#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ២០

132 5 0
                                    

" បងជីនមើលថែខ្ញុំល្អណាស់ ម៉ាក់កុំបារម្មអី ហើយពួកយើងក៏មានក្តីសុខដែរ"
  ( " ប្រសើរណាស់ ម៉ាក់ខំតែខ្លាចថាកូននឹកផ្ទះមិនទម្លាប់នៅទីនោះ")
   " ខ្ញុំមិនអីទេម៉ាក់" ទាំងដែលការពិតវាខុសទាំងស្រុង តើគាត់ដឹងទេ ថាត្រឹមឈានជំហានមកទីនេះថ្ងៃដំបូង នាងក៏ទទួលបានការមើលងាយ មិនឲ្យតម្លៃបាត់ទៅហើយ គ្មានវិនាទីណាដែលនាងមានអារម្មណ៍ថាមានក្តីសុខដូចដែលនិយាយក្តែងៗនេះទេ។
   ( " ឮបែបនេះរាងធូរចិត្តបន្តិច ណ្ហើយចុះ ពេលនេះកូនក្លាយជាភរិយារបស់អ្នកប្រុសធំហើយ ក្នុងនាមយើងជាអ្នកស្រីធំ ត្រូវតែចិត្តធ្ងន់ ធ្វើតួនាទីភរិយាឲ្យបានល្អដឹងទេ")
    " ចាម៉ាក់ ខ្ញុំនឹងព្យាយាម"
   ("  ម៉ាក់ដឹងថាលក្ខខណ្ឌអស់នោះនៅតែមាន ប៉ុន្តែដរាបណាកូននៅមានឈ្មោះជាភរិយារបស់គេ ត្រូវធ្វើខ្លួនឲ្យល្អកុំឲ្យត្រកូលបាក់មុខ នៅមានទៀត ប្រណិប័តន៍តាមតួនាទីមុខជាអាចធ្វើឲ្យអ្នកប្រុសធំចិត្តទន់ ហើយពួកឯងមិនចាំបាច់លែងលះនោះទេ ")
   "....." នាងក្រមុំមិនតបត ព្រោះគ្រាន់តែឮពាក្យមិនលែងលះរ៉ាអាមិនហ៊ានសូម្បីគិត ស៊ុកជីនគេស្អប់នាងណាស់ ហើយគេក៏មានសង្សាបណ្តូលចិត្តចាំទទួលខុសត្រូវដែរ គ្រាន់តែរយះពេលមួយឆ្នាំនេះ នាងខ្លួនឯងមិនដឹងថាទ្រាំចិត្តធ្ងន់បានយូរប៉ុណ្ណាផង មិនហា៊នស្រមៃដល់មួយជីវិតនោះទេ។
(" រ៉ាអា..")
  " ចាមា៉ក់?"
(" កូនមិនអីទេមែនទេ?")
  " ខ្ញុំមិនអីទេ"
( ហ្ហឹម លើកនេះម៉ាក់មិនបង្ខំកូនទៀតទេ សម្រេចបែបណាតាមចិត្តកូន វាជាក្តីសុខរបស់កូនខ្លួនឯង ម៉ាក់នឹងឈប់បង្ខំកូនដូចកាលនោះទៀតហើយ") រ៉ាអាដឹងថាម្តាយសំដៅពីអ្វី នាងក៏រហ័សប្រកែកមិនចង់ឲ្យម្តាយនៅតែបន្ទោសខ្លួនឯង។
  " រឿងកន្លងផុតហើយ ម៉ាក់កុំយកវាដាក់ក្នុងចិត្តអី នៅមានទៀត ខ្ញុំនឹងសាកល្បងតាមសម្តីម៉ាក់ ដរាបណាខ្ញុំនៅមានតួនាទីអ្នកស្រីធំ ខ្ញុំនឹងព្យាយាមធ្វើតួនាទីនោះឲ្យបានល្អ"
(" ម៉ាក់សូមទោស ")
   " ម៉ាក់សូមទោសខ្ញុំធ្វើអី ម៉ាក់មិនបានខុសទេ" នាងក្រមុំប្រកែកញាប់មាត់ ផ្តើមកង្វល់ក្នុងចិត្តនៅពេលម្តាយនិយាយបែបនេះ។
  (" ព្រោះតែដើម្បីមុខមាត់ ម៉ាក់ភ្លេចគិតដល់កូន ភ្លេចយល់ពីកូន តែងតែបង្ខំឲ្យរៀបការជាមួយអ្នកប្រុសទី៥")
នាងក្រមុំបង្ហូរទឹកភ្នែកដោយស្ងៀមស្ងាត់ ក្តាប់ទូរស័ព្ទណែន នាងមិនធ្លាប់បន្ទោសនរណា មិនធ្លាប់យកវាដាក់ក្នុងចិត្ត ទោះខុសឬត្រូវ ពួកគាត់នៅតែជាឪពុកម្តាយរបស់នាង នៅតែជាគ្រួសាររបស់នាង។
   (" ម៉ាក់មិនបានខុស កុំសូមទោសខ្ញុំអី ម៉ាក់ធ្វើព្រោះចង់ខ្ញុំល្អប៉ុណ្ណោះ ម៉ាក់ឈប់និយាយរឿងអតីតទៀតទៅ វាកន្លងផុតហើយ ពេលនេះអ្វីៗប្រសើរលើងហើយ ") មែនគ្រប់យ៉ាងប្រសើរលើងហើយ លើកលែងតែនាងខ្លួនឯងដែលមិនទាន់ឃើញពន្លឺនៃសេចក្តីសុខ មិនឃើញមានអ្វីប្រសើរលើងសូម្បីបន្តិច។
( " ល្អ ម៉ាក់នឹងព្យាយាម កូនត្រូវរស់នៅឲ្យមានក្តីសុខឮទេ")
  " ចា ម៉ាក់ក៏ដូចគ្នា" រ៉ាអាប្រឹងញញឹម ញញឹមទាំងក្តីសង្ឃឹមក្លែងក្លាយ នាងដាក់ចុះក្នុងសភាពហេងហាង កែវភ្នែកពោពេញទុក្ខកង្វល់សម្លឹងមើលទេសភាពនៅចំពោះមុខហាក់គ្មានអារម្មណ៍។
  " ខ្ញុំនឹកអ្នកទាំងពីរណាស់ នឹកពិតមែន" នាងក្រមុំផ្តែផ្តាំការនឹករលឹកតាមខ្យល់ នាងនឹកផ្ទះ នឹកគ្រប់គ្នា ដ្បិតថាមើលទៅរឹងមាំ ប៉ុន្តែគ្មានអ្វីកក់ក្តៅជាងគ្រួសាររបស់ខ្លួនលើយ ទើបធ្វើឲ្យចិត្តមួយនេះទន់ជ្រាយមួយខណះនៅពេលនឹកដល់ផ្ទះ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now