ភាគ13: ចៅប្រុសប្រធានក្រុមហ៊ុន

177 21 6
                                    


ព្រហាមថ្ងៃថ្មីនៃគ្រួសារតូចមួយរបស់ jungkook ខណៈដែលមនុស្សម្នាដទៃកំពុងតែគេងលង់លក់ក្នុងសុបិន្តដ៏ល្អ រូបនាយឯណេះវិញបែរជាត្រូវក្រោកឡើងមកឆុងទឹកដោះគោសម្រាប់កូនតូចទៅវិញ

កុមាគឺត្រូវការការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះគេ អ្នកមិនស្រលាញ់ វត្តមានគេនិងក្លាយទៅជាបន្ទុក តែសម្រាប់អ្នកដែលស្រលាញ់ វត្តមានរបស់គេនឹងក្លាយទៅជាអំណោយ ឬអាចជាផ្នែកមួយនៃជីវិតក៏ថាបាន ដូច្នេះហើយ jungkook បានរីករាយក្នុងការធ្វើវា ទោះបើហត់យ៉ាងណាក្តី ប៉ុន្តែនាយតែងញញឹមនឹងបានប្រើចិត្តស្មោះជានិច្ច

វេលាទាបភ្លឺរបស់ក្មេងតូចដែលមឹមឆ្អែតលេងហត់ ក៏ត្រូវបានកន្លងទៅហើយក៏ជាពេលដែលគេបានគេងលង់លក់សារជាថ្មីវិញ jungkook មិនបានគេងបន្តវិញទេ នាយក្រោកងូតទឹកសម្អាតខ្លួនដើម្បីត្រៀមទៅធ្វើការនៅក្រុមហ៊ុន ខណៈពេលដែលនាយបានរៀបចំខ្លួនប្រាណរួចរាល់ សម្លេងគោះទ្វារបន្ទប់ក៏លាន់ឮឡើង

<< មានអ្វីហេស៎ម៉ែដោះ ? >> ក្រោយទ្វារបន្ទប់បានបើក វត្តមានអ្នកគោះក៏ត្រូវបានបង្ហាញ ព្រោះនេះមិនមែនជាទំលាប់ទើបនាយសួរនាំតាមហេតុផល

<< អ្នកផ្ទះខាងនោះបានខលមកប្រាប់ថា ម៉ែចាស់ស្រាប់តែដួលសន្លប់ ពេលនេះកំពុងស្នាក់នៅមន្ទីរពេទ្យ >> អ្នកម៉ែ mirea គាត់បារម្ភត្បិតថាពួកគាត់គឺស្និទ្ធគ្នាលើសអ្វីទាំងអស់

<< ធ្វើយ៉ាងម៉េចទៅ ខ្ញុំជាប់ការងារសំខាន់នៅក្រុមហ៊ុនថ្ងៃនេះ !? >> Jungkook ក៏ដូចគ្នាព្រោះម៉ែចាស់ជាម៉ែដោះរបស់នាយ ដូច្នេះនាយក៏ព្រួយបារម្ភពីគាត់ដូចគ្នា គ្រាន់តែកិច្ចការងារបានក្លាយជាចំណងចំពោះនាយទៅហើយ

<< ឲ្យនាងខ្ញុំទៅមើលគាត់មុនក៏បានណា ហើយពេលអ្នកប្រុសទំនេរពីការងារចាំទៅសួរសុខទុក្ខគាត់តាមក្រោយចុះ >> អ៊ុំស្រីគាត់យល់យ៉ាងច្បាស់ពីពេលវេលារបស់ jungkook ហើយក៏ដឹងពីទំហំនៃក្តីស្រលាញ់ចំពោះម៉ែចាស់ផងដែរ ទើបគាត់ផ្តល់មតិយោបល់មួយនេះ

<< ល្អ ! ប៉ុន្តែមិនបាច់យក tea ទៅជាមួយទេ ទីនោះសំបូរមេរោគណាស់ ខ្លាចគេឆ្លង... >> Jungkook ដឹងថាបើម៉ែដោះទៅគាត់ប្រាកដជាយកកូនតូចទៅជាមួយមិនខាន ដូច្នេះទើបនាយហាមជាមុន

🌼រឿងរវាងយើង🌼Where stories live. Discover now