ភាគទី2
បន្ទាប់ពីនិយាយយល់ចិត្តគ្នាហើយនាយតូចក៏ដើរមកតុញុាំអាហារជុំគ្នាជាមួយនាយដេវិតនិងម៉ាក់របស់គេវិញ ហើយក៏បំបែកគ្នារៀងខ្លួន។
+ថ្ងៃថ្មី
ទឺតៗ ទឺត សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏បន្លឺឡើងនាយចេញពីបន្ទប់ទឹកក៏ដើរមកលើកទូរស័ព្ទរដែលញ័រនោះឡើង
"អាឡូ អូនមានការអ្វីមែនទេ?"នាយលោកទទួលទាំងញញឹមបន្ទាប់ពីឃើញថាលេខនេះជាលេខរបស់បណ្ដូលចិត្តនាយ
*ជុងបន្តិចទៀតអូនទៅដល់ផ្ទះបងហើយ បងចង់ញុាំអ្វីទេ?*
"មិនបាច់ទេ ចាំបងធ្វើអ្វីឲអូនញុាំ"
*បាទ បងសម្លាញ់*តឺត
តុក!!!តុក!!!
គ្រាន់តែខ្សែរទូរស័ព្ទកាត់ផ្ដាច់ភ្លាមសម្លេងទ្វាក៏បំភ្លឺឡើងភ្លាមធ្វើឲនាយងាកសម្លឹងទ្វាទាំងជ្រួញចិញ្ចើមឆ្ងល់ជាខ្លាំងទើបដើរសណ្ដៅរទៅកាន់ទ្វាថាជាអ្នកណា
"មិចក៏ថេយ៍មកលឿនម្លេស?"នាយនិយាយក្នុងចិត្តទាំងមានចម្ងល់ទើបលូកដៃទៅបើកទ្វាឡើងគិតស្មានថានាយតូចតែអ្វីក៏ប្រែស្រឡះព្រោះគេមិនមែនជាថេហ្យុងឡើយតែជាស្រីស្រស់ម្នាក់ដែលស្លៀកសំម្លៀកបំពាក់សាមញ្ញសម្លឹងមកនាយទាំងញញឹមនិងដៃកាន់ឆ្នាំងសម្លតូចមួយឆ្នាំង
"អេលី!!!"
"គឺម៉ាក់គាត់ឲខ្ញុំយកអាហារមកជូនបង"នាងនិយាយហើយព្រមទាំងហុចឆ្នាំងសម្លនោះមកឲនាយ ជុងហ្គុកសម្លឹងឆ្នាំងនោះមិនទាន់ទទួលពីនាង
"អគុណហើយ តែលើកក្រោយប្រាប់គាត់ថាមិនបាច់ឲបងទេ បងក្រែងចិត្ត"នាយទទួលពីដៃនាងហើយញញឹមតបទៅនាងបន្តិចទើបនាងញញឹមហើយក៏តបទៅគេវិញ
"មិនបាច់ក្រែងចិត្តទេបង ពួកយើងសុទ្ធតែអ្នកជិតខាងរួមរបងជាមួយគ្នាតា៎"ស្រីស្រល់ញញឹមផ្អែមដាក់នាយទាំងបេះដូងលូតដុកដាក់ពេលឃើញនាយញញឹមតបនាងវិញ
"ហុឹម ចឹងបងសុំចូលក្នុងហើយ"នាយថាហើយក៏បិទទ្វាផ្ទះបាត់ទុកឲស្រីស្រល់ឈរញញឹមម្នាក់ទាំងថ្ពាល់ក្រហមព្រឿងៗកុំពុងតែញញឹមសុខៗក៏លឺសម្លេងរបស់នរណាម្នាក់
YOU ARE READING
SHORTS NOVEL
Actionប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only