សម្ងាត់ស្នេហ៍អ្នកប្រុសធំ ភាគ១

801 20 0
                                    

មកហើយចា៎
#សម្ងាត់ស្នេហ៍អ្នកប្រុសធំ
#ភាគ១

ផ្តើមរឿង

   សម្រឹបជើងតូច មានស្នាមរបួសមិនទាន់ជា ក្រហមរងៀលកំពុងតែរត់សំដៅមករកភូមិគ្រឹះខាងមុខ។ រ៉ាអាមកដល់ភ្លាមទិដ្ឋភាពក្នុងភូមិគ្រឹះគឺស្ងាត់ជ្រងំគួរឲ្យសង្វេគ របស់របររញេរញៃ មិនមានសណ្តាប់ធ្នាប់ធ្វើឲ្យនាងស្រលាំងកាំង។
ផាំង
« ម៉ាក់..» មិនចាំយូរនាងក្រមុំរត់លើងទៅខាងលើ ជើងតូចដើរជណ្តើរញាប់ហាក់ដូចរត់ រហូតភ្លាមនោះខ្លួនផ្តើមប្រទះឃើញរូបភាពដែលមិននឹកស្មាន ម្តាយរបស់នាងនិងលោកប្រមុខថាសានត្រូវពួកគេគម្រាមអាវុធភ្ជង់ឲ្យអង្គុយស្ងៀម រួមទាំងមានអ្នកបម្រើក្នុងភូមិគ្រឹះមកជុំគ្នាទាំងអស់ ចំណែកពួកគេប៉ុន្មាននាក់កំពុងព្យាយាមដើររុះរើរទ្រព្យសម្បត្តិមានតម្លៃ។
« អ្នកនាង..»
« រ៉ាអា...» វត្តមានរបស់នាងក្រមុំ បានធ្វើឲ្យអ្នកបម្រើគ្រប់គ្នារួមទាំងអ្នកមានគុណមើលមកនាងបែបទឹកមុខឈឺចាប់ ខណះខួរក្បាលតូចគិតអ្វីលែងចេញពេលប្រទះឃើញរបួសត្រង់ក្បាលលោកប៉ាខ្លួន។
« ប៉ា..ប៉ាយ៉ាងមិចហើយ មានរឿងអី ប្រាប់ខ្ញុំមកតើមានរឿងអី?» រ៉ាអាប្រញាប់រត់ចូលទៅរកលោកទាំងពីរទាំងបារម្មហួងហែងចង់យំ។
« ពួកលោកធ្វើស្អីហ្នឹង ឆាប់ដោះលែងម៉ាក់ប៉ាខ្ញុំ! មានឮទេ ឆាប់ដោះលែងពួកគាត់..» រ៉ាអាក្រោកពេញកំពស់ស្រែកដាក់ពួកគេ រហូតភ្លាមនោះរូបភាពរបស់នាងតូចទាក់ទាញខ្សែរភ្នែកកំណាចនៅឆ្ងាយមិនប៉ុន្មាន គេក្រោកចេញពីសាឡុងដើរមករកនាង។
« នេះជាអ្នកនាងថាសានមែនទេ..»
