#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៨

120 4 1
                                    

      ម្ចាស់កាយស្រឡូនលាក់ក្រោមឈុតដំណេកស្តើងដណ្តប់ស្បែក លក់និន្ទ្រាទាំងរាត្រីមិនទាន់ចូលជ្រៅនៅលើយ សូម្បីភ្លើងបន្ទប់ក៏ភ្លេចបិទ។ រ៉ាអាសង្ងំបិទភ្នែកតាំងពីលាងរបួសខ្លួនឯងហើយម៉្លេះ ដ្បិតថាអាហារទាំងអស់នៅសល់មិនរលួស ព្រោះម្ចាស់បន្ទប់មិនប៉ះសូម្បីមួយស្លាបព្រា។
    សម្រឹបជើងបោះទៅរកកាយតូចនៅលើគ្រែមិនឮសូរសៀង ស៊ុកជីនដាក់បង្គុយថ្នមៗ ខណះសម្លឹងមើលភរិយាត្រឹមនាមរបស់គេលង់លក់។ អ្នកប្រុសធំរាភ្នែកមើលមុខស្រទន់ ឆោងម្រាមដៃសក្តិសមជាភេទបុរសអង្អែលសក់រលោងអ្នកគេងលក់ដោយស្ងប់ស្ងាត់ ភ្លាមនោះ ធ្វើឲ្យរ៉ាអាបើកភ្នែកទាំងមមើមមីដឹងដល់កម្លាំងសង្កត់គ្រែផង ទើបនាងក្រមុំរហ័សក្រោកអង្គុយមើលរាងមាំជាមួយទឹកមុខទទេស្អាតក្តោបភួយណែនដណ្តប់ដល់ទ្រូង។ 
« ដៃខាងណាត្រូវរបួស?» ស៊ុកជីនសាកសួរបង្ហាញទឹកមុខស្ងប់ស្ងាត់មិនព្រឺមិនរងារឲ្យឃើញ។ ចំណែកអ្នកនៅតូចចិត្តនៅលើយមិនបានរំជើបរំជួលជាមួយប្រយោគដេញដោលរបស់គេ ក៏រហ័សយកដៃទាំងគូរនៅក្នុងភួយពាត់ទៅខាងក្រោយលាក់ពីអ្នកប្រុសធំ ។
« គ្មានទេ» នាងងាកមុខចេញមិនចង់ប្រសព្វរក ហើយរឹកពារឹងទទឹងមួយនេះ បានធ្វើឲ្យអ្នកចូលចិត្តផ្តាច់ការប្រើកម្លាំងទាញភួយបោះទៅម្ខាង រួចចាប់ក ដៃតូចយកមកមើល រហូតឈ្នះកម្លាំងរ៉ាអាបានសម្រេច។
« ជ្រៅទេ?» គ្មានសូម្បីសម្តីទន់ភ្លន់ មុខមាត់មាំ សម្តីមិនក្តៅមិនរងារហាក់ដូចគេជាគ្រូពេទ្យដាក់គំនាបអ្នកជម្ងឺក្បាលរឹងដូចនាង។
« អត់ទេ លែងទៅ..» រ៉ាអាមិនសូម្បីចាប់អារម្មណ៍សភាពខុសប្រក្រតីរបស់ស៊ុកជីន នាងនៅតែងាកមុខចេញរឹងទទឹង រហូតភ្លាមនោះបណ្តាលឲ្យនាងត្រូវងាករកបើកភ្នែកធំៗ នៅពេលអ្នកប្រុសធំកំពុងដោះបង់រុំរបស់ខ្លួន។
« លោកធ្វើអី? លែងណា៎ ខ្ញុំទើបតែលាងវាហើយទេ ចង់ធ្វើអី!» 
