លួចក្បត់ [The END ]

741 25 2
                                    


+Happy ending

សម្លេងខ្សឹបខ្សៀវគ្នាតែងតែមានជារឿយៗប៉ុន្តែពួកគេហាក់មិនខ្វល់ទៅវិញ...អានណា ក្រោយពីទិញអីវ៉ាន់ហើយពួកគេទាំងពីរក៏ត្រឡប់ទៅវិញទៅ ជុងគុកក៏បើកជូនអានណាមកខនដូរវិញ ហើយនាយក៏បើកទៅក្រុមហ៊ុននាយវិញ។អានណាមកដល់មុខបន្ទប់បើកទ្វាឡើងទើបឃើញនាយតូចកុំពុងតែឈរនៅលើកៅអីកំពុងតែឈរបោសអំពូលភ្លើងទើបនាងចោទសួរគេ

"ថេយ៉ុង អំពូលភ្លើងកើតអីមែនទេ"នាង សួរទាំងដើរតំម្រង់មកគេ

"អ៎ មិនកើតអីទេយើងឃើញវាមានធូលីទើបយើងសំអាតវា"គេថាហើយក៏ចាប់បោសបន្តទៀតពេលរួចរាល់ក៏ចុះមកនិយាយជាមួយអានណា
"ឯងទិញអ្វីបានខ្លះនិងសុំមើលបានទេ"

"របស់ថែសំម្រស់បន្តិចបន្តួតនិងណា ហើយសំម្លៀកបំពាក់ មែនហើយយើងក៏ផ្ញើរទឹកអប់អោយឯងដែល នេះ "អានណា ឆ្លើយទៅកាន់គេធម្មតា ហើយក៏ដកទឹកអប់ម៉ាកប្រេនមកអោយថេយ៉ុង ថេយ៉ុងក៏ទទួលយកមកមើល

"មិចក៏ឯងដឹងថាយើងប្រើទឹកអប់ម៉ាកនេះ?"នាយតូច សួរទៅកាន់គេទាំងញញឹមហើយក៏សម្លឹងមើលមុខនាងវិញចាំស្ដាប់ចម្លើយរបស់នាង មិនប្លែកទេដែលថេយ៉ុងសួរទៅនាងព្រោះពួកគេបែកគ្នាយូរណាស់ហើយមិនដែលជួបគ្នាឡើយ តែហេតុអីបានជានាងដឹងថាគេប្រើអ្វី

"អ៎គឺយើងចេះតែទិញៗទេតែក៏ទិញចំរបស់ឯងប្រើ"នាងឆ្លើយទាំងមិនសឹងសម រឿងទឹកអប់នេះនាងដឹងមកពីណា គ្មានអ្នកណាក្រៅពីជុងគុកឡើយ

"អ៊ឹម..ចឹងឯងញុាំបាយឬនៅ?"
"គឺនៅទេ "អានណា
"ចឹងយើងញុាំពីរនាក់មក"ថាហើយថេយ៉ុងក៏ទៅផ្ទះបាយដើម្បីរៀបចំម្ហូបដាក់នៅលើតុ

ពេលយប់ចូលមកដល់នាយតូចកំពុងតែងងូតទឹកសំអាតខ្លួន ងូតសុខៗក៏មានដៃមួយអោបចង្កេះគេពីក្រោតធ្វើអោយគេផ្ញាក់បន្តិចទើបងាកមើលទើបដឹងថាជាជុងគុកដែលលួចចូលម៉ោដោយមិនឮសម្លេងអ្វីបន្តិច

"អ៎ុសជុង អូនភ័យសឹងស្លាប់ហើយ ថ្ងៃក្រោយមកអោយឮសំម្លេងផង កុំមកស្ងាត់ៗមើលតែខ្មោចបែបនេះ"នាយតូចថាអោយនាយដែលអោបចង្កេះខ្លួននិងថែថើបលើកញ្ចឹងកសខ្ចីក្រអូបរបស់គេ

SHORTS NOVELWhere stories live. Discover now