ep 25 ( ជយោ! ខ្ញុំអត់ចាញ់កូនទេ! )

1.3K 116 1
                                    

#រឿងប្ដីចាស់
#ភាគទី25

      ជុងគុក មិនបានបញ្ឈប់ត្រឹមពីរទឹកនោះទេ តែគេឈ្លៀតធ្វើរហូតដល់អស់ចិត្ត ដល់ថ្នាក់ ជីមីន ងើបលែងរួចតែម្ដង។ នាយបានសម្អាតកន្លែងគេង និងយកប្រពន្ធទៅងូតទឹក និង​បញ្ចុកអាហារពេលល្ងាចឲ្យ ជីមីន ដែលគ្មានកម្លាំងក្នុងខ្លួន។

     " អូនញ៉ាំឆ្ងាញ់ទេ? "

     " មីន ញ៉ាំឆ្ងាញ់តិចៗទេ តែបើបានទឹកផ្លែស្រស់ ប្រហែលឆ្ងាញ់ជាងស៊ុបនេះ! "

     " អ៊ីចឹងចាំបងឲ្យគេធ្វើឲ្យអូនញ៉ាំទៀត! "

     " ហ៊ឹម! "

    ជុងគុក ក៏បានខលទៅជំនិតថ្មីរបស់គេ ឲ្យមេផ្ទះរៀបចំធ្វើទឹកផ្លែឈើឲ្យ ជីមីន បន្ថែមទៀត។ ជុងគុក បន្តបញ្ចុក ជីមីន តិចៗទៀត ពេលនោះ ទូរសព្ទរបស់គេក៏បានរោទន៍ឡើងមក។ នាយក៏បានលើកទូរសព្ទយកមកនិយាយឡើងថា៖

    " យ៉ាងម៉េចហើយ យ៉ុង ? "

   " ដំណើរការល្អណាស់ចៅហ្វាយ! ខ្ញុំ បាននាំភរិយារបស់ខ្ញុំដើរលេងសប្បាយណាស់! "

    " យី! បានដើរលេងខលមកអួតយើងឯងនេះ តិចរវល់តែស្វីតភ្លេចការងារអស់ទៅ! "

    " មិនភ្លេចទេទាន! ពីរថ្ងៃទៀត ចាប់ផ្ដើមសាងសងហើយទាន! "

    " ល្អណាស់! ធ្វើរួចពេលណា ចាំនាំ មីនៗ ទៅលេង! "

   " បាទ ចៅហ្វាយ ជម្រាបលាសិនហើយណាចៅហ្វាយ! ខ្ញុំប្រញាប់ទៅញ៉ាំបាយជាមួយប្រពន្ធ!

   " ហ៊ឹម! "

  ទូរសព្ទក៏បានកាត់ផ្ដាច់ ជីមីន ធ្វើភ្នែកម៉ក់ៗដាក់ ជុងគុក ធ្វើឲ្យនាយឆ្ងល់ក៏សួរទៅកាន់ រាងតូចថា៖

   " អូនកើតអីមែនទេ? "

   " អូនមិនកើតអីទេ គ្រាន់តែច្រណែនបងស្រី ដែលមានប្ដីល្អដូចបងយ៉ុងហ្នឹងណា៎! លុយក៏បងយ៉ុងមាន ថែមទាំងពូកែ ហើយមើលថែបងស្រីបានល្អទៀត! ហើយ....! "

     ជុងគុក ស្ដាប់ ជីមីន រៀបរាប់ទាំងហួសចិត្ត នេះគេមានប៉ុណ្ណឹងហើយ នៅចាញ់ យ៉ុង ដែលជាកូនចៅរបស់គេទៀតមែនទេ?

