ep 15 ( សម្ដែង )

1.3K 102 5
                                    

#រឿងប្ដីចាស់
#ភាគទី១៥

     ជីណា ដើរមើលបន្ទប់របស់នាង ក្រោយពេលប្អូនប្រុសចុះទៅរបស់ដែលនាងបានភ្លេចនៅខាងក្រោមនោះ។ នាងតូចរូបស្រស់ មើលជុំវិញបន្ទប់ទាំងញញិម រួចក៏និយាយម្នាក់ឯងថា៖

     " បន្ទប់គេងក្នុងនាមជាអ្នកស្នាក់អាស្រ័យ ធំប៉ុណ្ណោះទៅហើយ ចុះបើយើងបានក្លាយទៅជាភរិយារបស់គេវិញនោះ! ប្រាកដជាសប្បាយមិនខាននោះទេ ជីណា អើយ! ហិ ហិ "

     នាងឈរសើចម្នាក់ឯង ដោយមិនបានដឹងថា ជីមីន នៅឈរស្ដាប់នាងនិយាយនោះឡើយ។  ជីមីន ក៏មានអារម្មណ៍ថា តូចចិត្តចំពោះនាងណាស់ នាងជាបងស្រីបង្កើតរបស់គេ តែមានគំនិតបែបនេះមកលើគេទៅវិញ។ ពេលមិនទាន់ស្គាល់ ជុងគុក នាងរត់ចោលមង្គលការ ហើយឲ្យគេជាអ្នករៀបការជំនួស ដល់ពេលដឹងថាគេល្អ ក៏បកមកយកទៅវិញ។

      នេះឬជាទឹកចិត្តរបស់បងស្រី ដែលមានចំពោះប្អូននោះ? ជីមីន សំណាងហើយ ដែលបានស្វាមីល្អដូចជា ជុងគុក ចុះបើប៉ះចំអ្នកផ្សេងនោះ តើក្មេងប្រុសដែលទើបនឹងធំដូចគេក្លាយទៅជាយ៉ាងណាទៅ?

     ជីមីន ក៏បានធ្វើជាគោះទ្វារចូលមក ដោយទឹកមុខធម្មតា គេមិនបានបញ្ចេញប្រត្តិកម្មអ្វីនោះទេ។ ចាំមើលណា៎ គេនឹងប្រដៅបងស្រីចរឹកមិនល្អម្នាក់នេះចេញម្ដងហើយ កុំឲ្យខូចត្រកូលរបស់គ្រួសារគេ។

     " បងស្រីហា៎ ល្ងាចនេះ កុំភ្លេចចេញទៅញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំ និងបងជុងផងណា៎! "

   " ចាស៎ បងនឹងទៅចូលរួម! "

  " អ៊ីចឹងអូនទៅក្រោមសិនហើយណា៎! នេះជាអ៊ីវ៉ាន់របស់បង! "

  ជីមីន ប្រគល់របស់ជូនបងស្រីរបស់គេ រួចហើយគេក៏ចុះមកវិញ ទាំងគិតរកវិធីប្រដៅបងស្រីកំហូចនេះចេញម្ដង។

    // ពេលល្ងាច //

     ជីមីន បានឲ្យអ្នកបម្រើរៀបអាហារឲ្យរួចរាល់ ហើយចេញទៅក្រៅទាំងអស់គ្នា បើគ្មានបញ្ជាពីគេទេ នរណាក៏មិនអនុញ្ញាតឲ្យចូលមកដែរ។

    ជីមីន តែងខ្លួនសិចស៊ី ជាងលើកមុនទៅទៀត បើមុខវិញផាត់ម្សៅឡើងស្អាតជានារីៗទៅទៀយ។ គេចេញមកអង្គុយចាំ ជុងគុក នៅលើសាឡុង ក្នុងបន្ទាប់ទទួលភ្ញៀវទាំងញញិម។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now