ភាគទី3:
"លេបបន្តិចទៅណាអ្នកប្រុស"នាងនិយាយទាំងទឹកមុខអង្វរកទៅកាន់នាយតូច
"ខ្ញុំមិនលេបទេយកវាចេញទៅ"ថេហ្យុងនៅតែបដិសេធមិនព្រមលេបដដែលទើបការីតាទាល់តម្រិះហើយក៏មិនចង់បង្ខំនាយតូចទៀតដែល
"បងជួយជូនខ្ញុំចូលបន្ទប់ទឹកបានទេ"ថេហ្យុង
"ចា៎ស អ្នកប្រុសតូច"ថាហើយគេក៏ជួយគ្រានាយតូចទៅកាន់បន្ទប់ទឹកហើយនាងក៏ចេញមកវិញ បន្ទាប់ពីរួចធុរះហើយគេក៏អោយនាងគ្រាគេមកវិញថេហ្យុងក៏ដើរកាត់ថូផ្កាពណ៍មាសដែលអាចមើលរូបរាងខ្លួនធ្លុះទើបធ្វើអោយគេចាប់ផ្ដើមភ្ញាក់ផ្អើលភ្លាម"បងកញ្ចក់នៅឯណា"នាយតូចក៏ចោទសួរទៅកាន់នាងភ្លាមសួររកកញ្ចក់ដើម្បីមកមើលមុខរបស់អោយដឹងកាន់តែច្បាស់
"គឺនៅទីនោះអ្នកប្រុសតូច"
"បងឆាប់នាំខ្ញុំទៅៗ"នាងក៏មិនប្រកែកហើយក៏គ្រានាយតូចមកអង្គុយនៅមុខទូរកញ្ចក់នោះ"ហុឹក មុខ...មុខខ្ញុំ ហេតុអីបានជាទៅជាបែបនេះ"គ្រាន់តែមកដល់ខាងមុខកញ្ចក់ភ្លាមគេប្រញ៉ាប់អង្គុយមើលផ្ទៃមុខរបស់គេហើយអ្វីនឹកស្មានមិនដល់នោះគឺ..
"មុខអ្នកប្រុសកើតអីមែនទេ"ពេលដែលឃើញនាយតូចស្លន់ៗបែបនេះធ្វើអោយនាងចាប់ផ្ដើមភ័យទើបប្រញ៉ាប់សួរនាយតូចភ្លាម
"ហុឹក ហេតុអីវារលោងម៉ត់បែបនេះ "នាយតូចឆ្លើយទៅកាន់នាងធ្វើអោយគេចង់អស់សំណើចនិងនាយតូចជាខ្លាំង
"អ្នកប្រុសតូចបំភ័យខ្ញុំស្លាប់ហើយ"គេនិយាយទាំងហួសចិត្តនិងនាយតូចគេស្មានមុខរបស់នាយតូចកើតអីធ្ងន់ធ្ងរ នាងក៏ជួយគ្រានាយតូចទៅគ្រែគេងវិញ
"អ្នកប្រុសតូចសម្រាក់ចុះណា ខ្ញុំសូមចុះទៅខាងក្រោមបន្តិច"នាងថាហើយក៏ដើរបើកទ្វាចុះទៅខាងក្រោមទៅ ចុះមកដល់ក៏ឃើញនាយធំមកដល់ល្មមទើបគេអោនក្បាលគោរពបន្តិច
"គេយ៉ាងមិចហើយ?"នាយមកដល់មិនទាន់ សួររកនាយតូចភ្លាម
"គឺគាត់ដឹងខ្លួនហើយលោកប្រុស ខ្ញុំក៏បានយកអាហារទៅអោយគាត់រួចហើយប៉ុន្តែគាត់មិនព្រមលេបថ្នាំទេលោកប្រុស"នាងនិយាយទាំងអោនមុខចុះមិនហ៊ានសម្លឹងមើលជុងហ្គុកឡើយ ព្រោះទ្រាំនិងទឹកមុខកំណាចនិងក្រសែភ្នែកមុតស្រួចរបស់នាយមិនបាន។
YOU ARE READING
SHORTS NOVEL
Actionប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only