ep 13 ( ម្ចាស់គេជិតវិលវិញហើយ! )

1.4K 119 4
                                    

#រឿងប្ដីចាស់
#ភាគទី១៣

     ជុងគុក បាននាំ ជីមីន ទៅទិញសម្លៀកបំពាក់ និងគ្រឿងក្រអូបជាច្រើន ហើយសុទ្ធតែមានតម្លៃថ្លៃៗទាំងអស់។ ជីមីន ពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះគេមិនសូវដែលបានប្រើប្រាស់របស់ថ្លៃៗបែបនេះឡើយ។

     នេះពិតជាសំណាងរបស់គេមែន ដែលបានរៀបការជាមួយសេដ្ឋី ដែលមានលុយវាល់លានដូចជាបុរសម្នាក់នេះ។

     ក្រោយពីដើរលេងអស់ចិត្តហើយ ជុងគុក ក៏បាននាំគេទៅញ៉ាំអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានដ៏ទំនើបមួយកន្លែង។ អាហារទាំងអស់សុទ្ធតែមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយទាំងអស់ ធ្វើឲ្យ ជីមីន ញ៉ាំអស់ជាច្រើន។

      " ខ្ញុំប្រាប់លោកប្ដីរឿងមួយណា៎ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់ទៅលេងនៅឯតំបន់ ហាសុង! ទីនោះគ្មានអាហារញ៉ាំឆ្ងាញ់ៗ បែបនេះនោះទេ! នឹកឃើញដល់ពួកគេពេលណា ខ្ញុំអាណិតពួកគេណាស់! "

     ជីមីន និយាយទាំងធ្វើទឹកមុខស្រពោន ធ្វើឲ្យអ្នកជាស្វាមី មានការពេញភរិយារបស់ខ្លួនជាខ្លាំង ដែលមានចិត្តល្អ និងក្តីមេត្តាទាំងនៅវ័យក្មេងបែបនេះ។ គេក៏បានតបទៅ ជីមីន វិញថា៖

      " តើអូនចង់បង្កើតកម្មវិធីមូលនិធិសប្បុរសធម៌ទេ? "

    ក្រោយពីឮសំណួរនេះចេញពីមាត់ស្វាមីភ្លាម ជីមីន ក៏តបទៅវិញទាំងញញឹមថា៖

    " ប្រាកដជាចង់ហើយ ព្រោះ មីនៗ ក៏ធ្លាប់មានគំនិតនេះដែរ!

ប៉ុន្តែ មីនៗ មិនចង់បើកមូលនិធិ ដែលជួយដល់ប្រជាជនក្រីក្រ និងមនុស្សចាស់ជរា តែសម្ភារៈ និងថវិកាទេ! មីនៗ ចងឲ្យពួកគេមានការងារធ្វើ ជាជាងឲ្យជាអំណោយ! "

     "  អូនចង់មានន័យថាយ៉ាងម៉េច? "

     តាមពិតគេ យល់ពីគំនិតរបស់ភរិយាគេហើយ តែគេចង់ឲ្យ ជីមីន បញ្ចេញគំនិតរបស់គេសិន។

     " តាម មីនៗ យល់កម្មវិធីសប្បុរសមួយចំនួន គេជូនជាអំណោយ ដូចជាម្ហូបអាហារ និងសម្លៀកបំពាក់ ប៉ុន្តែបើសិនជារបស់ទាំងនោះញ៉ាំអស់ គឺអស់ហើយ! ហើយសម្លៀកបំពាក់ទាំងនោះ ប្រើយូរទៅវាគង់តែនឹងចាស់! មីនៗ បគិតថាបើយើងបង្កើតអ្វីមួយ ដែលឲ្យពួកគេធ្វើការរកលុយចិញ្ចឹមខ្លួនអស់មួយជីវិតទៅ វាមិនប្រសើរជាងនេះទេ! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now