ep 17 ( ខ្ញុំស្រលាញ់ប្រពន្ធខ្ញុំ! )

1.5K 131 5
                                    

#រឿងប្ដីចាស់
#ភាគទី១៧

// រំលងទៅពីរខែ //


ព្រឹកថ្ងៃថ្មី ជីណា បានបបួល ជីមីន ទៅលេងផ្សារទំនើប។ ជីមីន មិនចង់ទៅនោះទេ តែជីណា នៅតែបង្ខំគេ ដោយទើសទាល់ គេក៏សុខចិត្តទៅជាមួយ។

នៅអំឡុងពេល ជីមីន ចូលទៅបន្ទប់ទឹក ជីណា បានខលហៅមិត្តភក្ដិប្រុសរបស់ ជីមីន ម្នាក់ឲ្យមកផ្សារទំនើបនោះ។

ពេល ជីមីន ចេញមកវិញនោះ គេក៏បានចួបជាមួយ នឹងមិត្តរបស់គេ នៅមុខបន្ទប់ទឹក។ ជីមីន និងមិត្តរបស់គេ ក៏បានឱបគ្នា ដើម្បីបំបាត់ការនឹក។

ពួកគេក៏បានសំណេះសំណាលគ្នា ដោយស្នាមញញិម អស់រយៈពេលជាយូរ។ ជីមីន ក៏កាន់តែវិលមុខ គេក៏បានលាមិត្តរបស់គេ ដើម្បីទៅរកបងស្រីវិញ។

ជីមីន បានដើរមកដល់កន្លែងដើមវិញទាំងពិបាក ក្នុងចិត្តរំពឹងទុកថា បងស្រីនឹងឲ្យបងស្រីជូនទៅពេទ្យ។ ប៉ុន្តែពេលមកដល់ គ្មាន​វត្តមានរបស់គាត់នៅទីនោះទៀតទេ។

ទឹកភ្នែករបស់ ជីមីន ក៏ហូរចុះមក ដោយសារតែគេឆ្អែតចិត្ត រាល់ទង្វើដែលបងស្រីគេបានធ្វើមកលើរូបគេ។ ជីមីន ក៏បានចេញមកក្រៅខលហៅអ្នកបើកឡាន ប៉ុន្តែគេបានប្រាប់ ជីមីន ថា កំពុងតែបើឡានជូន ជីណា ទៅភូមិគ្រឹះវិញ បានពាក់កណ្ដាលផ្លូវទៅហើយ។

ជីមីន បានបិទទូរសព្ទ ហើយក៏ហៅតាក់ស៊ី ទៅមន្ទីរពេទ្យខ្លួនឯងតែម្ដងទៅ។ គេមិនចង់រំខាន ជុងគុក ឬយ៉ុងនោះទេ ព្រោះពួកគេរវល់ជាមួយគម្រោងថ្មីនោះណាស់។ ជុងគុក ក៏បានប្រាប់គេដែរ ថាថ្ងៃនេះប្រហែលជាត្រូវចុះ ទៅទីនោះផ្ទាល់ផងមិនដឹង។

// ពេលល្ងាច //


ជុងគុក ដើរចូលក្នុងផ្ទះដោយទឹកមុខស្អុយ ព្រោះតែគេខឹងនឹង ជីមីន។ ជីណា បានផ្ញើរូបភាពឲ្យគេជាច្រើនសន្លឹងកាលពីព្រឹកមិញនេះ មានទាំងឱបគ្នាផង និយាយសើចសប្បាយជាមួយគ្នាផង។

ជីណា ដើរទៅរក ជុងគុក ទាំងញញិម ព្រោះនាងគិតថា ជុងគុក ច្បាស់ជាលែងទុកចិត្ត ជីមីន មិនខាននោះទេ។

" លោកជុង! លោកមកពីធ្វើការហើយឬ? "

" បាទ! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now