#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១២

127 4 0
                                    

ស្រីប្តីគ្មានចំណែក។

       បាយម្ហូបនៅលើតុ ត្រូវបានខ្ទាតឆ្ងាយ រាងមាំគ្រវាសធ្លាក់ មិនសូម្បីសល់អ្វី ក្រោមការស្រលាំកាំងរបស់រ៉ាអា ។
នាងក្រមុំហាក់រកសម្លេងអ្វីមិនឃើញ បើកភ្នែកមិនព្រិចមើលម្ហូបជាច្រើនមុខដែលខ្លួនតាំងចិត្តធ្វើឲ្យអស់ពីចិត្តកំពុងតែញុាំលែងបានទៀតហើយ ភ្លាមនោះបេះដូងតូចដូចត្រូវនរណាមកជាន់ឈ្លីឲ្យហូរឈាម នាងប្រើក្រសែភ្នែកឈឺចាប់បំផុតមើលទៅកាន់តែមនុស្សឃោរឃៅដូចជាគេ។
     “ លោកហួសហេតុពេកហើយណា៎ មានដឹងថាខ្ញុំប្រឹងប្រែងប៉ុណ្ណាទេ ទម្រាំធ្វើវាបានឲ្យលោក?” នាងក្រមុំគំហកខ្លាំងៗ កែវភ្នែកក្រហមងាំងឆួលច្រមុះមើលគេ ខណះស៊ុកជីនត្រជាក់ស្រេប ព្រោះកំពុងពេញចិត្តនិងផែនការរបស់ខ្លួន។
     “ ហេតុអីខ្ញុំត្រូវខ្វល់? ព្រោះម្ហូបរបស់នាងសុីមិនកើតពិតមែន បើធ្វើមិនឆ្ងាញ់ផង ទុកធ្វើអី ចាកចោលមិនល្អជាងមែនទេ?”
      រ៉ាអាផ្តើមរលីងរលោងមិនតបត មើលគេទាំងកំហឹង មិនគិតថាការខិតខំរបស់ខ្លួនទទួលបានលិទ្ធផលគឺភាពមិនឲ្យតម្លៃមួយនេះទៅវិញ ។ វាជាលើកទី១ លើកទី១ក្នុងឆាកជីវិតដែលមានមនុស្សបំផ្លាញទឹកចិត្តនាងដល់ម្លឹង លើកទី១ក្នុងឆាកជីវិតដែលមានគេមើលងាយម្ហូបអាហាររបស់ខ្លួនសូម្បីនាងធ្វើវាដោយផ្ទាល់ដៃ។
      “ លោកអាក្រក់ពេកហើយ អ្នកប្រុសធំ” នាងគ្រឺតធ្មេញណែន ទោះបីតំណក់ទឹកថ្លាកំពុងតែស្រក់ចុះមកក៏ដោយ។ ខណះពេលនោះអ្នកបម្រើ រួមទាំងម៉ែដោះប្រញាប់រត់មកដំណាក់ធំនៅពេលឮសម្លេងលាន់ខ្លាំង ទើបឃើញហេតុការណ៍បែបនេះមនុស្សចាស់គាត់សឹងតែប្រេះទ្រូងស្លាប់។
       “ ព្រះអើយ មានរឿងអីហ្នឹង? អ្នកនាងមិនអីទេមែនទេ?” មនុស្សចាស់រហ័សត្រកងកាយតូចលើង ព្រោះរ៉ាអាគិតតែអង្គុយមើលម្ហូបរបស់ខ្លួនខ្ជាត់ខ្ជាយនៅលើឥដ្ឋ រួចងាកទៅរករាងមាំ។
       “ មានរឿងអីទៅអ្នកប្រុស នរណាជាអ្នកធ្វើ”
       “ ខ្ញុំ”
       “ ស្លាប់ហើយ ហេតុអីអ្នកប្រុសធ្វើបែបនេះ មានរឿងអីគួរតែសម្រួលគ្នា”