« ស្ងាត់ទៅ! នាងធ្លាប់លាងរបួសបានស្អាតតាំងពីពេលណា?» ស៊ុកជីនឆ្លៀតថាឲ្យមិនទុកមុខ បណ្តាលឲ្យស្រីតូចស្ងៀម អោនមុខចុះនៅពេលត្រូវស៊ុកជីនដាក់ចំៗ វាជាការពិតចរិតនាងបែបណាគេមើលធ្លុះដូចថ្ងៃ រាល់ពេលរបួសរ៉ាអាមិនធ្លាប់យកចិត្តទុកដាក់ច្រើន មិនមានការកំចាត់មេរោគត្រឹមត្រូវល្អិតល្អន់ ត្រឹមបិទរុំនិងបង់ស្អិតក៏ជាស្រេចទៅហើយ។ កែវភ្នែកសង្ហានឹងថ្កល់ប្រសព្វជាមួយរបួសរបស់អ្នកម្ខាងទៀត វាមុតជ្រៅគ្រាន់បើ មិនបានរលាត់ត្រឹមស្បែកដូចអ្វីដែលគេគិតទេ។
" ក្បាលរឹងណាស់ អ្នកណាប្រាប់នាងឲ្យរើសវា?" គេងើបមុខចេញគំហកថាឲ្យ ទាំងដែលអម្បាញ់មិញចិត្តនៅស្ងប់សោះ គ្រាន់តែឃើញរបួសក្តៅឆេវភ្លេតមិនគួរឲ្យជឿ។
" មិនមាននរណាទាំងអស់ បានហើយខ្ញុំលាងខ្លួនឯង"
" ស្ងៀម! " គេគំហកឲ្យជាលើកទីពីរមុននឹង ក្រោកដើររកប្រអប់ថ្នាំនៅថតតុ ក្នុងបន្ទប់នីមួយៗតែងតែមានប្រអប់ថ្នាំដូច្នេះទើបមិនពិបាកត្រូវចុះទៅរកបន្ទប់លាងរបួស។

   “បើផ្សារប្រាប់" ឲ្យភ្នែករួចរាល់អោនផ្ចិតផ្ចង់លាងរបួសឲ្យនាងក្រមុំជាមួយទឹកមុខងាប់ ទាំងដែលរ៉ាអានៅតែមានទឹកមុខស្មើរ ទោះបីក្នុងទ្រូងបែរជាកំពុងញាប់ញ័រ ព្រោះគេប្រើសម្តីអាក្រក់ដាក់នាង ប៉ុន្តែកាយវិការបែរជាទន់ភ្លន់។ 
នាងក្រមុំកន្ត្រាក់ខ្លួនមួយខណះ មិនខ្ចីរអ៊ូត្អូញអ្វី ប៉ុន្តែកាយវិការគឺបញ្ជាក់ថានាងផ្សាក្រហាយប៉ុណ្ណា។
  "នេះហ្ហេថាមិនជ្រៅ" ស្តីបន្ទោសបែបជិនឆ្អន់ តែក៏នៅបន្តលាងឲ្យ លាងបែបថ្នមដៃបំផុត ។
  " ប៉ុណ្ណឹងមិនស្លាប់ទេ"
  ស៊ុកជីនស្ងាត់បន្តិចដ្បិតខ្លួនកំពុងតែស្តាប់ឮសម្លេងតូចចិត្តរបស់រ៉ាអា គេក៏ដកដង្ហើមធំមិននិយាយអ្វីតបតនាំឈ្លោះ បន្តរុំបង់ឲ្យនាងរហូតវារៀបរយ។
  " រួចរាល់ហើយ ឆាប់សម្រាកទៅ ហើយកុំគិតចង់ធ្វើស្រីក្លាហានយកដៃទៅរើសរបស់អស់នោះទៀត" នាយកម្លោះក្រោកពេញកម្ពស់ គិតនឹងចាកចេញប៉ុន្តែ..
  " ឈប់សិន"
រ៉ាអាក្រោកតាមព្យាយាមឃាត់គេ ទើបអ្នកប្រុសត្រូវបែរក្រោយមើលនាង ប៉ុន្តែទឹកមុខគឺមិនរាប់ញាតិតែម្តង ។
  " ហេតុអីលោកធ្វើល្អដាក់ខ្ញុំ?"
