#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៥

146 5 1
                                    

មិនចុះចាញ់។


   “ ឆាប់ផឹកទៅ” បន្ទាប់ពីគិតថាគ្រាប់ថ្នាំត្រូវរ៉ាអាលេបចូល ស៊ុកជីនក៏ហុចកែវទឹកឲ្យនាង ស្រីតូចទទួលទាំងដៃញ័រ លើកផឹកស្ទើរអស់មួយកែវទើបដាក់ទុកកន្លែងដើមវិញ។
          “ យ៉ាងមិចដែរ មិនឃើញពិបាកត្រង់ណាផង” គេចំអកនាង ទាំងដែលរ៉ាអាអោនមុខចុះគេចភ្នែក រូបភាពអាក្រក់មួយនោះវាបានមករំលឹកក្នុងការចងចាំស្ទើរតែឲ្យនាងឆួលច្រមុះចង់យំ មិនមែនរំអួយ មិនមែនទន់ជ្រាយខ្លាំង ប៉ុន្តែនាងពិតជាខ្លាច ខ្លាចថាខ្លួនអាចជួបហេតុការណ៍ពិបាកអស់នោះទៀត។
          “ សម្រាកទៅ ” មិនដឹងថាទន់ចិត្តឬយ៉ាងណា
ស៊ុកជីនស្ងាត់ គេលែងចំអកបន្ត ក្រោកពេញកម្ពស់ដើម្បីចាកចេញ ប៉ុន្តែជាយអាវបែរជាមានដៃតូចចាប់ជាប់មួយរំពេច។ កែវភ្នែកមុតទម្លាក់មើលដៃដែលកំពុងឃាត់គេ មិនបញ្ចេញអារម្មណ៍អ្វីទាំងអស់។
          “ មានការអី?”
          “ ខ្ញុំទើបតែក្រោកទេ ” នាងទើបតែក្រោក ហើយឲ្យសម្រាកទៀតបានយ៉ាងមិច?
          “ កុំរឹងទទឹង ឆាប់សម្រាក..”
          “ ខ្ញុំចង់ឲ្យលោកក្លាយជាបែបនេះរហូតទៅ” រ៉ាអាកាត់ប្រយោគមើលគេពោពេញដោយក្តីសង្ឃឹម បើសិននាងអាចបញ្ជាពេលវេលាឲ្យឈប់ដើរ ប្រាកដណាស់នាងនឹងនៅក្បែគេ នៅជាមួយគេក្នុងពេលដែលគេមិនឃោឃៅដាក់នាងដូចជាពេលនេះ។
នាយកម្លោះស្ងាត់មាត់ មិនដឹងថាចិត្តកំពុងគិតអ្វី ភ្លាមនោះគេក៏សម្រេចធ្វើអ្វីម៉្យាង។

ផឹប

ស៊ុកជីនកញ្ឆក់ ក ដៃតូចទាញនាងក្រមុំស្ទុះងើប ហើយចូលក្នុងរង្វង់ដៃមាំត្រឹមមួយពព្រិចភ្នែក ខណះចង្កេះតូចត្រូវបានគេអោបរឹតពេញដៃ។អ្នកកម្លោះចាប់ចង្កាតូចផ្កើយលើង រួចអោនមើលនាងជាមួយទឹកមុខក្តៅគគុកដល់ថ្នាក់រ៉ាអាងាករេរាមិនហ៊ានប្រសព្វ។
          “ ជាបងជីនរបស់នាងកាលពីមុនហ្ហេស?”
          “....”
          “ មិនអាចទេ ព្រោះពេលនេះខ្ញុំក្លាយជាប្តីនាងហើយ ហើយខ្ញុំក៏មិនមែនជាអាទី៥បុរសដែលនាងជ្រើសរើសដូចគ្នា” រ៉ាអាស្ងាត់មុីងមុាំងជាមួយប្រយោគមួយនេះមែនទែន ហេតុអីគេយកអ្នកប្រុសទី៥មកពាក់ព័ន្ធ ទាំងដែលរឿងនេះជារឿងនាងជាមួយគេតែម្នាក់ប៉ុណ្ណោះ ភ្លាមនោះមិនទាន់បានសួរស្រាយចម្ងល់អ្វីផង ត្រូវអ្នកប្រុសធំអោនថើបបបូរមាត់រហ័ស ផ្តួលខ្លួនទៅលើគ្រែដោយមានរាងកាយសម្បូរបែបអ្នកប្រុសធំទ្រោបពីលើ មិនមានការបង្ខិតបង្ខំដូចមុន ព្រោះរ៉ាអាព្រមក្លាយជារបស់គេទាំងស្មគ្រចិត្ត។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now