ep 21 ( អូនមីន ក្បាលរឹង 😆 )

1.7K 137 9
                                    

#រឿងប្ដីចាស់
#ភាគទី២១

     ក្រុមគ្រូពេទ្យបានពិនិត្យពោះរបស់ ជីមីន ដោយយកចិត្តទុកដាក់បំផុត ហើយក៏បានឃើញពីភាពខុសប្រក្រតីផងដែរ។  ក្រុមគ្រូពេទ្យបានឆ្លុះអេកូមើលឲ្យកាន់តែច្បាស់ ក៏បង្ហាញដូចនូវអ្វីដែលគាត់បានពិនិត្យឃើញដូចគ្នា។

      ចំហាយក្ដៅរបស់ម្ទេស កំពុងតែចូលទៅរំលាយដុំឈាមដែលមាននៅក្នុងថង់បង្កកំណើតកូនរបស់ ជីមីន ទើបបណ្ដាលឲ្យគេចុកពោះខ្លាំងបែបនេះ រួមទាំងមាន ឈាម បានហូរមកដូចគ្នា។

   ក្រុមគ្រូពេទ្យកាន់តែញាប់ដៃ ញាប់ជើង ក្នុងការជួយសង្គ្រោះជីវិតរបស់ ជីមីន និងកូន ឲ្យរួចផុតពីគ្រោះថ្នាក់មួយនេះ។

       ចំណែកឯអ្នកជាស្វាមីវិញ ក៏បានអង្គុយក្បែរភរិយា សឹងតែមិនហ៊ានដកដង្ហើម។

    ជាលើកទីមួយហើយ ដែលបុរសមានវ័យហាសិបឆ្នាំទៅហើយ បែរជាត្រូវមកអង្គុយយំ អាណិតប្រពន្ធកូន នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់បែបនេះ។

       គ្រូពេទ្យខំជួយដោយក្ដីរំភើប ព្រោះគាត់បានមើលឃើញពី ទំហនៃសេចក្ដីស្រលាញ់របស់ ជុងគុក។

     " លោកជុង! ពួកយើងបានពិនិត្យសុខភាពភរិយាលោករួចហើយ! មានសុវត្ថិភាពទាំងម៉ាក់ និងកូន! "

    គ្រាន់តែបានឮពាក្យសម្ដីរបស់គ្រូពេទ្យភ្លាម ជុងគុក ក៏មានអារម្មណ៍ថា សប្បាយចិត្តមកវិញ។

      ក្រុមគ្រូពេទ្យ ក៏បានសម្អាតខ្លួន និងផ្លាស់ ជីមីន ចេញមកបន្ទប់ធម្មតាវិញ។ ដោយសារការបាត់បង់ឈាម និងអស់កម្លាំងដោយសារចុកពោះមកឃាយូរ ទើបធ្វើឲ្យ ជីមីន គេងលង់លក់។

       ជុងគុក បានខលទៅ យ៉ុង ឲ្យយកសម្លៀកបំពាក់ និងអាហារខ្លះមកឲ្យគេផងដែរ។ គេមិនបានចេញទៅណាឆ្ងាយអំពី ជីមីន នោះឡើយ គឺនៅអង្គុយកាន់ដៃរបស់រាងតូចដ៏ដែរ។ គេបានយកដៃរបស់គេម្ខាងទៀត មកដាក់លើពោះរបស់ ជីមីន អង្អែលថ្នមៗ រួចហើយនិយាយឡើងថា៖

     " ចាប់ពីពេលនេះទៅ បងនឹងប្រយ័ត្នគ្រប់យ៉ាង មិនឲ្យធ្វេសប្រហែសទៀតនោះទេ! បងក៏មិនទុកអូនឲ្យនៅម្នាក់ឯងទៀតដែរ! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now