STEP FATHER

634 19 0
                                    

" អគុណហើយណាដែលបានជូនយើងមក " នាយកម្លោះរូបស្រល់ម្នាក់ដែលមានមុខមាត់ដូចទៅនិងមនុស្សស្រី មានរាងកាយស្រលូន ចង្កេះអង្ក្រង ចម្រុះស្រួច...គេម្នាក់នោះមានឈ្មោះថា គីម ថេយ៉ុង គេមានអាយុ 22 ឆ្នាំ ហើយក៏ជាកូនអ្នកមានមុខមាត់នៅក្នុងសង្គមមួយរូបដែល។ ថេយ៉ុង បានចុះពីក្នុងឡានដោយមិនភ្លេចអគុណទៅមិត្តស្លាប់រស់របស់គេ

" មិនអីទេណា៎ ថែខ្លួនផង បើលមានអីមិនស្រួលឯងតេមកប្រាប់យើងផងណា " ផាក ជីមីន ជាមិត្តរបស់នាយតូចតាំងពីតូចមកម្លេះពួកគេរាប់គ្នាដូចជាបងប្អូនអញ្ចឹង

" អ៊ឹម..ចឹងយើងចូលក្នុងហើយណា បើកបរប្រយ័ត្នប្រយែង " ថេយ៉ុង និយាយហើយក៏ដើរចូលទៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់គេ

មកដល់ខាងក្នុងមិនមានអ្នកណាក្រៅពីឪពុកចុងរបស់គេដែលអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ សូម្បីតែអ្នកបម្រើលម្នាក់ក៏គ្មានដែល ថ្ងៃនេះចំប្លែកណាស់ សភាពក្នុងផ្ទះស្ងាត់ឈឹងពេលនេះទើបតែម៉ោង 6 ល្ងាចទេ អ្នកបម្រើមិនមែនសម្រាក់នៅម៉ោងនេះទេ តើប៉ាចុងរបស់គេកុំពុងតែចង់លេងអីជាមួយខ្លួនទៀតហើយ ចំណែកម៉ាក់គេក៏មិនដឹងថាគាត់ទៅណាទៀតបណ្ដោយឲគេនៅតែពីរនាក់បុរសម្នាក់នោះ

" ទើបតែមកពីណា? " អ្នកជាឪពុកចុង ចោទសួរទៅកូនប្រុសចុងរបស់ខ្លួន ទាំងទឹកមុខស្មើរធេង ចន ជុងគុក មានអាយុ 26 ឆ្នាំមានរូបរាងសង្ហារ ខ្ពស់...ចំណែកឯចរិករបស់គេ គឺម៉ឺងមាត់ កាច សោះកក្រោះ មុខងាប់។

តាមពិតទៅជុងគុក គ្រាន់តែអ្នកស្នាក់នៅធម្មតាតែប៉ុណ្ណោះហើយអ្នកស្រីគីមគាត់អាណិតស្រលាញ់ហើយចិញ្ចឹមបីបាច់ដូចជាក្មួយអញ្ចឹងតែនាយតូចខ្លួនឯងទេដែលយល់ច្រឡំទៅនាយក្រាសថាជាឪពុកចុងរបស់ខ្លួន អ្នកណាមិនយល់ច្រឡំបើលគ្រាន់តែលោកគីមស្លាប់មិនទាន់បាន2 ទៅ3ខែផងអ្នកស្រីគីម គាត់យកមនុស្សប្រុសមកនៅក្នុងផ្ទះភ្លាម

" ខ្ញុំមកពីណាជារឿងរបស់ខ្ញុំ មិនពាក់ពាន់និងលោកទេ " ថេយ៍ និយាយទាំងមិនមើលមុខអ្នកដែលអង្គុយនៅលើសាឡុង

" កុំភ្លេចណាថាពេលនេះនៅតែពីរនាក់យើង " នាយនិយាយទាំងរក្សារទឹកមុខរបស់គេដដែល ហើយក៏ងើបដើរសំដៅទៅរកនាយតូច

SHORTS NOVELWhere stories live. Discover now