#សម្ងាត់ស្មេហ៍អ្នកប្រុសធំ #ភាគ២៥

477 9 4
                                    

    " មិចមិនឆាប់ទៅទៀត ឬនាងចង់មើលពួកយើងផ្អែមល្ហែម?" ឃើញចាងសុីស្ងាត់ មើលមកស៊ុកជីនដោយខ្សែភ្នែកតវ៉ា រ៉ាអាក៏កាន់តែបានសម្តីថែម ព្រោះនាងត្រូវការដេញចាងសុីចេញ នាងត្រូវការឈ្នះក្នុងនាមជាភរិយារបស់គេ។ នាងក្រមុំចាងសុីនៅស្ទាក់ស្ទើរ នាងមើលទៅស៊ុកជីនជារើយៗ ដើម្បីឲ្យស៊ុកជីនងាកមកមើលនាងខ្លះ បន្តផែនការរបស់ខ្លួន ហើយរុញច្រានរ៉ាអាចេញ ប៉ុន្តែអត់ទេ វាជាគួរឲ្យឈឺចិត្តបំផុត ព្រោះស៊ុកជីននៅស្ងៀម ស្ងៀមហាក់ត្រូវមន្តសណ្តំរបស់ស្រីម្នាក់នោះ មិនខ្វាយខ្វល់ពីនាងបន្តិចលើយ ទើបចុងក្រោយចាងសុីត្រូវខាំមាត់សង្កត់ចិត្ត បែរខ្នងចាកចេញដោយមិននិយាយអ្វីមួយម៉ាត់ ហើយដៃលួចក្តាប់ណែនសឹងតែមុតក្រចកចេញឈាម។

