"អ្នកប្រុសតូចមិនបាត់ធ្វើទេទុកឲអ៊ំជាអ្នកធ្វើវិញ"មែ៉ដោះខំឃាត់នាយតូចមិនឲធ្វើអាហារពេលព្រឹកសម្រាប់ជុងហ្គុកតែនាយតូចនៅតែប្រកែកចង់ធ្វើវារហូតដល់ម៉ែដោះបានត្រឹមតែឈរមើល
"មិនអីទេអ៊ំ ខ្ញុំធ្វើបាន"នាយតូចធ្វើអាហារដោយផ្ចិតផ្ចង់ និយាយរួមទៅពេលដែលគេនៅជាមួយស៊ូហូគេឧស្សាហ៍ធ្វើអាហារឲនាយញាំណាស់ នាយសរសើរគេមិនដាច់ពីមាត់ទៀតផង។
"អ្នកប្រុសតូចពូកែធ្វើម្ហូបណាស់ទាំងពីមុន..."និយាយបានបន្តិចគាត់ក៏ស្ងាត់ទៅវិញ ធ្វើនាយតូចឆ្ងល់ជាខ្លាំងហើយក៏ងាកមកសួរគាត់វិញ
"ពីមុនខ្ញុំយ៉ាងមិចទៅអ៊ំ?ប្រាប់ខ្ញុំបានទេ"ពេលដែលគេងាកមកមើលមុខគាត់ដែលបង្ហាញទឹកមុខមកភ័យដូចគេហក់ទៅស៊ីសាច់គាត់ចឹង
"គឺ..គ្មានអីទេអ្នកប្រុស អ៊ំចេញទៅមើលខាងក្រៅសិនហើយ"គាត់មិនហ៊ាននិយាយប្រាប់នាយតូចបែកជាបង្វែររឿងទៅវិញ នាយតូចបានត្រឹមតែឆ្ងល់ហើយគេក៏ធ្វើម្ហូបបន្ត ធ្វើហើយគេក៏ឡើងទៅរៀបចំខ្លួនដើម្បីញុាំអាហារពេលព្រឹក។នៅឯតុបាយអ្នកបម្រើកំពុងតែរៀបចំហើយក៏នាំគ្នាខ្សឹបគ្នាពីរឿងរបស់នាយតូច
"ចម្លែកណាស់ អ្នកប្រុសតូចមិនដែលចេះធ្វើម្ហូបទេពីមុនមកសូម្បីតែជៀនពងក៏មិនចេះផង តែឥឡូវបែលជាឈរធ្វើអាហារមានរស់ជាតិឆ្ងាញ់ទៀតផង"អ្នកបម្រើស្រីម្នាក់និយាយប្រាប់អ្នកម្ខាងដែលកំពុងតែរៀបចំដាក់ចាននិងស្លាបព្រា
"មែនហើយ ចម្លែកណាស់ ពីមិនក៏មិនដែលក្រោកពីព្រលឹមចឹងដែល តាំងពីគាត់ក្រោកពីឈឺមកគាត់ផ្លាស់ប្ដូរច្រើនណាស់"ពួកគេក៏នាំគ្នាខ្សឹបខ្សៀវគ្នាពិននិងរហូតដល់ម៉ែដោះមក
"ពួកឯងធ្វើការទៅតាមទទួលរបស់ពួកឯងទៅ គ្មានសិទ្ធិមកនិយាយដើមរឿងចៅហ្វាយនាយឡើយ"គាត់បានឮការសន្ទនារបស់ពួកគេទាំងអស់។
"ចា៎អ៊ំ"
ម៉ោងប្រាំ7
"ឆាប់ទៅហៅថេហ្គីមក"ជុងហ្គុកក៏ប្រាប់អ្នកបម្រើម្នាក់ទៀតឲឡើងទៅហៅថេហ្យុងតែនាយតូចក៏ចុះមកល្មម
"ខ្ញុំមកហើយ"ថាហើយក៏ចូលអង្គុយកៅអីរបស់គេម៉ែដោះក៏ចាប់ផ្ដើនដួសបបរដាក់ចានរបស់គេ
BẠN ĐANG ĐỌC
SHORTS NOVEL
Hành độngប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only