកគ្រូមួយក្រុមកំពុងដើរទស្សនកិច្ចជុំវិញសារមន្ទីរនោះលោកគ្រូសង្ហារកំពុងតែពន្យល់ប្រវត្តិសាស្ត្រវត្ថុបុរាណនិងរូបចម្លាក់បុរាណដែលស្អាតនិងអស្ចារ្យនៅទីនោះ

ចំណែកសិស្សក៏ឈរស្ដាប់និងកត់ត្រាទុកចំណាំដើម្បីត្រៀមប្រឡងផងដែល ពួកគេចំណាយពេលដើរមើលរូបចំម្លាក់នោះហើយក៏មកដល់រូបគំនូរមួយផ្ទាំងដែលមើលទៅអ្នកគូរពិតជាពូកែនិងអស្ចារ្យខ្លាំងណាស់ ការគូដោយផ្ចិតផ្ចង់និងមានពណ៍ស្រល់ស្អាតមើលហើយពិតជាជាប់ចិត្តមិនអាចដកភ្នែកចេញពីរូបគំនូរមួយនិងបានទេ។

"រូបគំនូរនេះគូរដោយលោក ជុងហ្គុក ម៉ាកាសាឌី រូបនេះលោកជុងហ្គុកបានគូរនៅឆ្នាំ 1889 "លោកគ្រូ និយាយពន្យល់ទៅកាន់សិស្សមានទាំងប្រុសទាំងស្រី

"លោកគ្រូ តើមានរូបថតរបស់គាត់ទេ?"មានសិស្សប្រុសម្នាក់លើកដៃចោទសួរទៅកាន់គាត់

"គឺមាន..តែវាមើលមុខរបស់គាត់មិនច្បាស់ទេ"លោកគ្រូ ឆ្លើយតបចំឆ្ងល់របស់សិស្សនោះ

"លោកគ្រូ!នៅទីនេះគេដាក់តាំងរូបថតរបស់គាត់ទេ?"សិស្សម្នាក់ទៀតលើកដៃសួរទៅកាន់គាត់

"ហុឹម....ចាំលោកគ្រូនាំប្អូនៗទៅមើល"គាត់ក៏នាំពួកគេទៅមើលរូបថតម្ចាស់គំនូរនេះ ពួកគេក៏មកដល់រូបមួយផ្ទាំងរាងធំបន្តិចហើយគាត់ក៏និយាយប្រាប់ពួកគេ

"នេះហើយជារូបរបស់គាត់ លោកគ្រូមិនដឹងថាហេតុអីបានជាផ្នែកមុខនៃរូបនេះប្រែជាស្រអាប់មើលមិនច្បាស់ទៅវិញ"លោកគ្រូនិយាយទាំងរៀងស្ដាយដែលមិនបានមើលមុខរបស់គាត់បានច្បាស់ បន្ទាប់ពីមើលហើយគាត់នាំសិស្សទៅមុខបន្ត

សិស្សដទៃទៀតទៅអស់ហើយនៅឡើយសិស្សប្រុសម្នាក់ទៀតដែលនៅឈរមើលរូបភាពនោះ ពេលបានមើលរូបរបស់គាត់ហើយគេមិនចង់ចេញទៅណាឡើយគេមិនដឹងថាហេតុអ្វីទេតែគេចង់នៅមើលរូបនេះអោយបានយូរ

"អ៎េថេហ្យុងមិចក៏មិនដើរទៅនៅឈរធ្វើអីទៀត លោកគ្រូនិងសិស្សដទៃគេទៅអស់ហើយ"សិស្សស្រីម្នាក់ហៅនាយតូចដាស់ការគិតរបស់គេអស់ គេក៏ងាកមកមើលនាងទើបនិយាយ

SHORTS NOVELМесто, где живут истории. Откройте их для себя