ភាគបញ្ចប់ ( សុភមង្គលគ្រួសារ )

1.7K 140 7
                                    

#រឿងប្ដីចាស់
#ភាគបញ្ចប់

  ចំណាយពេលបួនម៉ោងក្នុងការធ្វើដំណើរ ពួកគេក៏បានមកដល់ សណ្ឋាគាររបស់ យ៉ុង ដោយសុវត្ថិភាព។ នីង នីង ចុះពីឡានមុនគេ រត់ទៅរកមើល ដុងយ៉ុង ភ្លាម​តែម្ដង។

    ដុងយ៉ុង ដឹងថា នីង នីង មកលេងគេក៏បានរត់ទៅពួននាងនៅឯងសួនកម្សាន្ដរបស់ទីឃ្លាសណ្ឋាគារ។ នីង នីង ដើរទៅសួរបុគ្គលិក ពួកគេក៏បានជូននាងទៅរក ដុងយ៉ុង។

     នាងបានឃើញ ដុងយ៉ុង អង្គុយលើទោងយោល នាងតូចក៏រត់ទៅរកគេហើយនិយាយថា៖

    " បងដុង! នីង នីង មាននំផ្ញើហា៎! "

   " ស្រីឆ្នាស់! ហេតុអ្វីក៏រកយើងឃើញ? "

   " នីង នីង សួរអ៊ំៗចាស៎! នីង នីង មាននំយកមកផ្ញើបងដុង! "

   " បងឈប់លេងចូល នីង នីង ហើយ! បងមិនយកទេ! "

    តាមពិតទៅគេមិនបានស្អប់នាងតូចនេះ ណាស់ណាទេ តែគេគ្រាន់តែខ្លាចនាងតែប៉ុណ្ណោះ ព្រោះនាងចូលចិត្តចាប់គេថើប និងខាំមុខរបស់គេម្ដងៗឡើងចង់ចេញឈាម។

   " បងដុងយ៉ុង ស្រលាញ់ នីង នីង ទៅ មិនខុសទេ! នីង នីង ស្អាតដូចព្រះនាងអ៊ីចឹង! "

" បងមិនស្រលាញ់ នីង នីង ទេ! នីង នីង ជាក្មេងឆ្នាស់ណាស់ គួរឲ្យខ្លាច! "

" អាយ....អាបងដុងគួត ( ឆ្កួត ) ចាំមើល នីង នីង ទៅប្រាប់ប៉ាៗហើយ! "

នីង នីង រត់មកវិញទាំងមុខខឹង បានពាក់កណ្ដាលផ្លូវ នាងតូចក៏បានយកនំនោះមកញ៉ាំខ្ទេចគ្មានសល់។ ខំយកមកតាំពីឆ្ងាយ ឥឡូវគេមិនទទួលមានតែញ៉ាំខ្លួនឯង។

     នីង នីង ដើរចូលទៅក្នុងបន្ទប់របស់ ជីមីន ទាំងមុខស្អុយ។ នាងតូចចូលទៅឱបម៉ាក់ៗរបស់គេ រួចនិយាយឡើងថា៖

     " ម៉ាក់! បងដុង អត់លេងចូលអូនទេ! "

     " នេះដុងយ៉ុង ហ៊ានមិនលេងចូលកូនផង! "

     " ហ៊ឹម! ធ្វើម៉េចទៅម៉ាក់ ទើបបងដុងយ៉ុង លេងចូលកូនវិញ? "

    " ម៉ាក់មានវិធី! "

  // ពេលល្ងាច //

យ៉ុង បានរៀបចំកម្មវិធីជប់លៀងទទួល ជុងគុក និងគ្រួសារ ដោយមានរៀបចំម្ហូបអាហារ និងកន្លែងដល់ស្រស់ស្អាតថែមទៀតផង។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Место, где живут истории. Откройте их для себя