ep 22 ( មីន! អូនកាន់តែកាចហើយ )

1.4K 118 3
                                    

#រឿងប្ដីចាស់
#ភាគទី២២

     ជុងគុក បានបញ្ចុះអាហារថ្ងៃត្រង់ដល់ ជីមីន រហូតដល់អស់ពីចាន ទោះបីជា ជីមីន ថាឈប់ញ៉ាំហើយក៏ដោយ គេនៅតែបញ្ចុះដល់អស់តាមបញ្ចាគ្រូពេទ្យ។ ក្រោយពីញ៉ាំរួច ជុងគុក ក៏បានរៀបចំទុកដាក់។

     អ្នកគ្រូពេទ្យស្រស់ស្អាត ជេហ៊ី បានចូលមកជាមួយ ថ្នាំនៅក្នុងថាសយកមកជូន ជីមីន តាមបញ្ជាគ្រូពេទ្យធំ។ នាងបានឃើញរូបរាងដ៏សង្ហារបស់ ជុងគុក ហើយធ្វើឲ្យបាក់ចិត្តទៅលើគេភ្លាត់ ទោះបីជាគេចាស់ហើយក៏ដោយ ក៏មើលទៅទាក់ទាញភ្នែករបស់នាងដែរ។

     នាងឈរភ្លឹកមួយភ្លែត ទើបដឹងខ្លួនមកវិញ រួចដើរសំដៅទៅរក ជីមីន ដែលបើកភ្នែកសម្លក់មកលើរូបរាង។ នាងមិនបានខ្វល់នោះទេ ក៏ចាក់ទឹកមួយកែវ និងហុចថ្នាំទៅឱ្យ ជីមីន ដោយបែរគូទរបស់នាង ទៅកាន់រាងក្រាស។

     នាងសង្ឃឹមថា ការធ្វើបែបនេះនឹងធ្វើឲ្យ បុរសសង្ហារូបនេះ មើលមកនាង ហើយចាប់អារម្មណ៍នាងច្រើនជាងមុន។ ប៉ុន្តែផ្ទុយទៅវិញ ជុងគុក មិនបានមើលនាងនោះទេ គេបែរជាងាកមុខចេញ ព្រោះគេដឹងមុនទៅហើយថា បើគេមើលនាងនោះ ប្រាកដជាត្រូវរបស់ភរិយារបស់គេមិនខានឡើយ។

     ជីមីន មើលដឹងពីល្បិចរបស់នាង ធ្វើឲ្យដើមទ្រូងរបស់គេក្ដៅឆេះឆួលតែម្ដង។ ជីមីន ទទួលថ្នាំ និងទឹកពីដៃរបស់នាង យកមកលេប បន្ទាប់ពីលេបរួចគេក៏បាននិយាយទៅកាន់នាងថា ៖

     "  អ្នកគ្រូពេទ្យ! មកមើលថែតែខ្ញុំម្នាក់បានហើយ មិនបាច់ឲ្យភ្នែកប្ដីខ្ញុំទេ! គាត់ចាស់ហើយ លើកលែងខ្លះទៅ អាណិតកូនតូចៗនៅក្នុងពោះខ្ញុំផង គេមិនចង់បានប៉ាៗជាប្រុសព្រានទេ! "
 
      ក្រោយពីឮសម្ដីរបស់ ជីមីន បែបនេះហើយ ធ្វើឲ្យ អ្នកគ្រូពេទ្យ ជេហ៊ី មានការអៀនខ្មាសជាខ្លាំង។ នាងក៏ការសម្រេចចិត្ត ទទួលយកកែវពីដៃរបស់ ជីមីន យ៉ាងលឿន ហើយឱនគោរពគេ  រួចចាកចេញពីក្នុងបន្ទប់យ៉ាងលឿន ដោយក្តីអាម៉ាស់ជាទីបំផុត។

     ជុងគុក ញញឹមហើយនិយាយទៅកាន់ ជីមីន ថា៖

   " អូននេះ! កាន់តែកាចហើយតាស៎! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now