#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១១

131 5 0
                                    

ធ្វើបាប។

    “ វាជាមេរៀនសម្រាប់មនុស្សលោភលន់ដូចជាពួកនាងច្រើនជាង”

កុក កុក

     “ អ្នកប្រុស ខ្ញុំចាងសុី” សម្លេងគ្រលួចតូចនៅខាងក្រៅ បានធ្វើឲ្យកូនចៅយល់ការ រហ័សចាកចេញបន្សល់ឲ្យនាងក្រមុំរូបស្រស់បោះជំហានទៅរកកាយសង្ហាគួរឲ្យឈ្លក់វង្វេង។
      “ នាងមានការអីមែនទេ?” ទឹកមុខស្ងប់ស្ងាត់ និងមានទំនួលខុសត្រូវបង្ហាញលើងជាទម្លាប់ ពេលដែលគ្មានរ៉ាអានៅក្បែរ។
      “ ខ្ញុំ..ខ្ញុំ មកសាកសួរដំណឹងលោកពុក” នាងក្រមុំតបតរដាប់រដុប ហើយវាក៏មិនមែនជាលើកទី១ដែលនាងមានអារម្មណ៍ញាប់ញ័របែបនេះ ព្រោះរាល់ពេលដែលជួបអ្នកប្រុសធំ បេះដូងរបស់នាងលោតកន្ត្រាក់ និងអររំភើបរាល់លើក។
      “ អូ ក្រែងសៀវហ្វុងរាយការណ៍ប្រាប់នាងហើយមិនមែនឬ?”
      “ ចា ប៉ុន្តែខ្ញុំចង់សួរអ្នកប្រុសធំផ្ទាល់ច្រើនជាង ព្រោះខ្ញុំចង់ដឹងឲ្យកាន់តែលំអិត  ” មិនមែនសៀវហ្វុងរាយការណ៍មិនបានល្អ ប៉ុន្តែនាងគ្រាន់តែរកលេសដើម្បីបាននៅក្បែរគេប៉ុណ្ណោះ ទោះដឹងថាស៊ុកជីនខ្ពស់ត្រដែតគ្មានថ្ងៃឆោងដល់ ប៉ុន្តែសូមត្រឹមធ្វើជាសង្សាក្លែងក្លាយ បន្លំភ្នែកឲ្យភរិយាថ្មីថ្មោងរបស់គេឈឺចាប់ ចាងសុីសុខចិត្តពន់ពេក ពីព្រោះនាងអាចប៉ះស៊ុកជីន អាចនៅក្បែៗគេ ទោះគ្រប់យ៉ាងជាការសម្តែងក៏ដោយ។
     “ នាងសប្បាយចិត្តចុះ គាត់ផុតគ្រោះថ្នាក់ហើយ នៅមានទៀតសុខភាពរឹងមាំជាងមុន ប៉ុន្មានថ្ងៃទៀតអាចចាកចេញពីមន្ទីរពេទ្យបាន” ស៊ុកជីនរៀបរាប់តាមអ្វីដែលខ្លួនដឹង ដ្បិតថាគេជាអ្នកទទួលវះកាត់មនុស្សចំណាស់នោះ ការវះកាត់បានជោគជ័យមិនគួរឲ្យបារម្មច្រើន។ គាត់ជាអ្នកបម្រើយូរឆ្នាំរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូង មានជម្ងឺបេះដូង ប៉ុន្តែគ្មានលិទ្ធភាពព្យាបាល ទើបខ្លួនជាចាហ្វាយសុខចិត្តសង្គ្រោះ វះកាត់ប្តូរបេះដូងមិនសូម្បីយកការតបស្នងអ្វី ហើយខណះនោះថ្មីៗនេះមានរឿងស្មុគស្មាញវាយចូល ទើបចាងសុីចូលខ្លួនមកជ្រោមជ្រែង ដើម្បីសងគុណគេ ទោះបីស៊ុកជីនប្រកែកយ៉ាងណាក៏មិនបាន រហូតដល់អ្នកកម្លោះរកនឹកឃើញផែនការ យកនាងទៅបញ្ឈឺភរិយាមានត្រឹមនាមនោះ។

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now