#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ៩

162 7 0
                                    

យកកាយប្តូរ។

  “ បានហើយ អូនកុំខឹងអី ទ្រាំសិនទៅបន្តិចទៀតចប់លក្ខខណ្ឌពេលណាបងគង់តែលែងលះ អូនទេទើបជាកូនក្រមុំពិតប្រាកដរបស់បង”

       បើនាងមិនព្រមរៀបការ  បើស៊ុកជីនមិនព្រមទទួលខុសត្រូវនាង គេប្រហែលជាមានក្តីសុខជាមនុស្សស្រីម្នាក់នេះហើយមែនទេ? រ៉ាអាគិតសញ្ជឹងទាំងចុកអួលណែនមិនយល់រឿង ហើយវិនាទីបន្ទាប់នាងសម្លឹងឃើញស្នាមញញឹមចំអកអ្នកម្ខាងទៀតមកកាន់ខ្លួនធ្វើឲ្យនាងក្រមុំមានអារម្មណ៍ថាពិតជាពិបាកដកដង្ហើមណាស់ ។ ប៉ុន្តែនាងមិនអាចព្រមចុះចាញ់ងាយៗដូចគ្នា ដរាបណានាងឈរមកនៅត្រង់នេះ នាងមិនអាចឲ្យនរណាជាន់ឈ្លីកិត្តយសអ្នកនាងថាសាន ក្នុងពេលខ្លួននៅមានឈ្មោះជាប្រពន្ធរបស់គេ គេក៏គ្មានសិទ្ធិនាំមនុស្សស្រីមកសើចចំអក។
    “ ចូលរួមសោកស្តាយផង តាមពិតបើកសង្សារបស់នាងប្រកែកមិនទទួលខុសត្រូវខ្ញុំរឿងប្រហែលជាមិនដល់ថ្នាក់នេះ តែគេមិនធ្វើច្រើនជាង”
    “ មានន័យថាមិច?” ខាងស្រីចាប់ផ្តើមថ្លោះទឹកមុខ មើលស៊ុកជីនទាំងមុីងមុាំង។
    “ នាងគិតមែនទេថាគេស្រលាញ់នាងស្មោះ? បើស្មោះមែន មិនមែនគេដេកជាមួយខ្ញុំ ហើយព្រមទទួលខុសត្រូវលើខ្ញុំដែរ” រ៉ាអាតបតដោយភាពមានជំហរជានិច្ច នាងមិនខ្លាចអាប់អោនមុខនៅពេលនិយាយរឿងលើគ្រែប្រកាសឲ្យគ្រប់គ្នាបានឮព្រោះខ្លួនត្រូវការឈ្នះនោះអី?
       ហើយសម្តីរបស់នាងក្រមុំបណ្តាលឲ្យចាងសុីភាំង ព្រោះនាងនិយាយអ្វីមិនចេញ ដំបូងលើយនឹកគិតថាបំបាក់មុខរ៉ាអាឲ្យគ្រប់គ្នាបានដឹងថានាងជាមនុស្សបំបែកបំបាក់ស្នេហាអ្នកដទៃ ប៉ុន្តែន័យអម្បាញ់មិញរបស់រាងស្តើងចង់បញ្ជាក់ថា ស៊ុកជីនរត់ចូលច្រវ៉ាក់ទំនួលខុសត្រូវនេះដោយខ្លួនឯងប៉ុណ្ណោះ រ៉ាអាមិនបានស្វាគមន៍ឬអង្វរ ក ឲ្យគេមករកនាងនោះទេ!

    “ បិទមាត់!”
    “ បងខឹងធ្វើអីប្តីសម្លាញ់ អូននិយាយអ្វីដែលជាការពិតប៉ុណ្ណោះ ”

    វាពិតជាបានផលព្រោះវិនាទីនេះស៊ុកជីនផ្តើមខឹងលើងក្រពុលមុខ គេខាំធ្មេញណែន មុននឹងចូលទៅកន្ត្រាក់ដៃតូច បើកភ្នែកមើលនាងទាំងកំហឹង។
    “ ខ្ញុំប្រាប់ឲ្យនាងបិទមាត់ មានឮទេ?”
    “ អ្នកប្រុសធំរវាងពួកយើងត្រឹមជាតែលក្ខខណ្ឌមែនពិត ប៉ុន្តែដរាបណាខ្ញុំមានឈ្មោះជាប្រពន្ធលោក សង្ឃឹមថាលោកមិនធ្វើរឿងថោកទាប ប្រលូកប្រលាក់ជាមួយសង្សាបណ្តូលចិត្តរបស់លោក បើចប់លក្ខខណ្ឌពេលណាចង់ទៅផ្អែមល្ហែមនៅឯណាក៏តាមចិត្ត..ប៉ុន្តែពេលនេះគឺលោកគ្មានសិទ្ធិយកនាងមកបញ្ឈឺខ្ញុំដាច់ខាត..”
       សារនេះនិយាយសាច់ការម្តង រ៉ាអាបង្ហាញមុខមាំទៅកាន់គេវិញ នាងមិនចុះចាញ់ រឹតតែមិនមែនទន់ខ្សោយដូចអ្វីដែលស៊ុកជីនបានគិត នាងមិនត្អូញត្អែរថាឈឺពីការប្រើកម្លាំងនោះ ឯប្រយោគចុងក្រោយគឺបាញ់ខ្សែភ្នែកទៅឲ្យចាងសុី ធ្វើឲ្យស្រីតូចរឹងខ្លួនខ្លាចរ៉ាអាចម្លែក រហូតភ្លាមនោះអ្នកប្រុសធំទ្រាំលែងបាន ក៏ចាប់អូសនាងហាក់មិនសូម្បីខ្វល់ពីជំហានតូចដែលកំពុងតាមគេ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now