#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ២១+២២

150 4 0
                                    


   ពេលវេលាតែងតែដើរទៅមុខជារើយៗ ភ្លេចៗខ្លួននាងរស់នៅទីនេះបានមួយខែហើយ។ មែន! រ៉ាអាប្រើជីវិតជាអ្នកស្រីធំអស់ជិតមួយខែហើយ រាល់ថ្ងៃតែងតែប្រណិប័តន៍តួនាទីអស់នោះជារើយៗ មិនឲ្យខ្វះចន្លោះ រហូតដល់អ្នកដែលមាត់រឹងថាមិនព្រមទទួល ក៏ផ្តើមចិត្តទន់មិននឹកស្មាន

    " ទឹកក្តៅខ្ញុំរៀបចំរួចហើយ" ដំណើរអ្នកទើបតែមកពីហាត់ប្រាណហត់ក៏ផ្តើមទច់ស្ងៀម ព្រោះក្នុងបន្ទប់របស់ខ្លួនឃើញមានមុខមាត់ដដែលសឹងរាល់ថ្ងៃ ហើយការដែលប្រទះជាមួយស្នាមញញឹមស្រទន់នោះរាល់ព្រឹក វាបានធ្វើឲ្យក្នុងទ្រូងអ្នកខ្លះលួចជ្រួលច្របល់ជាសម្ងាត់រាល់លើក។
ហារប្រាប់រួច នាងក្រមុំក៏រៀបចំផ្កាដាក់តាមបង្អួចឲ្យគេដូចទម្លាប់ ពេលរួចរាល់នាងក៏សុំខ្លួនចាកចេញ ព្រោះតួនាទីអស់ហើយ គេទទួលឬមិនទទួលក៏តាមចិន្តា។ នៅក្នុងបន្ទប់ចាប់ផ្តើមស្ងប់ស្ងាត់ នៅពេលគ្មានវត្តមានរ៉ាអា មុខមាំដែលខំប្រឹងសាងលើង បែជាប្រែប្រួលត្រឹមមួយដង្ហើម ធ្លោយអោនមើលសម្លៀកបំពាក់នៅចុងគ្រែ ប្រើម្រាមដៃប្រដេញស្ទាប រួមជាមួយស្នាមញញឹមភ្លេចខ្លួន។
    " ចំំមែន ឯងញញឹមស្អីហ្នឹង?? មិនគួរឲ្យរំភើបត្រង់ណា" ស៊ុកជីនលើកដៃទះថ្ពាល់ខ្លួនដើម្បីដាស់សតិទាំងមួម៉ៅ ព្រោះគេកំពុងតែញញឹម ញញឹមដូចមនុស្សឆ្គួតដែលបណ្តាលឲ្យចិត្តខាងក្នុងរបស់អ្នកប្រុសធំហាក់មិនពេញចិត្តជាមួយរាងកាយរបស់ខ្លួន ដ្បិតថានេះជាលើកទី១ដែលគ្មានមនុស្សស្រីណាធ្លាប់មើលថែយកចិត្តទុកដាក់លើគេដល់ម្លឹង ហើយមនុស្សស្រីម្នាក់នោះគឺជានាង ដែលតែងតែអត់ធ្មត់ធ្វើវាដដែលៗទាំងដែលស៊ុកជីនមិនធ្លាប់បើកចិត្តទទួល។

    
     បន្ទាប់ពីរៀបចំខ្លួនរួចរាល់ វាដល់វេលាទទួលទានអាហារពេលព្រឹក។ ស៊ុកជីនដាក់បង្គុយស្ងៀមស្ងាត់មិនដៀងរកភរិយាក្នុងនាមអង្គុយក្បែរនោះ ខណះមានអ្នកចាត់ចែងម្ហូបអាហាឲ្យ។ មុខម្ហូបថ្ងៃនេះហាក់ចម្លែកប្លែក ប៉ុន្តែវាមិនជាបញ្ហាត្រូវងឿងឆ្ងល់ ព្រោះថ្ងៃនេះគឺត្រូវមានកិច្ចការនៅក្រុមហ៊ុន ប្រញាប់ជាបន្ទាន់។
     អ្នកកម្លោះទទួលទានដោយមិនគិតច្រើន ខណះគ្រប់គ្នាញញឹមញញែម ព្រោះអ្នកប្រុសធំមើលទៅត្រូវមាត់ជាមួយមុខម្ហូបប៉ុន្មានចាននេះហើយ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now