#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៩

136 4 0
                                    


        ជំនោរខ្យល់ត្រជាក់ធ្លាក់ត្រសៀក ពន្លឺព្រះអាទិត្យបោលចូលស្បៃបង្អួច ដាស់រាងស្តើងទទួលទានដំណេកស្កប់ស្កល់បម្រាស់កាយ ។ ត្របក់ភ្នែកងរស្អាតបើកលើង នាំការចងចាំកាលពីយប់ហូរចូលមកជាដរាប រួចស្រវាក្តោបជាយភួយណែនចូលបន្ទប់ទឹក។
  រ៉ាអាសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ជាមួយទឹកមុខទទេស្អាត ក្នុងទ្រូងផ្តើមមានសំណើមមិនយល់រឿងនៅពេលការពិតអស់នោះបានលាត្រដាង គ្រប់យ៉ាងគេធ្វើដើម្បីនាងរហូតមក គេនៅបារម្មពីនាង ប៉ុន្តែគេគ្រាន់តែមានះ ចិត្តរឹងរុះមែនទេ?
     " លោកបែបណាឲ្យប្រាកដទៅ" នាងរអ៊ូខ្សាវៗ ដោសខ្លួននៅក្រោមតំណក់ទឹក រាល់ពេលស្ទាបរាងកាយមួយនេះ បានធ្វើឲ្យនាងនឹកការប៉ះពាល់របស់ស៊ុកជីនជានិច្ច ដ្បិតថាកាលពីយប់គេថ្នាកថ្នមប្រលោមឲ្យនាងឈ្លក់វង្វេង រួចព្រឹកលើងក៏ចាកចេញទៅបាត់ ។
បន្ទាប់ពីធ្វើធុរះរួចរាល់ ជើងស្រឡូនបោះជំហានចាកចេញពីបន្ទប់ទឹក ដើរចូលបន្ទប់សម្លៀកបំពាក់ដូចទម្លាប់ ហើយភ្លាមនោះអ្នកបម្រើស្រីម្នាក់សុំការអនុញ្ញាតចូលមករាយការណ៍។
    " អ្នកស្រី អ្នកប្រុសធំអញ្ជើញទៅពិសាអាហារពេលព្រឹកជាមួយគ្នាទាន"
    " គេនិយាយបែបនេះឬ?"
    " ចា គាត់កំពុងចាំអ្នកស្រីនៅបន្ទប់អាហារ"
    " ល្អ! ស្លៀកពាក់រួចរាល់ ខ្ញុំនឹងតាមទៅ" រ៉ាអាញញឹមងក់ក្បាលដាក់ ខណះអ្នកអស់នាទីរហ័សនាំខ្លួនចាកចេញ បន្សល់ឲ្យខ្លួនតូចឈរស្ងៀមលើកចិញ្ចើមឆ្ងល់ម្នាក់ឯង ប៉ុន្តែសុខសុខនាងបែរកំពុងលួចញញឹម វាជាស្នាមញញឹមមានក្តីសង្ឃឹម ។

  រ៉ាអាដើរចូលជណ្តើរយន្តនៅក្នុងវីឡា ស្នាមញញឹមអឹមអៀនមានជាដរាប ថ្ងៃនេះមានអារម្មណ៍ស្រស់ស្រាយកាត់ព្រឹក សូម្បីអ្នកបម្រើកំពុងធ្វើការក៏នាំគ្នាកេះជជែក។
   