       " អូនច្រណែនបងស្រីអូន? "

      " អូ!!! អូន​ភ្លេចខ្លួន! "

    ជីមីន យកដៃខ្ទប់មាត់ខ្លួនឯង ព្រោះមុននេះគេនិយាយទាំងភ្លេចខ្លួនថា មានប្ដី ជាអ្នកមាន ថែមទាំងចិត្តល្អទៀត។

     " អូនមីនហា៎ បងចាស់ហើយ កុំ​ឧស្សាហ៍ធ្វើឲ្យបងភ័យពេកអីណា៎! "

     " សឺត អូនមីន សូមទោសណា៎! សឺត ក្រអូបណាស់បងតារបស់អូន! "

       ជុងគុក ញញឹមពព្រាយពេលបានឭប្រពន្ធនិយាយបែបនេះ គេក៏បន្តបញ្ចុកអាហារទៀត។ បន្តិចក្រោយមកមេផ្ទះក៏យកទឹកផ្លែឈើមក ជីមីន ញ៉ាំទឹកនោះជិតអស់។

    ក្រោយពីប្រពន្ធញ៉ាំរួច ទើបគេញ៉ាំខ្លួនឯងម្ដង ញ៉ាំបាយបណ្ដើរញញឹមដាក់ ជីមីន បណ្ដើរ។

     ក្រោយពីញ៉ាំរួច មេផ្ទះសម្អាតរួចហើយ ជុងគុក បាននាំ ជីមីន មកមើលសម្ភារៈរបស់កូន រួមទាំងរបស់គេផងដែរ។ ក្នុងបន្ទាប់ធំ ដែលអាចចេញចូលតាមបន្ទាប់គេងរបស់គេបាន វាប្រៀបដូចជាបន្ទាប់ដាក់ខោលអាវក្នុងបន្ទប់គេងគេអ៊ីចឹង។

    នៅក្នុងនោះសុទ្ធតែសម្លៀកបំពាក់របស់កូនក្មេង និងរ៉ូបរបស់ ជីមីន ទាំងអស់។

    " wow ! នេះសុទ្ធសឹងតែរបស់កូនយើងមែនទេ? ស្អាតៗណាស់! "

    " ហ៊ឹម! បងត្រៀមអស់ហើយ នេះជាសម្លៀកបំពាក់ ហើយនៅមានពីរបន្ទប់ទៀត ជារបស់លេងរបស់ពួកគេ! "

    " របស់ពួកគេ? "

     " ត្រូវហើយ បងមិនមែនយកមួយទេ! "

     " នរណាចង់បាន អ្នកហ្នឹងជាអ្នករ៉ាប់រងលាងគូទឲ្យកូន! "

     " បងមិនខ្លាចទេ ការងារប៉ុណ្ណឹងនោះ! "

     " ឲ្យតែពិត! "

   ពួកគេសើចដាក់គ្នា បែបឌឺដង ដោយសារតែ ជីមីន ដឹងថា ការដែលមានកូនច្រើននេះ គឺហត់ណាស់ ចាំមើលស្ចាមីគេ ទ្រាំមើលបានយូរប៉ុណ្ណាទៅ?

     //  ថ្ងៃថ្មី //

    " អួក អួក..! "

  សំឡេងក្អួតចង្អោរចេញមកពីក្នុង បន្ទប់ទឹកទាំងព្រឹកតែម្ដង។ សំឡេងនោះបានរំខាន ដល់ការគេងរបស់ ជីមីន ធ្វើឲ្យគេត្រូវភ្ញាក់ទាំងស្វាមីខ្លួនមិនចង់ភ្ញាក់។

     " នរណាក្អួតស្អីហ្នឹងហា៎ ខ្ញុំគេងមិនទាន់ឆ្អែតទេ! "

     គេងើបអង្គុយដៃរាវរក ជុងគុក តែមិនបានប៉ះនោះទេ ទើបគេបើកភ្នែករកមើលស្វាមី។ សំឡេងក្អួតនៅតែបន្លឺឡើង។

    " យី! សំឡេងនេះ ដូចសំឡេងស្វាមីរបស់យើង! ឬមួយ... បងតា ចាញ់កូនជនួសយើង! ហាស ហាស ហាស សប្បាយចិត្តណាស់ហា៎ ហាស ហាស បានឃើញប្ដីយើងចាញ់កូនហើយ! ជយោ ជយោ មីន អត់ចាញ់កូនទេ! "

  __________________

ចង់និយាយថា អាណិតបងតាណាស់ ។

#យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now