#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៤

144 6 0
                                    

បង្ខិតបង្ខំ។

         រានហាលក្នុងបន្ទប់ល្អប្រណីតរបស់អ្នកប្រុសធំ ស្ងាត់ជ្រងំមានតែសម្លេងចាក់ស្រាម៉្យាងគត់ ។ សៀងហ្វុងមនុស្សជំនិតរបស់អ្នកប្រុសឈរទ្រឹង ស្តាប់បង្គាប់តាមចាក់ស្រាឲ្យចាហ្វាយដែលគិតតែពីអកមើលតែទឹក។
       “ អ្នកប្រុសមានអ្វីមិនសប្បាយចិត្តមែនទេ?” គេសាកសួរដោយក្តីបារម្ម សារភាពថាតាំងពីចូលបម្រើស៊ុកជីនមក គេមិនធ្លាប់ឃើញអ្នកប្រុសធំអាចយកគ្រឿងស្រវឹងមកបិទបាំងបែបនេះ។
       អ្នកកម្លោះគ្រវីក្បាលយឺតយឺត រហ័សលើកទាំងដប់ផឹកដោយមិនចាំពឹងសៀវហ្វុងតាមចាក់ឲ្យដូចលើកមុន។ តាំងពីចេញពីបន្ទប់ស្រីម្នាក់នោះមក គេអង្គុយសំកុករាប់ម៉ោងទៅហើយ ពេលនេះមេឃក៏ចង់ងងឹត មិនដឹងថាអ្នកជម្ងឺដឹងខ្លួនហើយឬនៅ ប៉ុន្តែហេតុអីគេត្រូវខ្វល់ នេះមិនមែនជាអ្វីដែលគេចង់បានទេឬ?
         “ ស្រីម្នាក់នោះយ៉ាងមិចហើយ?” ស៊ុកជីនសឹងតែចាប់ខ្ទប់មាត់ខ្លួនឯងឲ្យណាណី ប៉ុន្តែវាហួសពេលហើយព្រោះគេនៅតែចង់បានចម្លើយពីមនុស្សជំនិតដដែល។
         “ ប្រើគេលើកបបរឲ្យហើយទាន ប្រហែលញុាំរួចទើបបានលេបថ្នាំ”
ពាក្យថាថ្នាំហាក់ដាស់សតិអ្នកស្រវឹងជោគជាំក្រោកមិនរួចចាប់ផ្តើមស្វាងបន្តិច។ កែវភ្នែកស្មើរស្ងប់ក្រលែកទៅម្ខាង ដ្បិតខួរក្បាលកំពុងសញ្ជឹងគិត រួចភ្លាមនោះអ្នកប្រុសធំប្រឹងងើបពេញកម្ពស់ ស្ទើរដួលសំណាងមានសៀវហ្វុងចាប់ទ្រជាប់។
         “ ចាហ្វាយមើលទៅស្រវឹងខ្លាំងហើយ ចាំខ្ញុំនាំទៅសម្រាក”
         “ លែងយើងទៅ យើងមិនបានស្រវឹង”
សៀវហ្វុងមានទឹកមុខពិបាកចិត្តលើង មិនឲ្យស៊ុកជីនក្លាយជាបែបនេះបានយ៉ាងមិច បើគេសំកុកផឹកស្រាជំនួសបាយថ្ងៃត្រង់ធ្វើព្រងើយ ខណះមេឃចាប់ផ្តើមល្ងាចទើបតែឈប់អម្បាញនេះប៉ុណ្ណោះ ហើយឥលូវនៅមាត់រឹងទៀត។
         “ មោះខ្ញុំជួយ”
ចាងសុីមិនដឹងចេញមកពីណា រហ័សដើរចូលមកជួយក្រៀកស៊ុកជីនម្ខាងក្រោមខ្សែភ្នែកទទេស្អាតរបស់សៀវហ្វុង។
        រាងមាំត្រូវបានពួកគេទាំងពីរនាំចូលខាងក្នុងវិញ ដាក់ស៊ុកជីនចុះថ្នមៗនៅលើគ្រែធំ ចំណែកអ្នកដែលពួកគេជួយយកអាសារមិនសូម្បីតម្រេតចង្កេះបន្តិចសោះ គេអង្គុយត្រង់ខ្លួន ច្បូតមុខឲ្យស្វាងបន្តិច ហើយងាកដេញពួកគេទាំងពីរ។
