ep 27 ( ប្រពន្ធកូនខ្ញុំកំសត់ណាស់ )

1.3K 113 9
                                    

#រឿងប្ដីចាស់
#ភាគទី២៧

   ពាក្យសម្ដីដែល ជីមីន និយាយចេញមកមុននេះ វាប៉ះទង្គិចដល់ផ្លូវចិត្ត ជុងគុក ជាខ្លាំង ព្រោះគេដឹងថា កូនរបស់គេនៅតូចណាស់ មិនអាចបញ្ជាឲ្យ ជីមីន ធ្វើតាមចិត្តគេបានទេ។ ជុងគុក ក៏រកនឹកវិធីធ្វើបាប ជីមីន កុំឲ្យខូចទៀត។

     " កូនអ្នកចង់មើលមែនទេអូនមីន? "

     " បាទ! កូនអ្នកចង់មើលប្រុសស្អាត អូនមិនទៅចង់មើលស្អីទេ....! មើលតែបងមួយហ្នឹង សប្បាយភ្នែកសឹងអី! "

     ជីមីន ធ្វើដូចគ្មានរឿងអីកើតឡើងអ៊ីចឹង ធ្វើឲ្យ ជុងគុក ខ្នាញ់គេកាន់តែខ្លាំងសឹងតែថា ចាប់ ជីមីន ញ៉ាំឲ្យខ្ទេចទេ។ ជាពិសេសការលេងទឹកមុខហ្នឹង ធ្វើឲ្យគេចិត្តទន់ជាមួយគ្រប់ពេល។

    " អ៊ីចឹងបងគួរតែប្រដៅកូនរបស់ពួកយើងចេញខ្លះហើយទើបបាន! "

     " បង..បងប្រដៅកូនយ៉ាងម៉េចទៅ បើកូនតូចញិបហ្នឹង? "

     " គឺ...ធ្វើបាបគេ កុំឲ្យគេងបានយូរទៀតនោះអី! "

    " បងចង់និយាយពីអី? "

    " គឺអូនខូចបែបនេះ ដោយសារតែកូន អ៊ីចឹងហើយត្រូវទទួលទោសទាំងម៉ាក់និងកូន! "

     " អាត្រង់នេះយល់ហើយ! ចុះអារឿងមិនបានគេងនោះ ម៉េចវិញ ខ្មីន អត់យល់ទេ? "

    " គឺបងនឹងយកពីអូនមួយថ្ងៃបីទឹក! "

    " អ៊ីចឹងទៅផ្ទះឥឡូវហ្មងទៅ មីនឲ្យប្រាំទឹក! "

    "  មីន....! "

    ជីមីន ចូលទៅក្នុងឡាន រួចបញ្ចេញទឹកមុខសិចស៊ីដាក់ ជុងគុក ថែមទាំងប្រឡេះ​ឡេវអាវរបស់គេទៀត។ ជុងគុក វិញឡើងស្លរឈាមតែម្ដង ពេលបានឃើញបែបនេះ។ គេនិយាយឲ្យ ជីមីន ខ្លាច តែនេះបែរជាត្រូវ ជីមីន ក្មេងជើងល្អនេះឌឺដាក់គេទៅវិញ។

    " ចន ជុងគុក កម្មឯងទេ!  ប្រពន្ធរបស់ឯង! ឯងជាអ្នករើស ឯងត្រូវតែទ្រាំ! ត្រូវទន្ទិញថា អូនមីនបងល្អណាស់! គេធ្វើអ៊ីចឹងទៅគួរឲ្យស្រលាញ់ណាស់! "

    ជុងគុក ចូលក្នុងឡាន រួចចេញទៅភូមិគ្រឹះវិញយ៉ាងលឿន។ នៅតាមផ្លូវត្រូវ ជីមីន អុកឡុកឡើងវិលមុនរហូតដល់ផ្ទះ។

    ជុងគុក មិនបានដាក់ទោសអ្វី ជីមីន នោះទេ ព្រោះតែគេពូកែរកឡេះយករួចខ្លួនណាស់ ជុងគុក មិនអាចធ្វើបាបគេបាននោះទេ។

