ភាគ2: មណ្ឌលកុមារកំព្រា

374 27 6
                                    

នៅក្នុងបន្ទប់ដាក់ទារកតូចៗប្រមាណជាបួនទៅប្រាំនាក់នៃមណ្ឌលកុមារកំព្រាមួយកន្លែងដែលនៅមិនឆ្ងាយពីខេត្តប៉ុន្មានទេ ក្មេងតូចល្អិតដែលមានអាយុទើបតែប្រាំពីរថ្ងៃដែលទទួលបានការជួយសង្គ្រោះពីកំលោះសង្ហា jeon jungkook ត្រូវបានបញ្ជូនមករស់នៅទីនេះបណ្តោះអាសន្នសិនមុនពេលរកគ្រួសាររបស់គេឃើញ ហើយក្នុងពេលនេះទារកតូចយើងក៏កំពុងតែស្រែកយំរហង់ព្រោះក្តីស្រេកឃ្លាន បានបន្តិចយើងក៏ឃើញថាម៉ែដោះដែលត្រូវនៅមើលថែក្មេងនៅទីនេះបាននាំយកនូវទឹកដោះគោមួយដបមកបញ្ចុកឲ្យគេមឹម តែភ្លាមៗនោះក៏មានកូនតូចមួយទៀតស្រែកយំឡើងយ៉ាងខ្លាំង គេមានអាយុប្រហែលជិតមួយខួបទៅហើយច្បាស់ណាស់ម៉ែដោះនោះបារម្ភខ្លាចគេតោងឡើងឈរធ្វើឲ្យធ្លាក់ចុះបាន ទើបគាត់រៀបចំឲ្យទារកតូចជាងគេគេងផ្អៀងដោយយកខ្នើយឱបទារកមកកល់ខ្នងឲ្យគេ ហើយដាក់ដបទឹកដោះគោឲ្យគេមឹមដោយមិនចាំបាច់កាន់ឲ្យដូច្នេះហើយគាត់ក៏នឹងមានពេលទៅមើលថែក្មេងម្នាក់ទៀត

ទារកតូចតែមួយជាងគេត្រូវបានទុកចោលឲ្យគេងមឹមម្នាក់ឯងព្រោះតែឃ្លានខ្លាំងពេកគេប្រឹងបឺតយកៗរហូតទឹកដោះបុកច្រាលចេញមកខ្លាំងបណ្តាលឲ្យក្មេងល្អិតឈ្លួកក្អកខេះៗ តែអ្នកមើលថែក្មេងយើងមិនបានចាប់អារម្មណ៍ដឹងឡើយព្រោះតែកុមារម្នាក់ទៀតយំឮខ្លាំងពេកគាត់បារម្ភខ្លាចបណ្តាលឲ្យក្មេងដទៃត្រូវភ្ញាក់ទៀតក៏ពរគេចេញទៅលួងលោមនៅខាងក្រៅ ហើយទង្វើដែលគាត់បានធ្វើទាំងអស់នេះគាត់មិនបានដឹងទេថាត្រូវបានកូនលោកប្រធានអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យធំជាងគេកូរ៉េគឺលោក jeon jungkook មើលឃើញអស់គ្មានសល់

គេពិតជាទ្រាំមើលទៅទារកដែលខ្លួនបានជួយសង្គ្រោះនោះរស់នៅដោយក្តីវេទនាចិត្តណាស់ jungkook នាយជាមនុស្សដែលស្អប់នរណាម្នាក់ធ្វើការបោះបង់ចោលក្មេងៗណាស់ នាយស្អប់រាល់ទង្វើដែលគេទុកចោល គ្រប់ពេលដែលឃើញសភាពបែបនេះពេលណានាយក៏នឹកឃើញដល់អារម្មណ៍ដែលខ្លួនត្រូវឪពុកម្តាយទុកចោលមិនរវល់អើពើនឹងខ្លួនទោះក្នុងសភាពដែលនាយកំពុងតែពិបាកខ្លាំងដល់កំរិត

ពេលនេះអ្នកមើលថែក្មេងបានត្រលប់ចូលមកក្នុងបន្ទប់ទារកវិញហើយ ក៏ស្របពេលនោះគាត់ឃើញ jungkook កំពុងលើកបីទារកតូចជាងគេដែលទើបតែចូលមកព្រឹកមិញនេះនៅក្នុងដៃ ទីនេះក្រៅពីអ្នកមើលថែក្មេងអ្នកផ្សេងចង់ចូលមកត្រូវទទួលបានការអនុញ្ញាតពីខាងអ្នកគ្រប់គ្រងជាមុនសិន ឃើញថាគេចូលមកឆ្កុយៗបែបនេះគាត់ក៏គិតថាគេចង់ធ្វើរឿងមិនល្អមកលើក្មេង

🌼រឿងរវាងយើង🌼Where stories live. Discover now