ep 14 ( ការវិលវិញរបស់បងស្រី )

1.4K 123 5
                                    

#រឿងប្ដីចាស់
#ភាគទី១៤

   ជីមីន ដើរចេញពីបន្ទប់ទឹក ក៏បានប្រទះភ្នែកឃើញស្វាមី កំពុងតែមើលទូរសព្ទទាំងញញិមពព្រាយ ធ្វើឲ្យគេមានចិត្តសង្ស័យទៅលើតាចាស់របស់គេ។ បើជារឿងការងារ មិនសមមើលហើយញញិមបែបហ្នឹងទេ មានតែមនុស្សស្រីឆាតមកហើយ ទើបញញិមស្រស់បែបនេះ។ គេមិនឈរគិតយូរក៏ដើរទៅរកស្វាមីទាំងក្ដៅ ដូចបាយពុះ។

    " មើលស្អីហ្នឹងហា៎ បានញញិមស្រស់ម្លេះលោកប្ដី? "

   " គឺ...គឺបងមើល...រឿងជប៉ុន! "

  " អូនទុកពេលឲ្យមួយនាទី ដើម្បីឲ្យបងតានិយាយការពិតឥឡូវនេះ! "

   ជីមីន និយាយមួយៗ ច្បាស់ៗ ទៅកាន់ស្វាមី ដែលអឹមអៀនដូចជាមានអីលាក់លៀមជាមួយគេ។ អ៊ីចឹងហើយ ទើបធ្វើឲ្យគេកាន់តែមិនជឿ នូវអ្វីដែល ជុងគុក និយាយចេញមក។

  " គឺ...! អួយ...! "

   គេមិនទាន់បាននិយាយបកស្រាយប្រាប់ផង រាងតូចក៏ឱនបឺតមាត់របស់គេ ហើយប្រឡំខាំអណ្តាតគេ ឡើងចង់ដាច់ទៅហើយ។ ជុងគុក ឈឺឡើងចង់យំទៅហើយ អណ្តាតរបស់គេថែមទាំងមានឈាមចេញមកទៀត មិនដឹងថាស្អែកញ៉ាំអីបានឬអត់ទេ?

    " និយាយប្រាប់ មីនៗ ឲ្យត្រង់ភ្លាមតាចាស់!!! "

   " អួយៗៗៗ...ខាំបងផង មួលបងផង តិចងាប់ប្ដីទៅ? បងមិនបានកុហកអូនទេ! បងមើលពិតមែនណា៎! នេះ! បើអូនមិនជឿ យកទៅមើលទៅ! "

    ជីមីន ទទួលយកទូរសព្ទពីដៃរបស់ ជុងគុក ទាំងមុខក្រញូវ ដោយសារតែខឹងគេពេក។ ជីមីន បើកភ្នែកធំៗ ព្រោះជារឿងប្រភេទនោះពិតមែន។ នេះស្វាមីរបស់គេ មើលរឿងអស់នេះពិតមែន។ ( ខ្ញុំឮតែគេថា មិនដឹងរឿងហ្នឹងវាម៉េចទេ )

     " ចាស់ហើយ មិនគិតសូត្រធម៌អាអីទេ! បែរជាមើលរឿងអត់ប្រយោជន៍បែបនេះទៅកើត! "

    " សូត្យធម៌យ៉ាងម៉េច? បងមើលដើម្បីកូនរបស់ពួកយើងទេ! "

    " មើលដើម្បីកូន? "

   " ហ៊ឹម...! ចង់សាកអត់? "

  " សាកឆ្គួតស្អី ? "

  " បិទភ្លើងទៅដឹងហើយ! "

  " អាយ...អាតាល្មោភ! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Donde viven las historias. Descúbrelo ahora