ក្រឹប

  សម្រឹបជើងស្រីតូចផ្តើមទច់មួយខណះ នៅពេលឃើញរូបភាពក្នុងបន្ទប់អាហារ ស្នាមញញឹមក៏លុបបំបាត់ភ្លាមៗ បន្សល់ឲ្យបេះដូងទើបតែមានសំណើមផ្តើមស្ងួតហួតហែងក្នុងវិនាទីនេះ។
    " មិចមិនឆាប់ចូលអង្គុយមក នៅឈរត្រង់នោះធ្វើអី?" អ្នកប្រុសធំសាកសួរដោយគ្មានរអៀសចិត្ត ទាំងដែលគេកំពុងហៅភរិយាស្របច្បាប់ មកចូលរួមតុជាមួយសង្សាបណ្តូលចិត្តរបស់គេ ។ចាងសុីញញឹមពព្រាយងាករកអ្នកទើបតែមានវត្តមានថ្មីនៅទីនេះ។
    " អ្នកនាងកើតអីហ្នឹង ឬមួយមិនចង់រួមតុជាមួយខ្ញុំ" ចាងសុីផ្តើមបង្ហាញទឹកមុខគ្មានពិរុត មើលទៅហាក់គួរឲ្យអាណិតដ្បិតថារ៉ាអាធ្វើដូចជាកំពុងរើសអើសនាង។
    " ឮចាងសុីសួរទេ? ហេតុអីមិនឆ្លើយ ត្រកូលរបស់នាងបង្រៀនឲ្យខ្វះសុជីវធម៌បែបនេះ?" អ្នកកម្លោះផ្តើមមានទឹកមុខមាំមួយរំពេច ទាំងអម្បាញមិញគេនៅញញឹមសើចសប្បាយជាមួយចាងសុីនៅលើយ ។
    " ខ្ញុំមិនឃ្លានទេ " ទម្រាំជាប្រយោគបានរ៉ាអាស្ទើរភ្លេចដកដង្ហើម នាងតបតែប៉ុណ្ណឹងបម្រុងចាកចេញមិនចង់ទាស់សម្តីប៉ុន្តែ អ្នកប្រុសធំនៅតែតាមរករឿង។
    " ខ្ញុំបញ្ជាឲ្យនាងមកវិញ បែរមកវិញឥលូវនេះ"
រ៉ាអាបង្ខំចិត្តបែរមកវិញ នាងមើលគេជាមួយខ្សែភ្នែកតូចចិត្តបំផុត ។
    " ចូលមកអង្គុយ នាងដឹងទេថានាងកំពុងតែបង្ហាញរឹកពាគ្មានមាយាទ នៅពេលដែលចាងសុីព្យាយាមហៅនាង"
    " មិនអីទេបងជីន តាមមើលអ្នកនាងរ៉ាអាប្រហែលស្អប់អូន នាងមិនចង់ឃើញមុខអូន វាជារឿងធម្មតាទៅហើយ កុំបង្ខំនាងអី"  អ្នកក្បែរខ្លួនស៊ុកជីនបង្ហាញរឹកពាយល់ចិត្តដាក់ នាងប្រឹងញញឹមរករ៉ាអាជាមួយស្នាមញញឹមយល់ចិត្ត ហើយវាបង្គាប់ដោយស្នាមញញឹមមិនដឹងខ្យល់អ្វី ហើយគួរឲ្យអាណិតដែលត្រូវរ៉ាអារើសអើងខ្លួន។
   " ឮនិយាយទេ? នាងកំពុងធ្វើឲ្យចាងសុីខូចចិត្តហើយ គ្រាន់តែរួមតុ វាខូចខាតអីណាស់ណា ? ឬត្រកូលអ្នកនាងខ្ពង់ខ្ពស់ដូចជានាងរួមតុជាមួយមនុស្សសាមញ្ញមិនបាន?" អ្នកប្រុសនៅតែទទូចឲ្យរ៉ាអាដើរចូល ចុងក្រោយគេធ្វើវាបានសម្រេចហើយ ព្រោះនាងក្រមុំព្យាយាមខាំមាត់សង្កត់ចិត្តចូលទៅអង្គុយ ដ្បិតស៊ុកជីនឆ្លាត គេឆ្លាតណាស់ ដែលនិយាយពាក់ព័ន្ធបញ្ឆិតបញ្ឆៀងនិងការប្រៀនប្រដៅរបស់ត្រកូល ដូច្នេះនាងមិនត្រូវខ្វះមាយាទលើយ។
   " ដួសបាយ" ហារប្រាប់រួចទើបអ្នកមានតួនាទីម្ខាងចូលទៅដួសបាយឲ្យនាងក្រមុំ។ រ៉ាអាសម្លឹងមើលមុខម្ហូបជាច្រើនចានជាមួយខ្សែភ្នែកទទេស្អាត ទោះលែងមានអារម្មណ៍ថាឃ្លាន នាងនឹងព្យាយាមលេបបាយឲ្យអស់ ដើម្បីចាកចេញពីរូបភាពផ្អែមល្ហែមរបស់ពួកគេដែលកំពុងឆ្កៀលទ្រូងខាងឆ្វេងរបស់ខ្លួន។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now