ភាគបញ្ចប់:អូនសូមទោស!!!
+បច្ចុប្បន្ន
"ហុឹម"រាងកាយដែលសន្លប់អស់ពេលជាយូរក៏ចាប់ផ្ដើមក្រហឹមនៅដើមកបន្លឺជាសម្លេងតូចឆ្មា ដៃក៏ចាប់ផ្ដើមកម្រើកតិចៗនាយស៊ូហូដែលជាសង្សាឃើញបែបនេះក៏ស្ទុះមកមើលគេភ្លាមទាំងទឹកមុខភ្ញាក់ផ្អើលនិងលាយឡំជាមួយក្ដីរំភើប
"ថេយ៍ ថេហ្យុងអូនដឹងខ្លួនហើយមែនទេ"នាយនិយាយទាំងក្រសោបដៃរបស់ថេហ្យុងជាប់រួចពោលទាំងក្ដីរំភើបពេលដែលថេហ្យុងដឹងខ្លួនឡើងវិញបន្ទាប់ពីសន្លប់អស់ជាយូរទៅហើយ
" ទឹក!!!ទឹក!!!"សម្លេងតូចឆ្មារបស់ថេហ្យុងក៏បំភ្លឺឡើងស្រែករកទឹកមកផឹកដើម្បីផ្ដល់ជាតិសំណើមទៅបំពង់កដែលស្ងួតជាយូរនោះមកហើយ ស៊ូហូគ្រាន់តែលឺបែបនេះក៏ស្ទុះទៅចាក់ទឹកមកឲនាយតូច ហើយដើរសណ្ដៅមកកាន់គេវិញ
"នេះទឹក"នាយចាប់លើកថេហ្យុងចេញពីគ្រែរួចបញ្ចុកទឹកទៅឲនាយតូចផឹក បន្ទាប់ពីផឹកហើយគេក៏ដាក់បាយតូចគេងវិញ
"លោកស៊ូហូ!!!ហេតុអីក៏ខ្ញុំនៅទីនេះ?ក្រែងមិញ..."នាយតូចក៏ងាកសម្លឹងទៅកាន់បុរសដែលនៅក្បែរដៃគេទាំងភ្ញាក់ផ្អើល មុននេះក្រែងគេនៅពិធីរៀបការរបស់គេនិងជុងហ្គុកមែនទេ តែហេតុអីក៏មកនៅមន្ទីពេទ្យទៅវិញ?ឬមួយតួនាទីរបស់គេអស់ត្រឹមនិងហើយ?
"ថេហ្យុងអូនកើតអី?មិចក៏ហៅបងបែបនេះ?"នាយជ្រួញចិញ្ចើមឆ្ងល់និងថេហ្យុងបន្ទាប់ពីឃើញរឹកពារឆ្លេឆ្លារបស់នាយតូច ធ្វើឲគេកើតចិត្តបារម្ភជាខ្លាំងទើបចុចបូតុងដើម្បីហៅគ្រូពេទ្យមកពិនិត្យអាការះរបស់គេ
"ស៊ូហូ ខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយ?"គេងាកសួរទៅកាន់នាយកម្លោះដោយប្ដូរសព្វនាមទាំងអស់ធ្វើឲនាយវិលវល់ជាខ្លាំង
"អូនសន្លប់3ខែហើយ"ទោះជាឆ្ងល់យ៉ាងណាក៏គេមិនភ្លេចឆ្លើយសំណួររបស់នាយតូចឡើយ
"ពិតមែន?"នាយតូចបើកភ្នែកធំៗបន្ទាប់ពីលឺបែបនេះ ស្អីគេ3ខែចឹងហេ៎ មិចក៏យូរម្លេស ហេតុអីក៏ទីនោះដើរលឿនម្លេស?មែនហើយ តើជុងហ្គុងយ៉ាងមិចហើយ?តើបងមានយំខ្លាំងទេ? បើលសុខបាត់ាអូនបែបនេះបងយ៉ាងណាទៅ? សំណួរជាច្រើនបានលេចពេញប្រព័ន្ធប្រាសាទរបស់នាយតូច គិតយូរកាន់តែធ្វើឲគេទប់ទឹកភ្នែកមិនបានទើបធ្វើឲស្រក់ចេញពីក្រឡង់ភ្នែករបស់គេ។
VOCÊ ESTÁ LENDO
SHORTS NOVEL
Açãoប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only