  "  ខ្ញុំគ្មានហេតុផលឆ្លើយសំនួរអត់ប្រយោជន៍ទាំងនេះទេ"
ព្រោះគេរកហេតុផលឆ្លើយទៅវិញបានច្រើនជាង អ្នកប្រុសធំងាកមុខចេញមិនចង់មើលទឹកមុខពោពេញក្តីសង្ឃឹមរបស់រ៉ាអាបន្ត គិតបម្រុងចាកចេញបន្ត ប៉ុន្តែបែរជាត្រូវនាងក្រមុំស្រវាក្រសោបប្រអប់ដៃទាញមកវិញឲ្យទាល់តែបាន។
   " កុហក! លោកនៅបារម្ភពីខ្ញុំ.." នាងក្រមុំតបតដោយភាពជឿជាក់ ប៉ុន្តែការប្រកែកតវ៉ាចង់ឈ្នះក៏បាត់បង់អស់ នៅពេលម្រាមដៃប៉ះអ្វីម៉្យាងនៅលើខ្នងដៃរបស់គេ មិនចាំយូររ៉ាអាទាញលើកមើលភ្លាម។
   " ខ្នងដៃលោកកើតអី?"
   " គ្មានទេ" ស៊ុកជីនបដិសេធលឿន ទាញដៃខ្លួនចេញរហ័សមិនចង់ឲ្យរ៉ាអាមើលបន្ត គេព្យាយាមណាស់ ព្យាយាមបង្ហាញទឹកមុខគ្មានអារម្មណ៍មិនរង្គោះរង្គើរជាមួយទឹកមុខព្រួយបារម្មរបស់អ្នកទល់មុខ។
  " កុំកុហក ដៃលោកកើតអី ហេតុអីមានកន្ទួលក្រហមអស់នេះ" រ៉ាអានាងស្គាល់ច្បាស់ នាងមិនល្ងង់ដល់ថ្នាក់មិនស្គាល់អាការះប្រតិកម្មជាមួយអ្វីម៉្យាងនោះទេ ព្រោះនាងធ្លាប់ឆ្លងកាត់វារួចហើយ។
  " មិនមែនរឿងរបស់នាង"
  " នេះការដែលលោកស្អប់ផ្កាកុលាប ព្រោះលោកអាឡែហ្ស៊ីនិងវា?"
  " មិនមែន!" គេនៅតែប្រកែក ប៉ុន្តែរ៉ាអានៅតែជឿជាក់ថានាងគិតមិនបានខុស បើទាញរូបភាពកាលពីល្ងាចមកវិញ  នាងក្រមុំសឹងតែជេរប្រទិចខ្លួនឯង ព្រោះនាងបែមិនចាប់អារម្មណ៍សភាពរបស់គេសូម្បីបន្តិច មុខមាត់ក្រហម មិនថាបបូរមាត់ មិនថាចុងច្រមុះ នេះមិនមែនជាអាការះខឹងសម្បារលើយ មកពីគេព្យាយាមទប់ទល់និងលម្អងរបស់ផ្កាទៅវិញទេ។
  " លោកឆ្គួតហើយហ្ហេស? នេះកន្លងមកលោកព្យាយាមលាក់បាំងខ្ញុំ?"
អ្នកប្រុសធំស្ងាត់ព្រោះគ្មានអ្វីត្រូវនិយាយ ឃើញនាងរលីងរលោងមើលមកគេ ស៊ុកជីនកាន់តែពិបាកចាកចេញ។ នាងពិតជាខកចិត្ត មិនមែនតែចំពោះស៊ុកជីន ប៉ុន្តែនាងខកចិត្តចំពោះខ្លួនឯងបំផុត ដែលតែងតែទាមទាឲ្យគេនាំនាងទៅមើលផ្កាកុលាបរហូត នេះសម្រេចថាគេសុខចិត្តលំបាកផ្លូវដង្ហើម សុខចិត្តធ្វើបាបរាងកាយខ្លួនឯង ដោយសារនាង?
