+ភាគ 2
សម្លេងបុរសម្នាក់បើកទ្វាចូលមកក៏ឃើញថាអ្នកដែលគេងនៅលើគ្រែភ្ញាក់ឡើងហើយក៏បន្លឺអោយការគិតរបស់អ្នកម្ខាងទៀតរលប់អស់ងាកមកមើលនាយ
"លោកជាអ្នកណា?ហើយកន្លែងនេះជាកន្លែងណា?"នាយតូចចោទសួរទៅនាយដោយទឹកមុខឆ្ងល់ជាខ្លាំងគេមិនយល់ឡើយក្រោកពីគេងមកជួបនិងមនុស្សប្លែកមុខដូចជានាយនៅសម្ដីមិនសមរម្យមកកាន់ខ្លួនទៀតដូចជាស្អប់ខ្លួនណាស់ចឹង
"គ្រាន់តែធ្លាក់ពីលើផ្ទះប៉ុន្និងឯងធ្វើជាបាត់ការចងចាំហើយហ៎ សូម្បីតែប្ដីខ្លួនក៏ឯងចាំមិនបាន"នាយនិយាយទាំងជ្រួញចិញ្ចើមចូលគ្នាមិនយល់និងនាយតូចដែលចំណាំខ្លួនមិនបាន ពេលដែលគេពិភាក្សាជាមួយគ្រូពេទ្យគេមិនបានប៉ះពាល់ក្បាលធ្ងន់ធ្ងរឡើយតែមិចក៏មិនចាំនាយ
"ប្ដីស្អី ខ្ញុំមានប្ដីមកពីណា លោកឯងឆ្កួតជ្រូក?"នាយតូចនិយាយដោយមិនយល់ពីនាយម្នាក់នេះ មនុស្សមិនដែលទាំងស្គាល់គ្នាផងមកតាំងខ្លួនឯងជាប្ដីស្អីពិតជាឆ្កួតមែន
"ក្រោកពីឈឺមកដូចសម្ដីខ្លាំងដល់ហើយណ៎"នាយនិយាយទាំងឱនមុខទៅរកនាយតូចបន្តិចម្ដងៗទាំងទឹកមុខខិល ក្រោកពីឈឺមកដូចជាសម្ដីបានណាស់ទាំងដែលពីមុនគេទាំងមិនហ៊ានសម្ដីខ្លាំងដាក់នាយផងសូម្បីតែមុខនាយក៏គេមិនហ៊ានមើលចំប៉ុន្តែពេលនេះសម្ដីចាក់ទឹកមិនលិច នាយមានអារម្មណ៍ថាដូចជាចូលចិត្តទៅវិញ ចំណែកឯអ្នកខាងនោះក៏ចាប់ផ្ដើមភ័យពេលដែលមុខចេះតែគាកគ្នាទៅ
"ន៎ែ!លោកឯងធ្វើស្អីនិង "នាយតូចពោលដោយអាការះភ័យៗ នាយម្នាក់នេះចង់ធ្វើឆ្កួតស្អីទៀតហើយ
"រំលោភឯងទេដឹង"នាយតបទាំងទឹកមុខខិលដាក់នាយតូច ហើយមុខចេះតែអោនទៅរកមុខតូចក្រមិចរបស់គេសន្សឹមៗចំណែកឯថេហ្យុងពេលដែលឮនាយនិយាយបែបនេះក៏ចាប់ផ្ដើមបើកភ្នែកធំៗរកលើកដៃមករុញនាយចេញតែវាហាក់ដូចជាស្ពឹកគ្មានកម្លាំងរុញនាយចេញទៅវិញ
នាយតូចដោយធ្វើអ្វីមិនបានបូករួមនិងទ្រាំសម្លឹងមុខនាយចំៗបែបនេះមិនបានទៀតទើបគេបិទភ្នែកមិនហ៊ានសម្លឹងកែវភ្នែកចំៗរបស់ជុងហ្គុក...នាយញញឹមចុងមាត់បន្តិចមុននិងអោនទៅរកបបូលមាត់របស់អ្នកនៅមុខខ្លួនទៅហើយតែ
YOU ARE READING
SHORTS NOVEL
Actionប្រលោមលោកខ្លីៗ សាច់រឿងបែប កំសត់ រូលរាល ផ្អែមល្ហែម ប្រុស × ប្រុស jk top only