ភាគទី6
ថេហ្យុងបន្ទាប់ពីត្រូវគេចាប់បឺតមាត់ភ្លាមៗបែបនេះហាក់គាំងមួយកន្លែងសូម្បីតែដៃក៏គ្មានកម្លាំងនិងលើកច្រាននាយចេញដែលមានតែសង្ងំស្ងៀមអោយនាយថើប
"ចាប់ពីថ្ងៃនេះឯងត្រូវហៅយើងថាបង បើលមិនចង់ត្រូវដូចមិញនេះ"នាយនិយាយទាំងទឹកមុខស្មើដាក់នាយតូចចំណែកឯគេក៏ត្រឹមតែងក់ក្បាលជាចម្លើយទៅឲ ជុងហ្គុកក៏ញញឹមសមចិត្តមុននិងលើកបីនាយតូចឡើងទៅខាងលើ
"ឆាប់ចូលដេកទៅយប់ជ្រៅហើយ"ជុងហ្គុកបីថេហ្យុងដាក់លើគ្រែគេងហើយទើបនិយាយឡើង ហើយគេក៏ដើរទៅបន្ទប់គេដោយទឹកមុខញញឹមញញែម ចំណែកឯនាយតូចបានត្រឹមតែរលីងរលោងពេលត្រូវគេចាប់ថើបបែបនេះ...មិនយូរប៉ុន្មានគេក៏គេងបាត់ទៅ
2សបា្ដហ៍ក្រោយ
រយះពេលពីអាទិត្យនេះថេហ្យុងក៏ដើរបានវិញដូចដើមពេលនេះគេកំពុងតែអង្គុយញុាំផ្លែឈើនិងអានសៀវភៅនៅឯសួនច្បារយ៉ាងស្ងៀមស្ងៀមស្ងាត់បំផុតហើយក៏គ្មានអ្នកណាមករំខានគេដែល...អានសុខៗការីតាក៏មកក្បែរនាយតូចមុននិងនិយាយ÷
"អ្នកប្រុសគឺលោកម្ចាស់ឲទៅជួបនៅបន្ទប់ទទួលភ្ញៀវ"ការីតានិយាយឱនក្បាលគោរពគេបន្តិចសឹមនិយាយ
"គេហៅខ្ញុំមានការអីមែនទេបង?"ថេហ្យុងបិទសៀវភៅហើយក៏ងាកមកសួរនាង
"គឺមានភ្ញៀវមកលេងចា៎"នាយតូចឮហើយក៏ងក់ក្បាលជាចម្លើយហើយក៏ដើរចូលទៅភូមិគ្រឹះវិញដើរមកដល់ក៏ឃើញមានបុរសម្នាក់អង្គុយនិយាយសំណេះសំណាលគ្នាយ៉ាងសប្បាយមើលដូចជាស្និតគ្នាទៀតផង
"មកហើយហេ៎ស នេះគឺ ស៊ូហូជាមិត្តរបស់យើង ចំណែកនេះ ថេហ្យុង ជាគូដណ្ដឹងរបស់យើង"គ្រាន់តែនាយតូចមកដល់ភ្លាមគេក៏ណែនាំទៅកាន់មិត្តសម្លាញ់របស់គេភ្លាម ចំណែកឯថេហ្យុងពេលដែលឃើញមុខរបស់សូហ៊ូធ្វើឲគេភ្ញាក់ផ្អើលជាខ្លាំង ហេតុអីគាត់មុខដូចទៅនិងមិត្តប្រុសរបស់គេខ្លាំងម្លេះ ឬមួយជាគាត់?..តែអត់ទេមិនមែនជាគាត់ទេ តែមិចក៏សូហ៊ូមានដល់ទៅពីរនាក់គ្រាន់តែខុសសម័យតែប៉ុណ្ណោះ
"បងស៊ូហូ!"នាយក៏លាន់មាត់ភ្ញាក់ផ្អើលបន្តិចចំណែកឯសូហ៊ូក៏ជ្រួញចិញ្ចើមចូលគ្នាពេលដែលនាយតូចហៅខ្លួនបែបនេះ ជុងហ្គុកក៏សម្លឹងមើលមុខផ្អើលៗរបស់នាយតូច
YOU ARE READING
SHORTS NOVEL
Actionប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only