        “ ទៅវិញចុះ” ខ្សែភ្នែកដាក់បង្គាប់ប្រភេទបើកមិនសូវរួច មុខមាត់ក្រហមស្ពឹកគួរឲ្យបារម្ម។
        “ មិនបានទេ អ្នកប្រុសធំស្រវឹងបែបនេះ ពិតជាគួរឲ្យបារម្ភណាស់ ខ្ញុំចង់នៅទីនេះមើលថែអ្នកប្រុស” ចាងសុីចូលខ្លួនទាំងក្លាហានខណះសៀវហ្វុងមិននិយាយតវ៉ា អោនគំនាបចាហ្វាយ ហើយចាប់ដើមដៃតូចឲ្យដើរចេញជាមួយខ្លួន ទោះបីចាងសុីមិនសហការជាមួយគេក៏ដោយ។ រាងមាំអូសកាយតូចចាកចេញពីបន្ទប់អ្នកប្រុសធំរួច គេងាកមករកនាងដោយទឹកមុខសោះកក្រោះ។
        “ លោកទាញខ្ញុំមកធ្វើអី ខ្ញុំចង់នៅមើលថែអ្នកប្រុសធំសិន” នាងហារប្រាប់ដោយទឹកមុខមិនពេញចិត្ត។
        “ អ្នកប្រុសធំមិនមែនក្មេង ត្រឹមស្រវឹងប៉ុណ្ណឹងគាត់ចេះមើលថែខ្លួនឯងបានហើយ”
         “ តែខ្ញុំ..”
         “ កុំឲ្យសោះ កុំចង់គិតចូលមកជិតអ្នកប្រុសធំ ធ្វើតួនាទីរបស់នាងឲ្យបានល្អ រឿងដែលខុសតួនាទីកុំយកខ្លួនបៀត”
ចាងសុីផ្តើមស្ពឹកមុខថាមិនត្រូវ ព្រោះនាងទទួលខ្សែភ្នែកមុតមាំរបស់សៀវហ្វុង បញ្ជាក់ថាគេដឹងចេតនារបស់នាងគ្រប់យ៉ាង ហើយក៏ដឹងថានាងគិតអ្វីលើសលួសជាមួយស៊ុកជីនបែបមិនមែនជាកូនចៅនិងចាហ្វាយ។
         “ ខ្ញុំ...មិនបានមានន័យបែបនោះទេ លោកកំពុងយល់ច្រលំហើយ”
         “ ខ្ញុំយល់ច្រលំឬមិនយល់ច្រលំនាងប្រាកដជាដឹងវាច្បាស់ណាស់ យកល្អធ្វើដូចអ្វីដែលខ្ញុំបានដាស់តឿន នៅមានទៀត នាងគ្មានសិទ្ធិចេញចូលបន្ទប់របស់អ្នកប្រុសតាមតែចិត្តបែបនេះ ទោះបីនាងមានងារជាសង្សាគាត់ ប៉ុន្តែគិតអ្វីមុននឹងធ្វើផងទៅ”
ចាងសុីស្ងៀមទ្រឹងខាំធ្មេញណែនខឹងសម្បារជាសម្ងាត់ ព្យាយាមធ្វើទឹកមុខកំសត់ទៅកាន់រាងមាំ ខណះមុខសង្ហាអោនមកជិតបែបគួរឲ្យខ្លាច។
        “ នាងនិងអ្នកប្រុសគឺរស់នៅក្នុងពិភពលោកផ្សេងគ្នា កុំចង់ហួសព្រំដែនឲ្យសោះ ព្រោះនាងមិនមែនអ្នកនាងថាសានទេ” បញ្ចប់ប្រយោគខ្លួនរួចរាល់សៀវហ្វុងចាកចេញបែបត្រជាក់ល្ហឹម បន្សល់ឲ្យរាងស្តើងចាងសុីមិនពេញចិត្តជាខ្លាំងនូវអ្វីដែលគេថាឲ្យខ្លួន ពេលដែលគ្មាននរណាចាងសុីបើកភ្នែកក្រឡោត ក្តាប់ដៃណែន ។
        “ ខ្ញុំមិនចង់ធ្វើជាអ្នកនាងថាសាន ប៉ុន្តែខ្ញុំចង់ធ្វើលើសស្រីម្នាក់នោះទៅទៀត” និយាយដាក់ខ្លួនរួចហើយក៏រលាស់ខ្លួនចាកចេញទាំងឈឺស្អិតទ្រូងបំផុត។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now