ភាគ5: វាជាចេតនា

251 18 0
                                    

ពេលវេលាបានកន្លងហួសជាបន្តបន្ទាប់ teatea តូចពេលនេះក៏មានម៉ែដោះថែមម្នាក់ទៀត គាត់គឺអ្នកម៉ែ mirea ដែលម៉ែចាស់ហៅថាក្មួយស្រីនោះហើយ តែសម្រាប់ jungkook ទោះជាមានម៉ែដោះប៉ុន្មានអ្នកមើលថែកូនតូចរបស់គេក៏ដោយក៏គេនៅតែមិនភ្លេចតួនាទីជាឪពុកដែលត្រូវមកមើលថែគេជារៀងរាល់ល្ងាចបន្ទាប់ពីចេញពីសាលាមក បើទោះជាថ្ងៃខ្លះគេត្រូវចំណាយពេលវេលាជាមួយនឹងផ្ទាំរូបភាពរបស់នាយក៏ដោយទោះត្រឡប់មកវិញយប់ជ្រៅប៉ុណ្ណានាយក៏នៅតែចូលមកមើលថែកូនតូចរបស់នាយរហូតដល់រំលងអាធ្រាតមិនដែលខានឡើយ ឯរឿងមួយទៀតដែលនាយមិនអាចនិងភ្លេចនោះគឺរឿងស្វែងរកគ្រួសាររបស់កូនតូច

ពីរមួយថ្ងៃហើយមួយថ្ងៃទៀត ពេលវេលាចេះតែរំកិលទៅមុខជារើយៗរហូតមកទល់ពេលនេះក៏មានរយ:ពេលដប់ខែល្មម ឯទារកតូចតែមួយក៏ប្រែជាធំទ្រលុកទ្រលន់និងកំពុងតែរាវតោងរបស់នេះរបស់នោះដើម្បីក្រោកឈរបណ្តើរៗហើយ

<<អា៎ៗ...! សំណព្វចិត្តម៉ាក់ គេងនៅត្រង់នេះហើយណាចាំម៉ាក់ៗទៅឆុងទឹកដោះគោរមកឲ្យញុំាណា៎...>> អ្នកម៉ែ mirea លួងលោមកូនតូចដែរកំពុងលោតកញ្ជ្រោលស្រែកតែពាក្យថា " មឹម មឹម " មួយមុខគត់

<<លោកស្រីចាស៎! នាងខ្ញុំសុំផ្ញើអូន tea បន្តិចផងណា៎ ក្មេងក្នុងផ្ទះរវល់អស់ហើយខ្ញុំត្រូវទៅឆុងទឹកដោះគោឲ្យអូនញុំាបន្តិចគេឃ្លានខ្លាំងហើយ៎!!!>> ម៉ែដោះ សម្លឹងមើលជុំវិញខ្លួនរកអ្នកដែលអាចជួយបានចៃដន្យលោកស្រី jeon ក៏ចុះមកពីលើបន្ទប់ល្មមទើបទៅពឹងគាត់

<<មនុស្សក្នុងផ្ទះនេះស្លាប់ទៅណាអស់ហើយ ទើបផ្ញើក្មេងនិងយើង?>> លោកស្រីម៉ាក់ជេស្តីញាង់ៗទៅម៉ែដោះប៉ុន្តែដៃគាត់បែរជាស្រវ៉ាទទួលក្មេង

<<គ្រប់គ្នារវល់រៀបចំផ្ទះនៅឯសួនខាងក្រោយអស់ហើយ អ្នកមីងក៏មិនស្រួលខ្លួនដែរដូច្នេះខ្ញុំត្រូវផ្ញើនិងលោកស្រីហើយចា៎>> ដោយសារផ្ទះធំទ្រនំខ្ពស់នេះហើយវាក៏ត្រូវពិបាកពេលសម្អាតម្តងៗត្រូវរវល់គ្មានអ្នកទំនេរបែបនេះឲ្យរាល់តែដងហ្នឹង ប៉ុន្តែឥឡូវនេះកូនតូចចេះតោងឈរហើយគាត់មិនអាចទុកចោលទៀតទេក្រែងលោគេតោងឈរហើយបណ្តាលឲ្យដួល

🌼រឿងរវាងយើង🌼Where stories live. Discover now