   " រាប់ឆ្នាំមកនេះខ្ញុំធ្វើបាបលោក ខ្ញុំធ្វើឲ្យលោកពិបាក..នេះលោកសុខចិត្តធ្វើបាបខ្លួនឯងដល់ថ្នាក់ហ្នឹង?"
   " បានហើយ វាមិនមែនបែបនោះ " នាយកម្លោះកាន់តែមិនពេញចិត្តលើសដើម ឃើញទេនេះហើយលិទ្ធផលដែលគេមិនចង់ប្រាប់នាង ព្រោះនាងគិតតែពីបន្ទោសខ្លួនឯងរហូតបែបនេះ។
   " សូមទោស.." រ៉ាអាអោនមុខជ្រប់ព្យាយាមលាក់ទឹកភ្នែកតែមិនបានសម្រេចដដែល នាងមិនដឹងគួរនិយាយបែបណាក្រៅពីឈរយំខូចចិត្ត បន្ទោសទង្វើររឹងទទឹងរបស់ខ្លួននៅអតីតកាល ។
   " សូមទោស លោកក្លាយជាបែបនេះដោយសារខ្ញុំ អ្ហឹក សូម.."
  " បិទមាត់ទៅ " អស់ការអត់ធ្មត់នាយកម្លោះចាប់ផ្កើយចង្កាតូចប្រសព្វភ្នែកជាមួយកែវភ្នែករលីងរលោង គេចង់ឲ្យនាងឈប់និយាយ មានដឹងទេសកម្មភាពដឹងកំហុសរបស់នាងមិនបានធ្វើឲ្យស្ងប់ក្នុងចិត្តសូម្បីបន្តិច ទទួលស្គាល់គេមិនចូលចិត្តឃើញរ៉ាអាចក្លាយជាបែបនេះ។
  " នាងដឹងទេ នាងធ្វើទឹកមុខកំសត់បែបនេះ វាមិនមែនជានាងទេ "

រ៉ាអាផ្តើមរារែក ព្រោះមិនសូវយល់ប្រយោគនោះ ដ្បិតស៊ុកជីនមិនត្រូវការអាណិតពីនរណាជាពិសេសគឺនាង បើនាងនៅតែប្រើទឹកមុខអាណិតមនុស្សល្ងង់ដូចជាគេ អ្នកប្រុសធំច្បាស់ជាកាន់តែសង្វេគខ្លួនលើសដើម។
  " នាងគិតហ្ហេស? គិតថានាងសំខាន់សម្រាប់ខ្ញុំដល់ថ្នាក់នោះ?" មាត់សង្ហាញោចចំអក បន្លប់រឿងគ្រប់យ៉ាង ខណះអោនសម្លឹងមើលរ៉ូបស្តើងរបស់រ៉ាអាហើយកែវភ្នែកបែរជាមានពន្លឺភ្នែកត្រេកត្រអាលមួយពព្រិចភ្នែក។
  " ល្អ ក្នុងពេលដែលនាងមិនចង់ដេក ពួកយើងទៅធ្វើរឿងផ្សេងវិញក៏បាន"
  " អ្ហឹ...កុំ.." លែងទាន់ហើយ ហាមឃាត់លែងបានសម្រេចហើយ ព្រោះសុខសុខរាងមាំទល់មុខ ចូលមកក្រសោបកញ្ជឹង ក ថើបនាងមិនប្រណី ដៃមឹកវារលើងរាវស្ទាបកាយស្រឡូនរ៉ាអាសព្វកន្លែង បានធ្វើឲ្យអ្នកកំពុងតវ៉ាតាមបំពង ក ទាំងទឹកភ្នែក បែរជាលែងមានកម្លាំងរុញច្រាន់ ហើយវិនាទីបន្ទាប់ទើបនាងបានដឹងថានាងកំពុងត្រូវបានគេផ្តួលទៅលើគ្រែបាត់ទៅហើយ ។

______

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now