ភាគ1: ការសង្រ្គោះជីវិត

1K 34 0
                                    

ស្តាប់តាមសម្សឹបសន្ធឹកជើងដើរយ៉ាងមុះមុតពីសំណាក់ក្រុមសិក្សារនុសិស្សដែលឡើងមកធ្វើសិខាសាលានៅលើភ្នំ deagu វាជាទីក្រុងមួយដែលសំបូរទៅដោយភ្នំធំតូចជាច្រើន។
កុមារាវ័យ16ឆ្នាំមួយរូបកម្ពស់ខ្ពស់ស្រលះរាងរៅមាំទាំមុខស្រស់សង្ហារគួរជាទីប្រថ្នារបស់នារីគ្រប់រូបគេហាក់ប្រទះភ្នែកនឹងទេសភាពនៅកន្លែងនោះណាស់ក៏បញ្ឈប់ជំហ៊ានជើងដើររួចលើកយកកាំមេរ៉ាដែលនៅព្យួរជាប់នឹងករមកថតរូបមួយសន្លឹកទុកជាអនុស្សាវរិ៍ ក្រោយថតរួចរាល់ក៏នៅតែយល់ថាមិនអស់ចិត្តនាយបានសម្លឹងមើលទៅគោលដៅសម្រាក់របស់ក្រុមសិក្សក៏យល់ថាមិនឆ្ងាយប៉ុន្មានទើបចាប់ផ្តើមអង្គុយចុះនៅទីនោះរួចទាញយកនូវ ឧបករណ៍គូររូបមកគូរព្រាងទុក ។
មិនទាន់ទាំងរួចរាល់ផងសម្រឹបប្រឹបៗចេញពីក្រោយខ្នងក៏បន្លឺឡើងនាយហាក់ឆ្ងល់ក៏ទៅរកមើល លុះទៅដល់មិនទាន់ទាំងបើកមើលថាជាអ្វីផងសម្លេងទារកតូចមួយក៏ស្រែកយំរំពងព្រោះតែក្តីស្រេកឃ្លាន អ្នកកំលោះតូចឮហើយញ័រដៃញ័រជើងអស់ប្រញាប់ស្ទុះទៅបើកថង់ខ្មៅនោះមើល

<<កូនក្មេង?>> ក្រោយបើកមកឃើញទារកតូចដែលទើបនឹងកើតបើកមាត់យំរកដោះម្តាយបៅនាយស្លុតចិត្តណាស់មនុស្សអីយ៉ាងនេះបែរជាដាច់ចិត្តបោះបង់កូនចោលឲ្យយំស្រែកឈឺផ្សាព្រោះតែសត្វស្រមោចខាំតោងរោមហូបសាច់របស់ខ្លួនជាអាហារ

<<កុំខ្លាចៗបងនឹងនាំឯងទៅរកពេទ្យ>> ដៃទាំងស្រវ៉ាបូតចោលស្រមោចទាំងនោះរួមនឹងវាចាញាប់ញ័រព្រោះតែអារម្មណ៍ស្រណោះអាណិតដល់ទារកបានធ្វើឲ្យបេះដូងនាយរំជួយរហូតច្រាលទឹកភ្នែកចេញមក

<<ទីនេះ...ៗមានពេទ្យ ពិតមែនហើយមន្ទីរពេទ្យក្បែរៗនេះ>> នាយឡេសឡាស់រកនឹកពីមធ្យោបាយជួយសង្រ្គោះដល់គេក្រោយប្រាប់ខ្លួនឯងឲ្យស្ងប់អារម្មណ៍ហើយនាយក៏រហ័សបីយកទារកនោះរួមជាមួយនឹងទងសុកដែលមិនទាន់កាត់ចោលទៅជាមួយគ្នាផងដែរ

កំលោះបរិសុទ្ធចិត្តមិនទុកឱ្យពេលវេលាកន្លងទៅដោយឥតបានការគេខំប្រឹងរត់យ៉ាងលឿនដើម្បីឲ្យទាន់ពេលសង្រ្គោះដល់ក្មេងទំរាំមកដល់មន្ទីរពេទ្យដែលនៅក្បែរនោះបំផុតនាយរត់ស្ទើរតែអស់ខ្យល់ដង្ហើមដកទៅហើយ

🌼រឿងរវាងយើង🌼Where stories live. Discover now