ឆ្លងពេកវេលា

195 17 0
                                    

ភាគ8 18+ សូមអព្យាស្រ័យបើលមានពាក្យសម្ដីលើសលួស។

បន្ទាប់ពីពួកគេទាំងពីររៀបចំខ្លួនហើយក៏នាំគ្នាដើរលេងនៅឆ្នេរមាត់សមុទ្រ និងអាំងគ្រឿងសមុទ្រខ្លះៗជាអាហារពេលល្ងាច បន្ទាប់ពីញ៉ាំអាហារហើយអ្នកទាំងពីរក៏មកបន្ទប់វិញ។ថេហ្យុងរៀបចំកន្លែងគេងដោយដាក់ខ្នោយអោបនៅប្រឡោះកណ្ដាលដោយនិយាយគំរាមទៅកាន់នាយដែលឈរមើលគេរៀបចំទាំងហួសចិត្ត

"បងហាមដកខ្នោយអោបនេះចេញ បើលមិនចឹងទេខ្ញុំធាក់ទំលាក់បងពីលើគ្រែនេះហើយ"គេនិយាយទាំងដាក់កំហិតទៅកាន់នាយចំណែកឯជុងហ្គុកបានត្រឹមឈរហួសចិត្តនិងនាយតូច

"ឯងហ៊ានហេ៎?កំណាន់ខ្លួនមើលតែស្រីក្រមុំ"នាយនិយាយទាំងដើរទៅរកអ្នកខាងនោះដោយឱនទៅជិតផ្ទៃមុខតូចក្រមិចនោះ ចំណែកឯនាយតូចក៏ថយមុខចេញពីនាយបន្តិចមុននិងនិយាយត

"រឿងអីដែលខ្ញុំមិនហ៊ាន"នាយតូចស្រែកតវ៉ាជាមួយជុងហ្គុកដោយសម្លក់នាយដែលធ្វើរឹកហីៗមិនខ្វល់ពីសម្ដីនាយតូច។ជុងហ្គុកពេកមាត់ញ៉ាក់ស្មាធ្វើហីមុននិងទាយភួយយកមកដណ្ដប់គេងធ្វើមិនដឹង ចំណែកឯនាយតូចបានត្រឹមតែមើលកាយវិការរបស់នាយហើយក៏ដាក់ខ្លួនគេងដោយបែលខ្នងទៅម្ខាងពីនាយ

យប់បន្តិចជុងហ្គុកក៏ងើបមកមើលថាអ្នកខាងនោះគេងរឺនៅក៏យកដៃរបស់នាយទៅកេសតិចៗទើបប្រកដចិត្តថានាយតូចគេងហើយនាយក៏ដកខ្នោយអោបដែលនៅចន្លោះកណ្ដាលសន្សឹមៗមិនឲអ្នកខាងនោះដឹងខ្លួនឡើយទើបក្រវែងទៅម្ខាង មុននិងទាយនាយតូចមកអោបដោយសម្លឹងមុខតូចក្រមិចមិនដាក់ភ្នែក ក្មេងម្នាក់នេះស្អាតណាស់ពេលមើលជិតបែបនេះ ថែមទាំងចរិកគេមិនដូចមុនទៀត ពីមិនកាចឆ្នាស់មិនគោរពអ្នកណាចូលចិត្តធ្វើបាបអ្នកបម្រើរបស់នាយ ប៉ុន្តែពេលនេះអត់ទេគេទន់ភ្លន់មិនដែលលើកដៃធ្វើបាបអ្នកបម្រើណាឡើយ ថែមទាំងអត់ឱនឲអ្នកបម្រើដែលធ្វើខុសទៀត តើគេជាអ្នកណាប្រាកដ។នាយក្រវីលក្បាលបណ្ដេញការគិតទាំងអំបាញ់ម្មានចេញទាំងអស់ហើយក៏សង្ងំគេងដោយមាននាយតូចនៅក្នុងដៃ។

"អាយ!!!!"សម្លេងស្រែករបស់នាយតូចបំភ្លឺឡើងទាំងប្រលោមដោយគ្រាន់តែភ្ញាក់ឡើងក៏ឃើញថាខ្លួននៅរង្វង់ដៃរបស់នាយក្រាស យប់មិញគេចាំបានថាគេដាក់ខ្នោះយំអោបនៅកណ្ដាលហេតុអីភ្ញាក់ឡើងខ្នាយមិនដឹងទៅណាថែមទាំងត្រូវប្រុសម្នាក់នេះអោបទៀត

SHORTS NOVELWhere stories live. Discover now