ep 16 ( អូនមីនត្រូវតែឈ្នះ )

1.4K 116 4
                                    

#រឿងប្ដីចាស់
#ភាគទី១៦

      ជីណា បានដើរចេញទៅបន្ទប់អាហារទាំងមុខស្អុយ ព្រោះនាងកំពុងតែខឹងនឹង ជីមីន ឡើងជិតចេញផ្សែងតាមស្លឹកត្រចៀកទៅហើយ។ មិនគួរណានាងមកយឺតជាង ជីមីន បែបនេះសោះ កុំអីនាងទេដែលបានធ្វើរឿងនោះជាមួយ ជុងគុក មិនបាត់ទៅហើយ។ គិតទៅគួរឲ្ឈឺចាប់ណាស់ ហើយក៏បាក់មុខមិនស្ទើរដែរ ដែលទៅចួបរឿងបែបហ្នឹងនោះ។

     // ជីមីន និងជុងគុក //

     ជុងគុក អង្គុយមើល ជីមីន ទាំងហួសចិត្ត មិននឹកស្មានថា គេ​ស្វាគមន៍បងស្រីរបស់គេ ដោយវិធីបែបនេះសោះ។ វាពិតជារឿងឆ្គួតឡប់ណាស់ ដែលឲ្យនាងមកឃើញសភាពប្ដីប្រពន្ធរបស់គេ ក្នុងសភាពបែបនោះ។ បើតាមគេស្មានច្បាស់ជា ភរិយាគេប្រចណ្ឌទៀតហើយ បានលេងឈុតធំយ៉ាងនេះ ដាក់បងស្រីបង្កើតរបស់ខ្លួនបែបនេះ។

     ជុងគុក រើសខោមកស្លៀកវិញ ហើយក៏និយាយទៅកាន់ ជីមីន ដែលកំពុងតែបិទឡេវអាវនោះថា៖

   " អូនធ្វើឆ្គួតស្អីមុននេះហា៎? "

   គេនិយាយដោយប្រើសំឡេងកាច ដើម្បីកុំឲ្យ ជីមីន បានចិត្តទៅថ្ងៃក្រោយទៀត។

   " ធ្វើអី? អូនមិនដឹងអីផង! "

  គេញាក់ស្មាដាក់ ជុងគុក រួចក៏ងើបឡើងបម្រុងនឹងដើរចេញទៅហើយ តែត្រូវ ជុងគុក ចាប់ឲ្យអង្គុយលើភ្លៅរបស់គេវិញ។ ជុងគុក ចង់តែចាប់ ជីមីន វ៉ៃគូទទេ ព្រោះគេនៅឌឺឲ្យនាយទៀត ទាំងមុននេះទាញគេមកសម្ដែងជាមួយឡើងសម។

      " អូនគិតថាបងនេះល្ងងមែនទេហា៎? អូនប្រាប់ភ្លាម ហេតុអ្វីក៏ធ្វើបែបនេះហា៎? "

    ជុងគុក និយាយដោយសំឡេងមុតជាងមុនទៅទៀត ធ្វើឲ្យរាងតូចខឹងគេ ដែលហ៊ានដំឡើងសំឡេងដាក់គេបែបនេះ។
 
     ដោយខឹងស្វាមីខ្លាំងពេក ជីមីន ក៏យំចេញមកហើយ និយាយទីកាន់ស្វាមីទាំងទឹកភ្នែកថា៖

      " ហ៊ឹក ហ៊ឹក គ្រាន់តែធ្វើដើម្បីការពារប្ដីខ្លួនឯងសោះ ក៏ខុសដែរមែនទេ? ហ៊ឹក ហ៊ឹក ប្ដីអីអត់ស្រលាញ់ប្រពន្ធអ៊ីចឹង! និយាយសំឡេងខ្លាំងៗដាក់គេ បើកភ្នែកធំៗ ហ៊ឹក ហ៊ឹក ចង់ប្រើហិង្សាដាក់ប្រពន្ធកម្សត់នេះណាស់មែនទេ? ហ៊ឹក ហ៊ឹក មានប្ដីដូចមិនមាន! "

       ជុងគុក គាំងនិយាយលែងចេញតែម្ដង នេះគេមិនទាន់បានធ្វើអីឯណា គ្រាន់តែសួរពីរសំណួរសោះ ដល់ថ្នាក់យំរៀបរាប់ ថាគេមិនស្រលាញ់ផង។

      " ឈប់យំទៅណា៎! បងសូមទោស ដែលប្រើពាក្យធ្ងន់ៗដាក់អូន! បងឈប់សួរហើយ តោះទៅញ៉ាំអាហារពេលល្ងាចវិញណា៎! "

      " បាទ! ហ៊ឹក! បីទៅអូនផង! "

   ជុងគុក បានលើកបី ជីមីន ទៅបន្ទប់អាហារ ដែលមាន ជីណា កំពុងតែរង់ចាំនៅទីនោះផងដែរ។ ជីមីន ញញឹមដោយសារតែគេបានទទួលជ័យជំនះ ក្នុងល្បែងមួយនេះហើយ។

     មកដល់ ជីមីន ញញិមឌឺដាក់បងស្រីគេ ដែលព្យាយាមបំបែកគេ និងជុងគុក ដោយប្រើប្រាស់សម្រស់ និងដើមទ្រូងរបស់នាង ក្នុងការទាក់ចិត្តស្វាមីរបស់គេ។

      " សូមទោសណា៎បងស្រី ដែលទុកឲ្យបងរង់ចាំយូរបែបនេះ! "

     " មិនអីទេមីនៗ! លោកជុង អញ្ជើញអង្គុយ! "

    "  បងសម្លាញ់ហា៎! អូនចង់អង្គុយលើភ្លៅរបស់បង! "

   " មីន! "

   " ហ៊ឹក! ហ៊ឹក! "

   " ក៏បានៗ! "

   " នេះ មីនៗ ជាក្មេងពូកែងរបែបនេះផងឬ? បើដឹងអ៊ីចឹងបងមិនទុកឲ្យ មីនៗ នៅមើលថែលោកជុងទេ នាំតែពិបាកដល់លោក ជុង! "

    នាងបានឡេះនេះ ក៏និយាយឌឺឲ្យ ជីមីន ផាំងៗតែម្ដង។ ជុងគុក មិនបានសប្បាយចិត្តជាមួយពាក្យសម្ដីរបស់នាងនោះទេ គេក៏បានតបទៅនាងវិញថា៖

     " ភរិយាខ្ញុំគេគួរឲ្យស្រលាញ់ណាស់! គេមិនបាននាំទុក្ខលំបាកអ្វីដល់ខ្ញុំនោះទេ ថែមទាំងមិនបាន​បំបាក់មុខរបស់ខ្ញុំនៅថ្ងៃរៀបការទៀត! "

     ពាក្យប៉ុន្មានម៉ាតនេះ របស់ ជុងគុក ធ្វើឲ្យនាងនិយាយលែងចេញតែម្ដង ព្រោះចំៗចំណុចរបស់នាងពេក។

     ពួកគេក៏ចាប់ផ្ដើមញ៉ាំអាហារដោយ ជីណា ត្រូវទ្រាំមើលសកម្មភាពផ្អែមល្ហែមរបស់ ជុងគុក និងជីមីន។

__________

#យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now