ឆ្លងពេលវេលា

149 9 0
                                    

ភាគ11:ពួកយើងនិងនៅជាមួយគ្នារហូត

នាពេលព្រឹកប្រលឹមកាយតូចបើកភ្នែកសន្សឹមៗភ្ញាក់ពីដំណេកទទួលយកថ្ងៃថ្មីដែលឈានមកដល់មុននិងក្រោកក៏មិនភ្លេចងាកមើលមុខម្ចាស់បេះដូងដែលដេកអោបខ្លួនស្អិតរមួតមិនរបេះ ថ្ងៃនេះគេគេងយូរខុសធម្មតាប្រហែលជាយប់មិញដើរលេងហត់មួយថ្ងៃទើបស្មារនេះហើយនាយមិនទាន់ក្រោកទៀត នាយញញឹមសម្លឹងមុខសង្ហារបន្តិចទើបដកដៃគេយឺតចេញពីចង្កេះទើបក៏ដើរទៅមើលទេសភាពនៅក្រៅទាំងញញឹមទើបគេដើរលំហែរកាយនៅឆ្នេរសមុទ្រ

"ហុឹម"សម្លេងក្រហមរបស់នាយបំភ្លឺឡើង គេរាវដៃទៅម្ខាងទៀតស្ទាបរកបណ្ដូលចិត្តរបស់គេតែអ្វីៗហាក់ទទែលស្អាត

"ថេយ៍"នាយស្ទុះងើបសម្លឹងជុំវិញខ្លួនរកនាយតូចមិនដឹងទៅណានោះតែគេក៏ងាកទៅមើលទ្វាដែលនៅជិតឆ្នេរនោះបើកចំហរទើបគេធូរចិត្តវិញទើបក្រោកចេញពីគ្រែដើរមកមើលនាយតូចពីចម្ងាយដែលកំពុងតែដើរនៅឆ្នេរសមុទ្រទាំងញញឹម ទើបដើរចូលក្នុងវិញនិងមកវិញជាមួយរបស់របរគូរគំនូរដែលនាយចូលចិត្តដាក់តាមខ្លួនមកគូររូបអ្នកដែលអង្គុយនៅមាត់ឆ្នេរនោះ យ៉ាងយកចិត្តទុកដាក់។

មួយសន្ទុះក្រោយទើបនាយតូចដើរមកវិញក៏ឃើញនាយកំពុងគូររូបទើបគេញញឹមដាក់នាយរួចក៏ដើរមកមកអោបកនាយពីក្រោយហើយក៏ញញឹមដាក់នាយបន្តិចទើបងើបមើលគំនូររបស់នាយគូរតែធ្វើឲនាយតូចផ្ញាក់ផ្អើលជាខ្លាំងទើបលាន់មាត់ឡើង

"នេះបងជា ជុងហ្គុក ម៉ាកាសាឌី មែនទេ!!!!"នាយតូចពោលទាំងភ្ញាក់ផ្អើលហើយសម្លឹងរូបគំនូរនិងមុខនាយឆ្លាស់គ្នា ស្អីគេ មនុស្សដែលគេនៅជាមួយរាល់ថ្ងៃជាមនុស្សដែលមានស្នាដៃក្នុងការរូបដ៏ឆ្នើមម្នាក់?ហេតុអីៗក៏គេមិនដឹង? គេជាមនុស្សតែម្នាក់ដែលអាចឃើញមុខរបស់គាត់ច្បាស់ៗថែមទាំងបានស្ដាប់សម្លេងរបស់គាត់ផ្ទាល់ៗទៀត អាយយ!!!ថេហ្យុង ការីណា មិចក៏យើងសំណាងយ៉ាងនេះ នៅក្នុងសម័យរបស់ខ្លួនមានសិស្សច្រើនណាស់ដែលចង់ឃើញមុខរបស់គាត់ផ្ទាល់ មិនតែប៉ុណ្ណឹងទេយើងថែមទាំងជិតក្លាយជាប្រពន្ធរបស់គាត់ទៀត អាយ៎យយយ គាត់នៅក្រៅពិតជាសង្ងារណាស់ៗ។

SHORTS NOVELNơi câu chuyện tồn tại. Hãy khám phá bây giờ