ក្រឹប

  ទ្វាបន្ទប់បិទស្របពេលជនទី៣ចាកចេញរួចរាល់។ រ៉ាអាដកដង្ហើមធូរទ្រូងបន្តិច ហើយក៏ញោចមាត់ញញឹមក្នុងនាមអ្នកឈ្នះ ប៉ុន្តែនាងប្រហែលជាមិនបានចាប់អារម្មណ៍អ្នកក្បែរខ្លួនលើយ ថាគេកំពុងមានទឹកមុខបែបណា ។
   "...." ស្រីតូចភាំងធ្មឹង ពេលបែរមកប្រសព្វកែវភ្នែករបស់ស៊ុកជីន នាយកម្លោះមើលនាងមិនដាក់ភ្នែក នាងមិនដឹងថាគេសម្លឹងនាងតាំងពីពេលណា ប៉ុន្តែបើតាមនាងសន្និដ្ឋានបាន ខ្សែភ្នែកនេះគឺជាខ្សែភ្នែកនឹងថ្កល់ល្អណាស់ ហើយវាពោពេញអារម្មណ៍ប្រាថ្នាក្នុងនោះ បានបបួលឲ្យរាងស្តើងអត់ព្រឺឆ្អឹងខ្នងមិនបាន។ 
   " អឺលែងខ្ញុំ.." រ៉ាអាត្រូវស្នើរសុំដោយញ័រមាត់មួយពព្រិចភ្នែក ព្រោះនាងខំប្រលែងដៃស្រាកពី ក របស់គេហើយ នឹកគិតចុះចេញពីលើភ្លៅធំមាំមួយនោះដូចគ្នាប៉ុន្តែបែរជាត្រូវស៊ុកជីនក្រសោបចង្កេះទាញនាងឲ្យរកគេកាន់តែចូលជិត ដល់ថ្នាក់មុខសង្ហាមួយនោះឃ្លាតត្រឹមប៉ុន្មានធ្លាប់ដៃប៉ុណ្ណោះ ។
   " ចង់ទៅណា..តួនាទីជាភរិយារបស់ខ្ញុំវាមិនទាន់ចប់ត្រឹមនេះទេ"
   "..." នាងក្រមុំស្ងាត់ឈឹង ខ្លួនធ្វើទឹកមុខមិនត្រូវ ព្រោះប្រទះស្នាមញញឹមចុងមាត់របស់អ្នកប្រុសធំ គេរឹតបន្តឹងចង្កេះនាងណែន ខណះស្រីតូចប្រឹងរុញច្រាននៅតែមិនព្រមដោះលែង រហូតភ្លាមនោះបណ្តាលឲ្យចិត្តអ្នកប្រុសធំទ្រាំលែងបាន គេក៏លោឆ្មក់យកស្នាមថើបពីនាងទាំងដែលម្ចាស់រាងកាយតូចភ្ញាក់ព្រឺតនៅពេលស៊ុកជីនវាយលុកលឿនរហ័សបែបនេះ។
  " អ្ហឹម?.." នាងក្រមុំប្រឹងរុញគេចេញ ប្រឹងទះតប់ គក់បែបណាអ្នកប្រុសធំមិនខ្ចីឈឺមានតែនាងខ្លួនឯងដែលកំពុងចុកដៃរបស់ខ្លួនទៅវិញ ។ អ្នកកម្លោះថើបបឺតជញ្ជក់តាមអារម្មណ៍ដែលត្រូវការ ក្រសោបចង្កេះមួយនោះណែនផ្អឹបមករកខ្លួនសឹងតែក្លាយជាសាច់មួយដុំ ។ ទោះបីរ៉ាអាមិនចង់តបស្នង ប៉ុន្តែនាងនៅតែភ្លេចខ្លួនបានដដែល រហូតដល់អ្នកប្រុសធំកាន់តែបានចិត្តលូកដៃស្ទាបរាងកាយលាក់នៅក្រោមអាវ បានធ្វើឲ្យអ្នកដែលកំពុងតែត្រូវអ្នកប្រុសធំពង្វក់ភ្ញាក់ស្មារតី ចាប់ទប់ស្កាត់ដៃគេជាប់ ។
   " ខ្ញុំ ខ្ញុំទៅបន្ទប់វិញហើយ" នាងក្រមុំនិយាយរដាប់រដុប ដ្បិតបេះដូងលោតឮខ្លាំងៗគួរឲ្យអាម៉ាស់ ការពិតនេះមិនភ្ញាក់ខ្លាំងគ្រាន់តែគេប៉ះពាល់ផ្នែកខាងលើនោះទេ ប៉ុន្តែវាកំពុងមានអ្វីចាក់នាងនៅខាងផ្នែកក្រោម នេះហើយវាជាសញ្ញាគ្រោះថ្នាក់បំផុត។ ស៊ុកជីនព្រមដោះលែងសេរីភាព ឲ្យរ៉ាអា ទោះបីមិនចង់ប៉ុន្មាន ប៉ុន្តែគេត្រូវតែធ្វើ ពីព្រោះអម្បាញ់មិញខ្លួនភ្លេចគិតថានេះជាបន្ទប់ធ្វើការ ប៉ុន្តែស្រីម្នាក់នេះគួរឲ្យខ្លាចណាស់ គ្រាន់តែគេថើបរុលអណ្តាតចូលបន្តិចបន្តួចសោះ ក៏អាចដាស់ភាពជាបុរសរបស់គេបាត់ទៅហើយ ។
   " បើនាងយឺតយ៉ាវ ខ្ញុំមិនហ៊ានធានាទេ" អ្នកកម្លោះព្យាយាមបង្ហាញទឹកមុខស្មើរ សម្លេងស្អក ខណះស្រីស្រស់ក្រោករៀបចំសម្លៀកបំពាក់របស់ខ្លួន ប៉ុន្តែសម្តីរបស់គេធ្វើឲ្យរ៉ាអាងាកទៅរក ចៃដន្យកែវភ្នែកមូលក្លំក៏ប៉ះនិងអ្វីដែលកំពុងទល់ខោរបស់អ្នកប្រុសធំ បានធ្វើឲ្យនាងក្រមុំក្រហមមុខងាំង ងាកមុខចេញរត់ចាកចេញទៅយ៉ាងលឿន ក្រោមខ្សែភ្នែកអាល័យរបស់ម្ចាស់បន្ទប់។
   " ក្មេងឆ្គួត ធ្វើបាបហើយក៏រត់គេចយ៉ាងស្រួល" ពេលដែលគ្មានវត្តមានជនបង្ករហេតុទៀត អ្នកប្រុសធំផ្តើមអស់ការអត់ធ្មត គេធ្លាក់ស្មាសំយាកដកដង្ហើមឲ្យវែងៗខាំថ្គាមណែន ព្រោះពេលនេះរាងកាយកំពុងត្រូវការ ត្រូវការបញ្ចេញចំណងដែលកំពុងស្ទះ។

