#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១០

144 6 0
                                    

មូលហេតុដែលគេឃោឃៅ

      បន្ទាប់ពីបានអ្វីដូចចិត្តស្ងប់ស្កល់ហើយ រាងមាំងាកមកចាត់ការខ្លួនឯងឲ្យមានរបៀបរៀបរយ បន្សល់ឲ្យនាងក្រមុំដេកក្តោបភួយបិទបាំងខ្លួនឯងជិតត្រាំត្រែងការឈឺចាប់មិនអាចលុបបាន។ គេចាកចេញមិនសូម្បីលាឬក្រលែកមើលនាង រហូតគ្រប់យ៉ាងស្ងាត់ រ៉ាអាផ្តើមនាំខ្លួនចុះពីគ្រែថ្នមៗ អោនរើសសម្លៀកបំពាក់ដោយចិត្តប្រេះបែក នាងយំខ្សឹកខ្សួលគួរឲ្យសង្វេគ មិនដឹងថាត្រូវទ្រាំបានយូរប៉ុណ្ណា មិនដឹងត្រូវតស៊ូដល់ពេលណា ទាំងដែលត្រឹមការចាប់ផ្តើមដំបូងនាងឈឺចាប់ជិតស្លាប់ទៅហើយ។

កុក កុក

“ ខ្ញុំអាចចូលទៅបានទេ អ្នកនាងរ៉ាឡា” សម្លេងនៅខាងក្រៅ បន្លឺលើង បានធ្វើឲ្យរ៉ាអារហ័សស្រវេស្រវាភួយមកបិទបាំងកាយបន្ថែម ។
“ ចូលមក”
“ អ្នកប្រុសឲ្យខ្ញុំយកសម្លៀកបំពាក់ឲ្យអ្នកនាង ” អ្នកបម្រើស្រីដាក់សម្លៀកបំពាក់មួយសម្រាប់នៅក្បែរតុ មិនហ៊ានប្រសព្វភ្នែកមើលសភាពរ៉ាអានៅពេលនេះ មិនចាំបាច់ឲ្យទាញនាងមុខជាដឹងថាមានអ្វីកើតលើងស្រាប់ហើយ ប្តីប្រពន្ធឈ្លោះគ្នាមុខជាគ្មានអ្វីគេចផុតពីរឿងនោះ។
“ នេះជាបន្ទប់របស់អ្នកនាង ចំណែកវ៉ាលីបន្តិចទៀតពួកខ្ញុំលើកមកជូន”
“ អរគុណ ” រ៉ាអាងក់ក្បាលគេចភ្នែកមិនឲ្យអ្នកបម្រើឃើញ តាមពិតមកឃើញសភាពនាងមានភួយបិទបាំងបែបនេះវាអាម៉ាស់ណាស់ទៅហើយ សំណាងដែលខ្លួនអោនរើសសម្លៀកបំពាក់ក្លាយជាសាកសពចេញពីកម្រាលព្រុំរួច កុំអីនាងមុខជាជ្រែកដីគេចមិនខាន។ ពេលអស់តួនាទីស្រីបម្រើក៏ចាកចេញ ទើបធ្វើឲ្យរ៉ាអារហ័សរៀបចំខ្លួន គ្រងឈុតដែលទើបតែលើកមកឲ្យអម្បាញមិញ ទោះបីនាងមិនចង់ តែនាងគ្មានផ្លូវជ្រើសរើសទោវិញទេ ដរាបណាលក្ខខណ្ឌមិនទាន់ចប់ នាងក៏នៅតែបន្តបែបនេះ បន្តឲ្យគេជាន់ឈ្លីបែបនេះ ?

     អាហារពេលល្ងាចហាក់មានភាពសោះកក្រោះ នាងក្រមុំត្រូវបានម៉ែដោះនិងអ្នកគ្រប់គ្នាស្វាគមន៍ ពីព្រោះបុគ្គលិកលក្ខណៈជាអ្នកនាងថ្លៃថ្នូររបស់ខ្លួន ធ្វើឲ្យពួកគេអាណិតស្រលាញ់ នឹកឆ្ងល់ថាហេតុអ្វីម្ចាស់របស់ខ្លួនមិនចូលចិត្តប្រពន្ធស្រស់ស្អាតម្នាក់នេះទៅវិញ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now