EP 7 ( ស្រវឹងស្រា )

1.7K 140 1
                                    

#រឿងប្ដីចាស់
#ភាគទី7

   ព្រះអាទិទ្យចាប់ផ្ដើមលិចចុះម្ដងបន្តិចៗ បន្សល់នូវពន្លឺរបស់ព្រះអាទិត្យដែលចាំងមកលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។ ជីមីន សុំស្វាមីឲ្យថតរូបឲ្យខ្លួន ជាមួយពន្លីនោះ ហើយពួកគេក៏បានថតជាមួយគ្នាជាច្រើនសន្លឹកផងដែរ ។ គ្រប់សន្លឹករូបថតសុទ្ធតែស្តាយ ទាក់ទាញ និងគួរឲ្យស្រលាញ់ទាំងអស់។

     ជុងគុក អូសមើលរូបថតទាំងនោះទាំងញញិម ព្រោះតែភរិយារបស់គេស្អាតគ្រប់ជ្រុងនៅក្នុងរូបទាំងនោះ តែបើនៅខាងក្រៅវិញក៏មិនធម្មតាដែរ។  គិតទៅគេមានសំណាងណាស់ដែលបាន ភរិយាវ័យក្មេងស្រស់ស្អាត ដូចជា ជីមីន។

    " បងសម្លាញ់ហា៎! ពួកយើងចូលវិញទៅណា ថ្ងៃលិចបាត់ហើយ! "

    " តាមចិត្តអូនចុះ! "

   និយាយរួចពួកគេក៏នាំគ្នាចូលមកខាងក្នុងបន្ទប់វិញ ជីមីន ក៏មានអារម្មណ៍ថាឃ្លាន។

   " ប្ដីសម្លាញ់ហា៎! អូនឃ្លានហើយបាទ! "

  " ចាំបងខលកុម្ម៉ងអាហារឲ្យអូន! "

   ជុងគុក ខលកុម្ម៉ងអាហារ ដែលភរិយាវ័យក្មេងរបស់គេចូលចិត្ត។

    បុគ្គលិកបានរៀបចំ នៅរានហាលខាងក្រៅ ពួកគេក៏បានរៀបចំបន្ថែមនូវភ្លើងពណ៌ចម្រុះ បូករួមជាមួយនឹងខ្យល់ត្រជាក់ៗទៀតនោះ ពិតជាធ្វើឲ្យបរិយាកាសទាំងមូលកាន់តែរ៉ូមែនទិក។

    ជីមីន មើលទៅមុខម្ហូប ដែលត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយនឹងក្លិនដ៏ឈ្ងុយ ធ្វើឲ្យ ជីមីន ដែលមានមាឌតូចល្អិតនោះ ញ៉ាំយកៗ ដោយមិនខ្មាសស្វាមីអីបន្តិច។

     នៅក្នុងចិត្តរបស់ ជុងគុក បានគិតថា ពួកគេនឹងញ៉ាំម្ដងមួយម្ដងមួយ ហើយបង្កើតបានជាទិដ្ឋភាពរ៉ូមែនទិចបែបគូស្នេហ៍ថ្មីថ្មោង ប៉ុន្តែវាបែរជាផ្ទុយទាំងស្រុងទៅនឹងអ្វីដែលគេបានគិត ព្រោះតែភរិយាវ័យក្មេងរបស់គេ កាយញាត់ៗ ថ្ពាល់ទាំងសងខាងរបស់ ជីមីន ឡើងប៉ោងដោយសារតែមានម្ហូបអាហារពេញមាត់របស់គេ ។

      " អូនសម្លាញ់ហា៎ ញ៉ាំតាមសម្រួលទៅណា ព្រោះម្ហូបគេនៅច្រើនទៀតណាស់! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now