       “ នាងធ្វើម្ហូបមិនត្រូវមាត់ខ្ញុំ ”
ចម្លើយទទួលបាន ធ្វើឲ្យមនុស្សចាស់កាន់តែហួសចិត្ត គ្រាន់តែម្ហូបមិនឆ្ងាញ់ មិនគួរបំផ្លាញ់ទឹកចិត្តគ្នាបែបនេះទេ!
       “ បានហើយ ខ្ញុំមិនចង់អារម្មណ៍មិនល្អទៀតទេ បើថ្ងៃនេះនាងធ្វើម្ហូបមិនត្រូវមាត់ខ្ញុំទៀត នាងក៏មិនបាច់ចាំញុាំបាយដែរ”
       “ ហួសហេតុពេកហើយអ្នកប្រុស នាងជាភរិយាអ្នកប្រុសណា ត្រឹមតួនាទីអស់នេះវាធ្ងន់ធ្ងរពេកទៅហើយ”
       “ ម៉ែដោះ នេះជារឿងប្តីប្រពន្ធខ្ញុំ សូមម៉ែដោះកុំលូកលាន់បានទេ?”  ទោះបីម៉ែដោះជាចាស់ទៅម្នាក់ដែលខ្លួនគោរព ប៉ុន្តែពេលខ្លះគាត់មិនគួរមកជ្រោមជ្រែងរឿងរបស់គេច្រើនពេកទេ។
       “ អ្នកប្រុសធំ ម៉ែដោះដឹងថាម៉ែដោះចេះដឹងច្រើន ប៉ុន្តែបើសិនរឿងនេះលេចឮដល់ត្រកូលសងខាង មុខជាមិនមែនរឿងល្អ ទុកថាម៉ែដោះសុំចិត្តចុះ ”
គ្រប់យ៉ាងស្ងាត់ សង្ឃឹមថាអ្នកប្រុសធំមេត្តាបើកចិត្តទូលាយទទួលយកប្រពន្ធម្នាក់នេះរបស់គេ នៅមានតួនាទីបោះជូតមើលតែអ្នកបម្រើអស់នោះទៀត សូមឲ្យគេបញ្ឈប់ចុះ។
       “ ខ្ញុំមិនអីទេម៉ែដោះ”
       “ អ្នកនាង..” រ៉ាអាស្ងៀមជាយូរ ទើបងាកមករកមនុស្សចាស់ក្បែរខ្លួន ហើយងើបមុខប្រឈមជាមួយស៊ុកជីន។
       “ ខ្ញុំនឹងធ្វើឲ្យលោកម្តងទៀត”
ស្តាប់សម្តីរបស់នាងរួចគ្រប់គ្នាកាន់តែពិបាកចិត្ត សូម្បីតែមនុស្សចំណាស់ជួយនិយាយឲ្យអម្បាញ់មិញក៏មិនខុសពីគេគ្រប់គ្នា។ នាងក្រមុំប្រសព្វភ្នែកជាមួយមនុស្សគ្មានបេះដូងរួចរាល់ ដើរចាកចេញពីបន្ទប់អាហារដើម្បីធ្វើម្ហូបឲ្យស៊ុកជីន ក្រោមខ្សែរភ្នែកមានល្បិចកលរបស់អ្នកប្រុសធំ។
    
      កន្លះម៉ោងក្រោយមក មុខម្ហូបពីរបីចានត្រូវបានលើកដាក់ឲ្យស៊ុកជីន។ កែវភ្នែកសង្ហាជ្រឹមមើលដោយគ្មានអារម្មណ៍អ្វី ក្នុងពេលគ្រប់គ្នាស្ងាត់ ស្ថិតនៅក្រោមអំណាចអ្នកប្រុសធំ។
លើកនេះមិនដូចលើកមុន ស៊ុកជីនអាចទទួលទានបានដោយមិនមានពាក្យរិះគន់អ្វីនោះទេ ខណះរ៉ាអាឈរបង្កើនជំហរ ទោះបីនាងប្រើកម្លាំងច្រើនណាស់ថ្ងៃនេះ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now