ep 23 ( លួចមើលអាយផេតបងតា )

1.3K 108 4
                                    

#រឿងប្ដីចាស់
#ភាគទី២៣

       ជុងគុក ជូត​ទឹកភ្នែកឲ្យ ជីមីន រួចទាញគេមកឱប ថែមទាំងអង្អែលក្បាលរបស់រាងតូចថ្នមៗ។ ជីមីន រុញដៃរបស់ ជុងគុក ចេញហើយនិយាយឡើងថា៖

    " យី! អូនមានកើតទុក្ខឯណា មិនបាច់មកឱបរឹតអីទេ! "

   ជីមីន ដោះដៃពីស្វាមី ហើយដើរមើលក្នុងបន្ទប់ធ្វើមិនដឹង ខុសពី ជុងគុក ដែលឈរហួសចិត្តនឹងភរិយារបស់គេជាខ្លាំង។ ពេលរំភើបពេក ក៏យំ គេជួយលួងក៏មិនបានទៀត គិតទៅអារម្មណ៍គេដូរលឿនជាងគ្រប់មីស៊ីលទៅទៀត។

    ជុងគុក មិនបានប្រកាន់ខឹងនិងអត្តចរឹករបស់ ជីមីន នោះទេ ព្រោះគេបានដឹងពីគ្រូពេទ្យមកថា អ្នក នផ្ទៃពោះប្ដូរអារម្មណ៍លឿនណាស់ ម្ដងក្ដៅ ម្ដងត្រជាក់។ មនុស្សដូចគេត្រូវតែរក្សាចិត្តឲ្យធ្ងន់បន្តិច ដើម្បីកុំឲ្យគ្រួសារមានការប៉ះទង្គិចពាក្យសម្ដី។

    ជុងគុក បានប្រាប់ ជីមីន ឲ្យអង្គុយចាំខ្លួននៅលើសាឡុង ព្រោះចូលទៅងូតទឹកបន្តិច។ ជីមីន ស្ដាប់តាម ជុងគុក ប៉ុន្តែគេអង្គុយស្ងៀមមិនបានប្រាំនាទីផង ក៏មានអារម្មណ៍អផ្សុក ក៏ដើរទៅយកអាយផេតរបស់ ជុងគុក មកបើកមើល ចូលទៅក្នុង YouTube  ដើម្បីមើលរឿង។
     នៅពេល ជីមីន បើកចូលមកដល់ក្នុងយូធូប គេក៏បានឃើញវីដេអូ រឿងអាសអាភាសជាច្រើនលោតមក ទើបធ្វើឲ្យគេ មានការឆ្ងល់ថា កន្លងមកតើស្វាមីរបស់គេ មើលអ្វីខ្លះ ទើបរឿងអស់នោះវលោតមកបែបនេះ?

      ជីមីន បានចុះទៅក្នុងប្រវត្តិនៃការស្វែងរករបស់ស្វាមី ហើយគេក៏ត្រូវភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងអ្វីដែលគេបានឃើញនោះ។ គេបានអូសចុះមកក្រោម ក៏បានឃើញពាក្យមួយប្រយោគ ដែល ជុងគុក ស្វែងរកកន្លងមកនោះ ធ្វើឲ្យគេខ្នាញ់នាយជាខ្លាំង  ដែលមានន័យថា ( របៀបធ្វើឲ្យមនុស្សប្រុសមានផ្ទៃពោះ ) ឃើញបែបនោះហើយ ជីមីន ក៏លាន់មាត់ថា៖

     " អ៊ីចឹងសោះ បានសុំយើងធ្វើរហូតដល់ប៉ោងពោះ តាកញ្ចាស់នេះ មករៀនក្បាច់គុនពីនេះសោះ! ចាំមើល មីកាមីន សងសឹងហា៎! "

     មិនចាំយូរ ជីមីន ក៏បានចុចមើលពីវិធីសាស្ត្រ នៅក្នុងនោះ។  គេក៏បានឃើញថា ស្វាមីរបស់គេពិតជាបានអនុវត្តតាម វីដេអូនោះមែន។  ចប់មួយចូលមួយ បន្ទាប់ពីមើលអស់ជាជាច្រើនវិឌីអូមក ជីមីន ក៏មានអារម្មណ៍មិនសូវស្រួល គេបិទអាយផេត ដើរមកចាំ ជុងគុក នៅមាត់ទ្វារបន្ទប់ទឹក។

        ជុងគុក បើកទ្វារចេញមក ដោយមានតែកន្សែងជាប់ចង្កេះរបស់គេ វាកាន់តែដុតអារម្មណ៍ ជីមីន ឲ្យកាន់តែក្ដៅថែមមួយកម្រិតទៀត។ ជុងគុក ចាប់ផ្ដើមភ័យជាមួយក្រសែភ្នែករបស់ ជីមីន ហើយព្រោះគេមើលមកនាយ ដូចជាចង់ចាប់នាយយកទៅស៊ីទាំងរស់អ៊ីចឹង។

    " មីនហា៎! អូនកើតអីទៀតហើយហា៎? "

   " លើកមីនពរភ្លាម!!! "

     ជុងគុក សម្លឹងរកមើលភរិយាជើងល្អរបស់គេទាងឆ្ងល់ មិនដឹងថាលើកនេះ ជីមីន លេងក្បាច់ស្អីជាមួយគេទៀតនោះទេ មើលតែមុខក៏គួរឲ្យខ្លាចដែរ ។

    ជុងគុក លើក ជីមីន មកពរជ្រក់គេវលើចង្កេះរបស់គេ ទាំងនៅមានចម្ងល់ដដែរ។

     " មីន! "

    " ថើបមីនមកណា៎បងតា! "

   " មីន! "

   " ដោះអាវមីនចេញផងទៅ! "

   " មីន! "

   " មីនចង់...ឲ្យបងតាថើប! "

  " មីន អូនកើតអី? "

   " មីន! មីន...មើលអានោះ! ក្បាច់គុនបងតាហ្នឹង! "

   " មីន!!! "

   " អឺស មីន! ពិបាកទ្រាំណាស់! "

   " បងចង់តែវ៉ៃអូនទេ! ក្មេងក្បាលខូចដូចអូននេះ! "

_________________

រឿងប្ដីប្រពន្ធគេ គេមិនសូវឲ្យយើងដឹងច្រើនទេ! ស្អែកចាំជួបគ្នាទៀតណា៎!

#យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Место, где живут истории. Откройте их для себя