« រ៉ាអារត់ទៅកូន ឆាប់រត់ទៅ..» ឪពុកម្តាយត្រឹមបានដេញបែបនេះ ព្រោះមិនចង់នាងចូលមកពាក់ព័ន្ធ ។ វាលែងបានផលទៀតហើយ នាងមិនអាចរត់ទៅណាបានទេ ពីព្រោះពួកគេសុទ្ធតែមានអាវុធក្នុងដៃ ហើយអ្នកដែលទំនងជាមេរបស់ពួកវាក៏កំពុងតែដើរមករកខ្លួនកាន់តែជិតដែរ។
« មិននឹកស្មាន ថានាងស្រស់ស្អាតជាងនៅក្នុងកាសែតទៀត»
« ឆាប់ដោះលែងប៉ាម៉ាក់ខ្ញុំ!» ទោះបីព្រឺសម្បុរជាមួយស្នាមញញឹមគួរឲ្យខ្ពើមរអើមរបស់ប្រុសម្នាក់នេះ នាងនៅតែបង្ហាញភាពក្លាហានឲ្យគេបានឃើញ។
« កូនស្រីខ្ញុំមិនពាក់ព័ន្ធ ចំនួនទឹកប្រាក់អស់នោះគឺជាខ្ញុំអ្នកជំពាក់ លោកកុំទាញនាងចូលឲ្យសោះ»  លោកចំណាស់ប្រញាប់តវ៉ាការពារកូនស្រីទាំងខ្លួនយោងអាត្មាខ្លួនឯងមិនបានផង ប៉ុន្តែសម្តីរបស់គាត់ប្រហែលជាមិនចូលត្រជៀកគេម្នាក់នេះលើយ ព្រោះពេលនេះកូនចៅម្នាក់កំពុងតែធាក់គាត់ចំកណ្តាលដើមទ្រូងក្រោមការស្រលាំងកាំងរបស់នាង។
ផឹប
« អូយ »
« បា៉វា..»
« ឈប់ភ្លាម ឈប់ភ្លាមទៅ ឈប់..ហ្ហឹក លែង..»
នាងក្រមុំនៅក្រាញននៀលចេញពីរង្វង់ដៃមនុស្សប្រុសមិនស្គាល់មុខម្នាក់នេះជាមួយទឹកភ្នែក ពេលឃើញគេធ្វើបាបឪពុកនៅចំពោះមុខ។ កាន់តែប្រឹងរើរបម្រាស់ខ្លួនកាន់តែមិនបានផល រហូតដល់ភ្លាមនោះនាងបើកភ្នែកទាំងកំហឹងសម្លក់មើលគេ។
« ថោកទាប! លោកគ្មានសិទ្ធិមកធ្វើបាបគ្រួសារខ្ញុំបែបនេះទេ..!! ឆាប់ដោះលែងពួកគាត់..»
« ជួយមិនបានទេ នរណាឲ្យប៉ារបស់នាងចង់ប្រឆាំងនិងខ្ញុំធ្វើអី បំណុលដែលគិតមិនចង់សងគឺត្រូវជួបបែបនេះហើយ»
«ពួកយើងនឹងសងលោក»
« ល្អ តែខ្ញុំចាំយូរទៀតមិនបាន នាងយល់ទេស្រីស្អាត»
« ប៉ុន្មាន?»
ស្ងាត់
ស្របពេលនាងកំពុងនិយាយសាច់ការម្តង គេម្នាក់នោះចាប់ផ្តើមរាដៃឲ្យកូនចៅបញ្ឈប់សកម្មភាពធ្វើបាបលោកប្រមុខថាសានលឿនរហ័ស។
« នាងចង់សងជំនួស?» ស្នាមញញឹមចំអក បែបលេងផងនិងមែនផង ប៉ុន្តែខ្សែរភ្នែកនៅតែមានមន្ទិលពីព្រោះបើសិនគេនិយាយចំនួនលុយទៅ មនុស្សស្រីខ្លួនមួយដូចជានាងអាចសងរួចដែរទេ?
« មែន » នាងមិនដឹងរឹតតែមិនគិតថាគ្រួសារអាចធ្លាក់ខ្លួនទៅខ្ចីគេ រហូតដល់ម្ចាស់បំណុលមកតាមទារដល់កន្លែង គេម្នាក់នេះមិនមែនមនុស្សល្អ មុខលុយ គួរឲ្យស្អប់ ផ្តាច់ការបំផុត !
