ភាគ11: ខ្ញុំជាប៉ារបស់គេតែម្នាក់គត់

310 22 0
                                    

ប៊េប៊ីតូច teahyung ដែលកំពុងតែញុំាខារ៉ាមេលយ៉ាងឆ្ងាញ់មាត់ បន្ទាប់ពីអស់នំនោះគេក៏បន្តហៅការ៉េមស្រ្តបឺរីមួយកែវទៀតមកញុំាផងដែរ ក្រោយញុំាឆ្អែតពេញពោះ អាល្អិតកំហូចក៏ប្រឹងតោងចុះពីកៅអីដែលមានដៃមាំក្រាស់ខ្មឹកតាមចាប់ក្រែងលរធ្លាក់

Teahyung តូចដែលទទួលបានការអប់រំយ៉ាងល្អពីសំណាក់ឪពុកវ័យក្មេង ក៏ធ្វើការឱនក្បាលគោរពអរគុណទៅដល់់លោកពូទាំងពីរនឹងកូនប្រុស ដែលបានឲ្យរបស់ញុំាដ៏ឆ្ងាញ់ដល់ខ្លួន ក្រោយមកគេក៏ប្រញាប់រត់វឹងសំដៅទិសដែលខ្លួនទើបតែរត់ចេញមកមុននេះបន្តិច

<< អូនប្រញាប់ពរកូនតាមក្មេងនោះទៅ ក្រែងមានមនុស្សធ្វើបាបគេ បងចូលទៅគិតលុយហើយនិងទៅតាមក្រោយ >>

<< បាទ! >> ក្នុងពេលបន្ទាន់ខ្លាំងពេក ហើយខ្លាចថាកូនតូចនោះជួបនឹងជនបោកប្រាស់ទើបគូរស្វាមីភរិយាប្រុសៗរូបនេះ តាមមើល take care គេសិនមុននឹងបានជួបគ្រួសារគេយ៉ាងពិតប្រាកដ

បុរសមាឌស្តើងខ្ពស់ស្រឡះស្មាបើកធំ ដៃម្ខាងបីកូនប្រុសរបស់ខ្លួន ក៏ប្រឹងរត់តាម teahyung ពីក្រោយត្រឹកៗរហូតដល់ហាងលក់របស់របរទារក អាល្អិតប្រឹងរកមើលជុំវិញបរិវេណហាងនឹងកន្លែងគិតលុយក៏នៅតែមិនឃើញវត្តមានឪពុករបស់គេ ភ្លាមនោះកែវភ្នែកខ្មៅស្រិលក៏ចាប់ផ្តើមកករទឹកថ្លាយ៉ង់រួចស្រែកហៅប៉ាប៉ារហូត

<< ប៉ា...ប៉ា ហុឹកៗ....!!! >> ក្មេងតូចក្រោយញុំាឆ្អែតរឿងបន្ទាប់ពីញុំារួចគឺត្រូវការគេង ពេលនេះខ្លួនចាប់ផ្ដើមងងុយហើយ តែបែរជាបាត់ឪពុករបស់គេឈឹង ពេលនេះក្មេងកំហូចទាំងភ័យនឹងខ្លាចគេស្រែកយំខ្លាំងៗ ដៃទាំងពីរក៏ខ្ញាំចូលគ្នាត្រកួតរមូលបំបាត់ការភ័យក៏នៅមិនបាត់

<< ក្មេងឆ្លាតកុំយំណា៎ កុំយំ! ប្រាប់លោកពូមកថាឯងឈ្មោះអី លោកពូនិងប្រកាស់ឈ្មោះឯងឲ្យប៉ាឯងឮហើយគាត់នឹងមកទទួលឯងហើយ កុំយំអី!? >> កំលោះកូនមួយបានឱនលំទោនខ្លួនចុះដើម្បីស្រួលនិយាយជាមួយក្មេងតូចយើងសួរឈ្មោះរបស់គេ បន្ទាប់មកគេនឹងទៅរកសន្តិសុខឲ្យប្រកាស់រកគ្រួសារនាយតូច

<< Tea...ហុឹក...tea ហុឹកៗ >> អាល្អិតយំឡើងសសិតក៏ប្រឹងប្រាប់ឈ្មោះរបស់ខ្លួនឲ្យទៅលោកពូចិត្តល្អនោះស្គាល់

🌼រឿងរវាងយើង🌼Where stories live. Discover now