      ក្រោយមក ជីមីន បានចាញ់កូនដំបូងរបស់ពួកគេ ដោយទាមទារឲ្យ ជុងគុក នៅក្បែរខ្លួន គ្រប់ពេលវេលា។ ជុងគុក បានយល់ពីទុកលំបាកនេះ គេក៏តាមចិត្ត ជីមីន គ្រប់យ៉ាង។

     អ្នកខ្លះបានគិតថា ជីមីន រំអួយ ប៉ុន្តែអ្នកមិនបានគិតដល់ចំណុចមួយនោះទេ ថាគេជាមនុស្សប្រុស ហើយត្រូវផ្លាស់ខ្លួនឯងមករៀបការមានស្វាមី និងត្រូវពរពោះកូនទៀត វាជារឿងខុសពីធម្មតាណាស់សម្រាប់ក្មេងប្រុស ដែលនៅក្មេងដូចជារូបគេ។ ដូច្នេះហើយទើបបានជាគេ ត្រូវការក្ដីស្រលាញ់ និងភាពថ្នាក់ថ្នមពីស្វាមី។

     // 6 ឆ្នាំកន្លងផុតទៅ //

    ជុងគុក ចុះពីឡានយ៉ាងលឿនប្រញាប់ទៅមើលភរិយា និងកូនៗសំណព្វចិត្ត។ ឲ្យតែពេលមកពីធ្វើការវិញ រឿងមុនគេដែលគេតែងតែធ្វើនោះគឺ ថើបកូន និងប្រពន្ធឲ្យបាត់នឹក។

      ជុងគុក បើកទ្វារបន្ទប់លេងរបស់កូនៗ ហើយក៏បើកភ្នែកធំៗ រួចនិយាយទៅកាន់ភរិយាដែលកំពុងតែ កាន់ខ្នើយប្រុងនឹងបោះឡើងទៅលើថា៖

   " ចន ជីមីនហា៎! បងឲ្យអូនមើលកូនលើកណា៎ ក៏បន្ទប់រញ៉េរញ៉ៃដែរ! កូនតែបីសោះ! "

   " ចុះបើអូនដេញវ៉ៃគ្នាជាមួយកូន មិនឲ្យរញ៉េរញ៉ៃយ៉ាងម៉េចហា៎! បងឯងគ្រាន់តែរៀបវិញសោះហ្នឹងក៏រអ៊ូរដែរ! អូនអ្នកពង្រាយនេះ ហត់ចង់ងាប់មិននិយាយអីមួយម៉ាត់ផង! បងមើលញើសអូនមើល! "

    " អូនហត់ណាស់ហ៎? បងមិននិយាយថាម៉េចទៀតទេ អូនគិតទៅមើល គ្រាន់តែម៉ែដោះសុំឈប់ជិតមួយរយនាក់ទៅហើយ! ដល់ថ្នាក់បងប្រកាសរកតាមទូរទស្សន៍ហើយ នៅតែគ្មាននរណាមកធ្វើការជាមួយទៀត! "

   " អូនខុសមែនទេ? ហ៊ឹក ហ៊ឹក អូនគ្រាន់តែលេងជាមួយកូនហ្នឹង!  ចាំអូនរៀបវិញក៏បានដែរ!  ហ៊ឹក ហ៊ឹក ហ៊ឹក! "

  
   " អាប៉ា! ធ្វើបាបម៉ាក់ៗអូនទៀតហើយ! ហិ ហិ ហិ ហិ ! "

   " ម៉ាក់! ហិ ហិ ហិ ! "
 
   " ង៉ា ង៉ា ង៉ា ង៉ា ! "

  កូនទាំងបីក៏បានយំព្រមគ្នា រួមទាំងកូនពៅដែលមានអាយុទើបមួយឆ្នាំនោះ ថែមទាំងរត់មកឱប ជីមីន ព្រមគ្នា ព្រោះតែអាណិតម៉ាក់ៗរបស់គេ ដែលត្រូវប៉ាៗស្ដីឲ្យមុន។

    " ជីវិតអើយជីវិត ពិតជាកំសត់ណាស់ប្រពន្ធកូនខ្ញុំ! "
  __________

🤣🤣🤣

# យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Onde histórias criam vida. Descubra agora