#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៣

123 7 0
                                    

ចិត្តទន់។

       កាយតូចត្រូវបានរឹងមាំប្រើកម្លាំងអូសទីណាត់ទីណែង មិនសូម្បីខ្វាយខ្វល់ថានាងអាចដើរទាន់គេឬយ៉ាងណាលើយ។ មកដល់បន្ទប់ភ្លាម គេគ្រវែងនាងមួយទំហឹងទៅលើពូក ខណះកែវភ្នែកនាងក្រមុំក្រហមងាំងមើលមកគេ ព្យាយាមគេចវេស ដ្បិតពាល់ដឹងស៊ុកជីនចង់ធ្វើអ្វី។
          “ ថយទៅ មនុស្សគំរក”
គ្មានការឆ្លើយតប ស៊ុកជីនចាប់ប្រលេះលៀវអាវសឺមឺរបស់ខ្លួនដោយគំហក រួចហក់មកទ្រោបពីលើនាងក្រមុំជាប់
           “ កុំសូម្បីតែគិត នាងគិតថាខ្ញុំធ្វើអ្វីនាងមិនបានមែនទេ?”
           “ ចង់សម្លាប់ណាស់ ក៏សម្លាប់មក ខ្ញុំមិនចុះចាញ់លោកដាច់ខាត” មាត់តូចតវ៉ាដាក់ ទាំងដែលនាងខឹងលើងក្រហមមុខ មិនមែនមានតែនាងសូម្បីអ្នកប្រុសធំក៏គ្រឺតខ្នាញ់រឹកពានាងនៅពេលនេះដែរ។ កែវភ្នែកពោពេញកំហឹងរបស់ខ្លួន អោនសម្លឹងមើលសាច់ក្រណាត់នៅលើដងខ្លួនតូច ភ្លាមនោះគេចាប់ហែកមួយទំហឹងទាំងដែលរ៉ាអាប្រឹងស្រែកតវ៉ា។
           “ ថយណា៎  លែងខ្ញុំ..”
           “ បិទមាត់ទុកកម្លាំងថ្ងូរវិញល្អជាង ចង់ដឹងដល់ហើយ ថាសម្តីនាងនិងរាងកាយមួយនេះវាខ្លាំងដូចគ្នាទេ?”
        នាងក្រមុំប្រឹងរុញច្រានគេ ប៉ុន្តែដូចដែលដឹងនាងគ្មានថ្ងៃរុញគេបានសម្រេចម្តងលើយ កាន់តែប្រឹងរុញ កាន់តែបើកផ្លូវឲ្យរាងមាំហែកខ្ទេចខ្ទីគ្មានសល់។
           “ ថោកទាប ខ្ញុំមិនមែនស្រីលក់ខ្លួន បើចង់ណាស់ទៅរកសង្សារបស់លោកទៅ កុំ...”
           “ នាងក៏មិនខុសពីស្រីលក់ខ្លួន អ្នកនាងថាសាន នាងភ្លេចទៀតហើយមែនទេ ថាខ្ញុំទិញនាងមកប៉ុន្មាន?”
           “ ហ្ហឹក ព្រៃផ្សៃ លោកអាក្រក់ណាស់ គីម ស៊ុកជីន” នាងមិនចង់ទន់ជ្រាយប៉ុន្តែនាងនៅតែបរាជ័យ កែវភ្នែកញ័រទទ្រើកតោងទាមដោយទឹកនេត្រាមើលមកគេដោយភាពតូចចិត្តបំផុត។
           “ កុំមកយំ! ខ្ញុំមិនចិត្តទន់ជាមួយទេ ឯណា? ខ្លាំងទៀតទៅ មិចមិនសម្តីបានទៀតទៅ?” ពេលដឹងថានាងគ្មានថ្ងៃឈ្នះគេជាមួយរឿងផ្តាច់ការអស់នេះ នាងបែរធ្វើទន់ជ្រាយលួងលោមឲ្យគេចិត្តទន់ផងឬ?