   មន្ទីរពេទ្យមានមនុស្សម្នាដូចទម្លាប់ ជាតិថ្នាំភាយសាយគ្រប់កន្លែង ខណះក្រលែកមកមើលបន្ទប់អ្នកជម្ងឺម្ខាងទៀត ត្រូវបានប្តូរចេញពីបន្ទប់ស្នាក់ធម្មតាទៅជាបន្ទប់វីអាយភី ជាន់ខ្ពស់ជាងគេបង្អស់សម្រាប់អ្នកជម្ងឺពិសេស ដើម្បីសក្តិសមតាមឋានះរបស់គេ។
សភាពអ្នកទើបតែដឹងខ្លួនហាក់បានប្រសើរច្រើន តាមពិតគួរតែអរគុណទៅដល់អ្នកបានបញ្ជូនគេមកទាន់ពេល បើមិនដូច្នេះគេប្រហែលជាដេកហាលភ្លៀងក្លាយជាសក្តិសមស្លេកស្លាំងមិនខាន។
   " សូមគោរពនាយតូច" មនុស្សឈុតខ្មៅមួយក្រុមដើរចូលមកខាងក្នុង ខណះអ្នកទើបតែដឹងខ្លួន ទើបតែមានកម្លាំងកំហែងបង្ហាញទឹកមុខអនុញ្ញាតឲ្យម្នាក់ក្នុងចំណោមពួកគេរាយការណ៍។
   " យ៉ាងមិចហើយ?"
   " កំចាត់ស្អាតហើយទាន ពួកវាមិនហ៊ានវាយឆ្មក់នាយតូចទៀតទេ " រាយការណ៍រួចទើបអ្នកនៅលើគ្រែងក់ក្បាលទទួល រំពេចនោះគេបែរជាមិននឹកឃើញអ្នកដែលលួចខាំខ្លួនពីក្រោយខ្នងបន្ត គេបែរជានឹកឃើញដល់រូបភាពរបស់មនុស្សស្រីដែលបានជួយខ្លួនទៅវិញបានធ្វើឲ្យស្នាមញញឹមរបស់នាយកម្លោះបង្ហាញលើងមកភ្លាម។
   " ចុះមនុស្សដែលយើងឲ្យពួកលោកតាមរកនោះ"
   " គឺ សូមអភ័យទោសនាយតូច ការពិតពួកយើងពិតជាចង់រកនាងឲ្យបានឃើញឆាប់ដូចគ្នា ប៉ុន្តែទិន្នន័យពីស្រីម្នាក់នោះតិចតួចខ្លាំងណាស់ ពួកយើងរកមិនទាន់ឃើញទេទាន"
អ្នកម្ខាងរៀបរាប់ដោយមុខចុះ ខ្លបខ្លាចអំណាចអ្នកទល់មុខពន់ពេក ខណះអ្នកនៅលើគ្រែមានទឹកមុខមាំមួយរំពេច ប្រើខ្សែភ្នែកមាំគួរឲ្យខ្លាចទៅកាន់គ្រប់គ្នា ព្រោះកំពុងតែមិនពេញចិត្តជាមួយសមត្ថភាពអន់ៗបែបនេះហើយ។
   " ប៉ុន្តែទុកចិត្តចុះទាន ខ្ញុំនឹងខំប្រឹងឲ្យអស់សមត្ថភាព គ្នាពួកខ្ញុំកំពុងតាមរកក្នុងកាំមេរ៉ាសុវត្តិភាពក្នុងមន្ទីរពេទ្យនេះហើយ"
  " ល្អ! បើរកមិនឃើញ ខ្ញុំសន្មតថាពួកលោកបំបង់បាយទៅចុះ" គេម្នាក់នោះតបតដោយរឹកពាឆ្មើងឆ្មៃ ទទួលស្តាប់ហេតុផលមួយនេះហើយក៏បង្ខំត្រជាក់ចិត្តមួយពេលសិន គេមិនជឿថាគេមិនអាចរកនារីស្រស់ស្អាតអាថ៍កំបាំងនោះមិនឃើញ ដរាបណានាងនៅទីក្រុងសៀងហៃនេះ គេនៅតែតាមរក តាមរកដើម្បីសងគុណ?

ក្រាក

  " នាយតូច! ខាងពួកខ្ញុំបានតម្រុយហើយ.." ទ្វាបន្ទប់ជម្ងឺបើកលើង ស្របពេលរាងមាំជាគ្នីគ្នាពួកគេរហ័សដើរចូលទៅរកអ្នកនៅលើគ្រែអ្នកជម្ងឺ ព្រមទាំងក្នុងដៃមានសំណុំរូបថតក្នុងនោះ។
  " នេះជារូបថតពួកយើងចាប់បានក្នុងកាំមេរ៉ាសុវត្តិភាព ជានាងពិតមែនទេនាយតូច?" ពួកគេហុចឲ្យ ហើយអ្នកកម្លោះរហ័សទទួលយកមកមើលដោយក្តីចង់ដឹង ភ្លាមនោះបបូរមាត់ដែលចាប់ផ្តើមមានពណ៍ឈាមខ្លះ ក៏ផ្តើមញោចសប្បាយចិត្តលើង ។
  " មែន! ជាស្រីម្នាក់នេះ ជានាងពិតមែន"
_______

You've reached the end of published parts.

⏰ Last updated: Mar 05, 2022 ⏰

Add this story to your Library to get notified about new parts!

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now