ep6 ( Honey Moon )

1.9K 124 2
                                    

#រឿងប្ដីចាស់
#ភាគទី6

     ក្រោយពីសម្រាកអស់រយៈពេលប៉ុន្មានម៉ោងមក ជីមីន ក៏មានកម្លាំងវិញ។ គេបើកភ្នែកក៏បានឃើញស្វាមី នៅក្បែរខ្លួនរបស់គេ ទាំងដៃរបស់រាងក្រាសឱបគេជាប់។ ជីមីន យកច្រមុះរបស់គេទៅត្រដុសលើថ្ពាល់របស់រាងក្រាស ធ្វើឲ្យរាងក្រាសត្រូវភ្ញាក់ពីដំណេក។

    " ក្មេងរំខាន! "

   " អូនឃ្លានណាស់! "

  ជីមីន ធ្វើមុខស្អុយដាក់រាងក្រាស ដែលជាស្វាមីសំណព្វចិត្តរបស់គេ។ រាងក្រាសក៏ទាញនាឡិកានៅតុក្បែរគ្រាមក ឃើញថា ម៉ោង8កន្លះទៅហើយ។ នាយក៏ងើបឡើងខលទៅ យ៉ុង ឲ្យចុងភៅរៀបចំអាហារឲ្យភរិយារបស់គេ។

    ជុងគុក បី ជីមីន ចូលទៅបន្ទប់ទឹក ដើម្បីងូតទឹកជាមួយគ្នា។

   // ក្នុងបន្ទប់ទឹក //

   តំណក់ទឹកផ្កាឈូក ហូរចុះមកប៉ះរាងកាយទទេស្អាតរបស់ស្វាមីភរិយា ដែលអ្នកជាប្ដីឈរពីក្រោយ ដុសខ្លួនឲ្យភរិយាវ័យក្មេងរបស់គេ។ ជីមីន ងាកមករកស្វាមី រួចនិយាយថា៖

  " មីនមីន ចង់កក់សក់! Daddy កក់សក់ឲ្យមីនមីនផងបានទេ? "

   " ប្រាកដជាបានហើយ! "

   ជុងគុក បី ជីមីន ដាក់ឲ្យអង្គុយក្នុងអាងទឹក រួចហើយនាយក៏យកសាប៊ូកក់សក់មកដាក់លើសក់ ជីមីន។ នាយអង្គុយពីក្រោយខ្នងរបស់ ជីមីន រួចឆ្លីសក់ ជីមីន ថ្នមៗ។ ក្រោយឆ្លីរាងយូរដែរហើយ គេក៏យកសម្រាប់បាញ់ទឹក បាញ់ដាក់ក្បាល ជីមីន ថ្នមៗឲ្យជ្រះសាប៊ូ។

    " អួយ!  Daddy ចូលភ្នែកអូនហើយ! "

    " បងសូមទោស! "

    គេប្រញាប់យកកន្សែងមកជូនមុខ ជីមីន ហើយផ្លុំភ្នែករាងតូច ទាំងក្ដីបារម្ភជាខ្លាំង។

    " បានធូឬនៅ? "

    " អូនលែងអីហើយ! "

     លើកនេះ ជុងគុក បានឲ្យ ជីមីន បិទភ្នែកឲ្យជិត ហើយបានគេបាញ់បន្តទៀត។

     បន្ទាប់ពីងូតទឹករួច ពួកគេបណ្ដើរគ្នាចុះមកខាងក្រោម ដោយកាន់ដៃគ្នា ធ្វើឲ្យអ្នកបម្រើឃើញហើយ អៀនពួកគេគ្រប់គ្នា។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now