« ៥០០រយលាន»
ចម្លើយដែលទទួលបាន ហាក់ដូចមានអ្វីឆក់ស្រូបកាយតូចរបស់នាងក្រមុំ បបូរមាត់ក្រពុំហើបទៅណាមិនកើត សម្លឹងមើលលោកទាំងពីររបស់ខ្លួនជាមួយទឹកមុខជាសញ្ញាសួរ។
« បើគ្មានទេ ត្រៀមខ្លួនទៅភូមិគ្រឹះមួយនេះ រួមទាំងទ្រព្យសម្បត្តិរបស់ត្រកូលបន្តពីជំនាន់មួយទៅជំនាន់មួយទាំងអស់របស់នាង វានឹងក្លាយជារបស់ខ្ញុំ»
« ទុកពេលឲ្យខ្ញុំ ខ្ញុំនឹងរកមកសងលោក» មនុស្សប្រុសទល់មុខនាងសម្បីស្គាល់ឈ្មោះ ប៉ុន្តែត្រឹមជួបលើកដំបូងធ្វើឲ្យនាងគ្មានសុវត្តិភាពទៅហើយ។
« សងហ្ហេស? នាងមានលិទ្ធភាពទេស្រីស្អាត..យកល្អនៅជាមួយខ្ញុំ ក្រែងលខ្ញុំមេត្តា..»
និយាយចប់គេចាប់នាងមកចូលក្នុងរង្វង់ដៃ ឯនាងក្រមុំកាន់ខឹងសម្បារលើសដើម។
« ថោកទាប ឆាប់លែងខ្ញុំ..»
« ខ្ញុំប្រាប់ឲ្យដោះលែងណ៎ា បើលោកមិនចង់ស្តាយក្រោយទេនោះ» ពាក្យគម្រាមរបស់នាងក្រមុំបានធ្វើឲ្យអ្នកដែលស្តាប់ឮត្រូវសើចចំអកមួយខណះ និងបាញ់ខ្សែរភ្នែកមើលងាយខ្លួនតូច ថាអាចទៅធ្វើអ្វីពួកគេបាន។
« នាងសំអាងអីគម្រាមខ្ញុំទៅស្រីតូច»
« លោកប្រហែលមិនដឹងមែនទេ ថាខ្ញុំជានរណា?»
« ? »
« លោកស្គាល់ត្រកូលមីរ៉ាខលទេ?»
ត្រកូលដែលមានអំណាចជាងគេ ពេលដែលគេបានឮក៏ស្ងៀម។
« អនាគតស្វាមីរបស់ខ្ញុំជាអ្នកប្រុសក្នុងត្រកូលមីរ៉ាខល លោកសាកគិតទៅបើលោកហ៊ានប៉ះពាល់ខ្ញុំនិងគ្រួសារខ្ញុំ តើលិទ្ធផលវាទៅជាយ៉ាងណា»
ពួកគេបើកភ្នែកក្រឡង់ៗ មើលមកគ្នាហាក់មិនទាន់ជឿ ។
ក្រាក
« ចាហ្វាយ » ភ្លាមនោះកូនចៅម្នាក់បើកទ្វាចូលមកខ្សឹបដាក់ត្រចៀកម្ចាស់ ធ្វើឲ្យរាងមាំប្រែប្រួលទឹកមុខមួយខណះ ហើយព្រមប្រលែង ក ដៃតូចឲ្យមានសេរីភាព។ មិនដឹងថាពួកគេនិយាយអ្វី ប៉ុន្តែត្រឹមមានសេរីភាពវិញនាងធូរចិត្តបាត់ទៅហើយ។
« ល្អ! ខ្ញុំឲ្យពេលនាងតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ បើមិនព្រមសងគ្រប់ចំនួនទេ ត្រៀមវេចបង្វិចនៅកន្លែងផ្សេងទៅ ចំណែកភូមិគ្រឹះនេះក៏ត្រូវរឹបអូសដូចគ្នា»
« ទៅវិញ» គ្រប់យ៉ាងមកដូចដើមពួកគេដាក់អាវុធចុះ នាំគ្នីគ្នាចាកចេញ ទើបរ៉ាអាប្រញាប់រត់ទៅរកកាយចំណាយរបស់ឪពុក បញ្ជូនគាត់ទៅមន្ទីពេទ្យ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now