           “ លោកប្រែប្រួលហើយ អ្ហឹក លោកមិនមែនគេ” រ៉ាអាគ្រវីក្បាលតតាក់ ដៃតូចគក់ដើមទ្រូងមាំខ្លាំងៗតាមកម្លាំងនៅសេសសល់ ស្របពេលបេះដូងតូចមួយនេះចុកអួលណែន ត្រឹមនាមជាមនុស្សស្រីលក់ខ្លួនវាប្រៀបដូចទឹកក្តៅមួយធុងស្រុះស្រោចខ្លួននាងអ៊ីចឹង វាទាំងឈឺផ្សា ទាំងក្រហាយបេះដូង គេមិនមែនម្នាក់នោះ មិនមែនបងប្រុសដែលនាងធ្លាប់ស្គាល់។
           “ ខ្ញុំប្រាប់ឲ្យឈប់យំឮទេ? ទឹកភ្នែកនាងវាគួរឲ្យខ្ពើម គួរឲ្យស្អប់ណាស់ កុំគិតថាបោកខ្ញុំបានឲ្យសោះ ហើយស្តាប់ឲ្យច្បាស់ខ្ញុំមិនមែនជាគេម្នាក់នោះ អាម្នាក់នោះវាស្លាប់យូរហើយ..យល់ទេ?” ស៊ុកជីនគំហកដាក់អ្នកនៅខាងក្រោមទ្រូងខ្លាំងៗ ឃើញនាងយំសស្រាក់គេរឹតតែមួមៅលើសដើម ហេតុអីនាងមិនធ្វើខ្លាំងដៀលគេទៀតទៅ ហេតុអីមកធ្វើទួញសោកអីនៅពេលនេះ មានដឹងទេនាងធ្វើបែបនេះបណ្តាលឲ្យការតាំងចិត្តរបស់គេទន់ខ្សោយហើយ។
           “ បញ្ឈប់ទៅ អ្ហឹក ខ្ញុំមិនចង់ឲ្យលោកក្លាយជាបែបនេះទេ ខ្ញុំត្រូវការលោកពីមុន លោកដឹងទេ ខ្ញុំឈឺណាស់ ហ្ហឹក ខ្ញុំទ្រាំមិនបានទេ..” រ៉ាអាមិនមែនសម្តែង នាងពិតជាត្រូវការគេពីមុនមែន នាងមិនចង់ឲ្យគេបញ្ឈឺ មិនចង់ឲ្យគេឃោឃៅប្រែប្រួលចរិតព្រោះតែយល់ច្រលំរឿងអ្វីម៉្យាង បណ្តោយឲ្យបាត់បង់ភាពជាគេនោះទេ ព្រោះគ្រប់យ៉ាងដែលគេកំពុងធ្វើមកលើនាង រ៉ាអាឈឺចាប់ណាស់ នាងទទួលយកវាមិនបានលើយ...វាឈឺចាប់ពិតមែន...
            កាន់តែឃើញនាងយំគួរឲ្យអាណិត ស៊ុកជីនកាន់តែបង្ខាំងចិត្តមិនឲ្យអាណិតអាសូរ ភ្លាមនោះគេបញ្ចប់គ្រប់យ៉ាងអោនប្រថាប់បបូរមាត់ទន់ល្មើយខ្លាំងៗខណះខួរក្បាលព្យាយាមគិតដល់ទង្វើរអាក្រក់ ទង្វើលោភលន់ដែលគ្រួសាររ៉ាអាបានធ្វើដើម្បីកុំឲ្យចិត្តទន់ ។ គេថើបគ្មានការថ្នាក់ថ្នម ងើបខ្លាំងដល់ថ្នាក់មានអារម្មណ៍ថាធុំក្លិនឈាម ហើយមិនសូម្បីផ្តិតទឹកភ្នែកអ្នកនៅខាងក្រោម។ នាងក្រមុំយំខ្សឹកខ្សួល អស់កម្លាំងសូម្បីរុញច្រានគេចេញ នាងយំរហូតដល់មានអារម្មណ័ស្ពឹកក្បាល ហឹងត្រចៀក ក្រហាយភ្នែកអស់ សូម្បីបេះដូងចុកអួលដកដង្ហើមស្ទើរផុត ទើបភ្លាមនោះ..

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now