ep 12 ( សង្ឃឹមថា អាចនឹងមានកូន )

1.5K 104 1
                                    

#រឿងប្ដីចាស់
#ភាគទី១២

      ជីមីន ខ្នាញ់ ជុងគុក ខ្លាំងណាស់ ក៏ខាំដើមទ្រូងគេមួយទំហឹងតែម្ដង រហូតដល់ ជុងគុក ស្រែកថាឈឺ។ គេកាន់តែមានអារម្មណ៍ថា ចូលចិត្ត និងកក់ក្ដៅខ្លាំងណាស់ ពេលនៅជាមួយស្វាមី ដែលជាបុរសវ័យចំណាស់ម្នាក់នេះ។

    គេចាស់មែន តែបើសាច់ដុំ និងកម្លាំងវិញ ក្មេងដូចជា ជីមីន នេះសឹងតែទប់មិនឈ្នះទៅហើយ។ ហើយបើរឿងថ្នមវិញ និយាយពីពូកែណាស់។ 🤣

      ក្រោយពីនិយាយ និងប្រឡែងគ្នាអស់មួយសន្ទុះហើយ ពួកគេក៏បានបង្កាត់ភ្លើងស្នេហ៍  ថែមកន្លះម៉ោងជាងទទៀត ទើបនាំគ្នាងូតទឹកសម្អាតកាយ ចូលគេង។

        // ថ្ងៃថ្មី //

     ជុងគុក និងជីមីន បាននាំគ្នាញ៉ាំអាហារពេលព្រឹក។ ញ៉ាំរួចហើយ ជុងគុក បានបើកឡានថ្មីរបស់ ជីមីន ដោយសំដៅទៅមន្ទីរពេទ្យ ទាំងអារម្មណ៍ត្រេកអរជាខ្លាំង។

      ទីបំផុតគេក៏អាចមានថ្ងៃដែលត្រៀមខ្លួនជាប៉ារបស់គេដែរហើយ។ ការមានកូន ប្រៀបដូចជាចំណងដៃដ៏ពិសេស ដែលធ្វើឲ្យគ្រួសារទទួលបានភាពពេញលេញ។

      ទោះបីជាភរិយារបស់គេ ជាមនុស្សប្រុសក៏ដោយ ក៏ ជុងគុក សង្ឃឹមយ៉ាងមុតមាំនៅក្នុងចិត្តរបស់គេថា គ្រូពេទ្យប្រាកដជាអាចជួយឲ្យ ភរិយារបស់គេមានកូនដែរ ព្រោះមន្ទីរពេទ្យដែលគេទៅនេះ គឺជាមន្ទីរពេទ្យលំដាប់កំពូលរបស់ប្រទេសកូរ៉េ ខាងត្បូងផងដែរ។

       ជុងគុក បានចតឡាន ហើយនាំ ជីមីន ទៅបន្ទប់ពិគ្រោះវីអាយភី ដែលគេបានកក់តាំងពីម្សិលមិញនោះ។

     មកដល់ខាងក្នុង គ្រូពេទ្យក៏ចាប់ផ្ដើមពិគ្រោះជាមួយពួកគេ ទាំងពីរ ដោយសួរនាំនូវសំណួរខ្លះៗ បន្ទាប់មកក៏ យកមេជីវិតរបស់ពួកគេទាំងពីរនាក់ ទៅពិនិត្យ។

       មេជីវិតរបស់ ជុងគុក នៅខ្លាំងដំណើរការធម្មតាផងដែរ  ។
ប៉ុន្តែគ្រូពេទ្យសង្កេតឃើញថា ជីមីន ជាប្រភេទមនុស្ស Intergender ដែលមានការប្រែប្រួលនៃលក្ខណៈផ្លូវភេទ រួមទាំងក្រូម៉ូសូម  ដែលមិនអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណ ដោយផ្ទាល់ថាជាបុរស ឬស្ត្រី។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now