លួតក្បត់

470 19 0
                                    

ការបរិភោគអាហារក៏បានបញ្ចប់ពួកគេក៏នាំគ្នាអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ និយាយគ្នាបានមួយសន្ទុះធំថេយ៉ុងក៏សុំខ្លួនចូលបន្ទប់ទុកអោយអានណា និង ជុងគុក អង្គុយនិយាយគ្នាតែពីរនាក់ ពេលដែលឃើញថេយ៉ុងចូលបន្ទប់ទឹកបាត់អានណាក៏និយាយទៅកាន់ជុងគុក៖

" លោកជុង និងថេយ៉ុង ទាក់ទងគ្នាប៉ុន្មានខែហើយ"នាង ចោទសួរទៅកាន់អ្នកដែលអង្គុយលើកកាហ្វេយកមកផឹក

"ខ្ញុំនិងថេយ៉ុង ទាក់ទងគ្នាទើបតែមួយខែនេះទេ "

"មើលទៅលោកស្រឡាញ់ថេយ៉ុងណាស់"អានណា និយាយទាំងសម្លឹងមើលមុខគេចំ

" បាទ..មែនហើយ "ក្រោយពីតបហើយគេក៏ក្រោកដើរទៅយកឯកសារដែលនៅលើតុនោះយកមកមើលម្ដងទៀតមុននិងបែក្រោយត្រឡប់ទៅសាឡុងវិញ តែក៏បុកនិងអានណាដែលឈរពីក្រោយគេពីពេលណា
ក៏មិនដឹង។

ទើបធ្វើអោយផ្ងារក្រោយតែក៏មានដៃរបស់នាយសកមកទ្រជាប់មិនអោយដួលទាន់ ឯកសារទាំងប៉ុន្មានក៏ធ្លាក់រាយប៉ាយទៅលើឥតអស់ ពួកគេទាំងសម្លឹងមុខគ្នា នាងក្រមុំក៏ញូតស្នាមញញឹមចុងមាត់បន្តិចទើសន្សឹមៗងើបទៅរកបបូលមាត់នាយចំណែកឯជុងហាកគាំងធ្វើអ្វីមិនចេញក៏នៅស្ងៀមចាំនាងក្រមុំមកប៉ះបបូលមាត់របស់គេបបូលមាត់ទាំងជិតប៉ះគ្នាទៅហើយតែសម្លេងទ្វាបន្ទប់ទេឹកក៏បើកឡើងទើបពួកគេផ្ញាក់កញ្រោងចេញពីគ្នាវិញ អានណាក៏ដកខ្លួនចេញពីនាយបន្តិចទើបនិយាយសុំទោសទៅកាន់គេ

"អោយខ្ញុំសុំទោសផង"នាងក៏អោនជួយរើសឯកសារដែលធ្លាក់រាយប៉ាយអំបាញ់អោយរៀបរយវិញទាំងក្នុងចិត្តកុំពុងតែសប្បាយចិត្តដែលជុងគុកមិនប្រកែកនិងការប៉ះពាល់អំបាញ់នេះ

"កើតអីមែនទេទើបឯកសារធ្លាក់បែបនេះជុង!"ថេយ៉ុងដែលចេញពីបន្ទប់ទឹកក៏សួរទៅកាន់ជុងគុកំពុងអោនរើសវាជាមួយនិងអានណា

"មិនអីទេបងមិនប្រយ័ត្នខ្លួនឯង"គេនិយាយទាំងសម្លឹងទៅមើលអានណាដែលកំពុងរើសឯកសារនោះ បន្ទាប់ពីរើសហើយ ជុងគុកក៏អង្គុយធ្វើការងារដែលមិនទាន់រួចអោយហើយ ចំណែកឯថេយ៉ុងនិងអាណាដែលជាមិត្តសម្លាញ់គ្នាក៏អង្គុយនិយាយគ្នាលេងបន្តិច ។ពេលនេះវាម៉ោង10យប់ទៅហើយថេយ៉ុងក៏សុំអោយអានណាគេងទីនេះមួយយប់

"ឯងគេងនៅទីនេះមួយយប់សិនទៅណា ឬមួយក៏គេងនៅទីនេះរហូតក៏បានមិនបាច់រកខនដូរថ្មីទេ ព្រោះឯងក៏មកលេងនៅទីនេះមួយខែដែល"

"មិនអីទេណា យើងក្រែងចិត្តឯងណាស់ ណាមួយកុំអោយពិបាកដល់ឯងនិងលោកជុងអី"គេក៏ធ្វើជាប្រកែកមិនព្រមនៅខ្លាចពិបាកដល់គេ ប៉ុន្តែក្នុងចិត្តមិនមែនបែបនិងឡើយគេបុណ្យអោយតែបានគេងទីនេះទេ ងាយស្រួលនិងចាត់ការ

"យើងថាមិនអីទេណា នៅសល់បន្ទប់គេងមួយទៀតតា៎"
"ក៏បានយើងនៅទីនេះ "នាងតបទៅគេទាំងញញឹមតិចទៅកាន់នាយតូច

"ចឹងរៀបចំខោអាវទៅណាយើងចូលទៅគេងហើយ"ថេយ៉ុង ក៏ក្រោកចូលបន្ទប់គេងបាត់ទៅ ចំណែកឯអ្នកអង្គុយនៅសាឡាងក៏សម្លឹងមើលដំណើរគេទាំងញញឹម ប៉ុន្តែមិនដឹងថាស្នាមញញឹមមួយនិងវាបង្កប់អ្វីខ្លះ

ឈានចូលម៉ោង12 ជុងគុកក៏បើកទ្វាបន្ទប់គេងដើរទៅក្នុងផ្ទះបាយដើម្បីចាក់ទឹកផឹក នាយក៏បើកទូរទឹកកកហើយក៏ឈោងយកទឹកមួយដបដើម្បីផឹកសើមបំពង់កដែលស្ងួតទែងនោះអោយមានសំណើមផឹកមិនទាន់បានប៉ុន្មានផង ហើយក៏........។

To be continued_________________

Kim Chayung

បើលមានការទាស់ខុសឬខុសអក្ខរាវិរុទ្ធសូមអភ័យទោសផង ហើយក៏សុំទោសសម្រាប់ការខកខាន និងរងចាំយូរ មានពេលខ្ញុំនិងឈ្លាតមកសរសេរ។


SHORTS NOVELOnde histórias criam vida. Descubra agora