ឆ្លងពេលវេលា

150 19 0
                                    

ភាគ10

"បបរមួយចាននេះពិតជាឆ្ងាញ់ណាស់ ម៉ាក់មិននឹកស្មានថាកូនថេហ៍ចេះធ្វើបបរដល់ឆ្ងាញ់បែបនេះទេ"គាត់សរសើរនាយតូចមិនបាត់ពីមាត់ពេលដែលគាត់បានភ្លក់បបររបស់នាយតូចធ្វើរួច មិនដូចជាកូនប្រុសរបស់គាត់គិតតែពីឈ្ងោកញុាំមិននិយាយអ្វីមួយម៉ាត់

"មិនដល់ថ្នាក់និងទេមិនឆ្ងាញ់ដូចអ្នកម៉ាក់ធ្វើទេ"គេនិយាយញឹមៗទៅគាត់

"អ្នកម៉ាក់ថាមានរឿងសំខាន់ចង់ប្រាប់ខ្ញុំមែនទេ"ជុងហ្គុកដែលស្ងាត់ជាយូរក៏បែលទៅសួរអ្នកជាម្ដាយ

"មែនហើយម៉ាក់ភ្លេចឲឈឹង! គឺនៅខែក្រោយពួកកូនត្រូវរៀបការហើយណា"គាត់និយាយទាំងញញឹមសម្លឹងពួកគេទាំងពីរនាក់

"ថាមិចរៀបការ?"នាយតូចគ្រាន់តែឮលោកស្រីនិយាយបែបនេះភ្លាមគេក៏ស្រែកឡើងទាំងភ្ញាក់ផ្អើលធ្វើឲអ្នកបម្រើមើលមុខគ្នាប៉ុណ្ណឹងចំណែកឯនាយក្រាសក៏មើលមុខភ្ញាក់ផ្អើលរបស់គេ

"គឺត្រូវហើយ អាទិត្យក្រោយកូនៗត្រូវទៅលរឈុត"គាត់និយាយទាំងញញឹមចំណែកឯនាយក្រាសក៏មិនមាត់អ្វីដែល

"ម៉ាក់ ខ្ញុំថា..វាលឿនពេកទេដឹង?"គេនិយាយទាំងមិនសូវសម គេមកនៅទីនេះមិនទាន់បានប៉ុន្មានផងគេត្រូវរៀបការចឹងមែនទេ មិនអាចទេគេមកទីនេះដើម្បីតែតួនាទីតែប៉ុណ្ណោះ។

"មិនលឿនទេកូន នេះកូននៅជាមួយបងចង់2 ឆ្នាំទៅហើយកូនថាលឿនមែនទេ?"

"មិនអីទេម៉ាក់បើលគេមិនចង់ក៏កុំបង្ខំគេអី"នាយងាកនិយាយជាមួយនិងម៉ាក់របស់នាយចំណែកគាត់ឮបែបនេះក៏បដិសេធភ្លាមៗ

"អត់ទេម៉ាក់បាន អញ្ជើញភ្ញៀវអស់ហើយ កូនៗត្រូវរៀបការនៅខែក្រោយនេះ"គាត់ថាហើយក៏ងើបឡើងទៅលើបាត់ទើបនាយតូចសម្លឹងមើលដំណើរគាត់ទាំងព្រួយចិត្ត ចំណែកឯនាយក្រាសក៏សម្លឹងមើលមុខស្រពោនៗរបស់នាយតូច គេដឹងថានាយតូចមិនចង់រៀបការជាមួយឡើយ

នៅពេលរសៀល

នៅក្នុងសួនច្បារមួយឃើញបុរសសង្ហារខាបព្រលឹងស្រីៗកំពុងអង្គុយគូររូបគំនូរទាំងយកចិត្តទុកដាក់បំផុត

SHORTS NOVELDonde viven las historias. Descúbrelo ahora